ប្រមាណពីរសប្តាហ៍ក្រោយចេញបញ្ជាឱ្យចុះបង្រ្កាប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រហស្បត៍នេះ បានឱ្យដឹងថា អាជ្ញាធរនៅរាជធានីភ្នំពេញ និងខេត្តកណ្តាលបានចុះបង្រ្កាបទីតាំងលេងល្បែងខុសច្បាប់ប្រមាណ២ពាន់កន្លែង។
ការត្អូញត្អែររបស់ពួកគេធ្វើឡើង បន្ទាប់ពីប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មកររោងចក្រកាត់ដេរក្នុងឆ្នាំ ២០២៣ ត្រូវបានដំឡើងត្រឹម ២០០ ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ ពោលគឺកើនឡើង ៦ ដុល្លារ បើធៀបនឹងឆ្នាំ ២០២២។
អនុប្រធានសហព័ន្ធនិយោជក លោក ណាង សុធី លើកឡើងថា ប្រាក់ឈ្នួលគោលចំនួន២០០ដុល្លារនេះជាតួលេខដែលភាគីនិយោជកអាចទទួលយកបាន បើទោះបីជាវិស័យកាត់ដេររងផលប៉ះពាល់ពីជំងឺកូវីដ១៩ និងសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី ព្រមទាំងបន្ទុកថ្មីក៏ដោយ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រកាសកាលពីថ្ងៃពុធនូវទឹកប្រាក់ចំនួន ៩០០ លានដុល្លារសម្រាប់សាងសង់បណ្ដាញកន្លែងបញ្ចូលអាគុយរថយន្តអគ្គិសនីនៅក្នុងរដ្ឋចំនួន ៣៥។
ប្រជាពលរដ្ឋខ្មែរជាង១៦៧.០០០នាក់បានកំពុងលក់ដី ដើម្បីសងកម្ចីឥណទានក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។
រដ្ឋមន្ត្រីការបរទសអាមេរិកលោក Antony Blinken បានជួបជាមួយនឹងប្រធានាធិបតីម៉ិកស៊ិកលោក Andres Manuel Lopez Obrador កាលពីថ្ងៃចន្ទ នៅក្នុងរដ្ឋធានីម៉ិកស៊ីកូ ប្រទេសម៉ិកស៊ិក ដើម្បីផ្សះផ្សារទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ ដែលបានប្រេះស្រាំដោយសារបញ្ហាអន្តោប្រវេសន៍និងបញ្ហាផ្សេងៗទៀត។
ប្រជាពលរដ្ឋដែលប្រកបរបរចិញ្ចឹមជីវិតដោយពឹងផ្អែកលើវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប នៅតែបន្តរកចំណូលបានតិចតួច។ អ្នកខ្លះក៏ឃើញចំណូលកាន់តែធ្លាកចុះជាងមុនទៀត ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារតែតម្លៃប្រេងឥន្ធនៈនិងទំនិញឡើងថ្លៃ ដែលជាឥទ្ធិពលអវិជ្ជមាននៃជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន។
អ្នករិះគន់នានាបានចោទប្រកាន់ជាយូរមកហើយថា រដ្ឋាភិបាលចិនបានអនុវត្តការទូតបែបអន្ទាក់បំណុល ដោយពួកគេបានលើកឡើងថា ចិនបានផ្ដល់កម្ចីដោយចេតនាទៅឱ្យប្រទេសណាដែលខ្លួនដឹងថាមិនអាចសងបំណុលទាំងនោះវិញបាន ដើម្បីបង្កើនឥទ្ធិពលនយោបាយរបស់ខ្លួន។
ក្រោយការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធការប្រគល់ដីកាន់កាប់ជាយូរឆ្នាំដោយកសិកររស់នៅក្នុងតំបន់បឹងទន្លេសាបកាលពីខែឧសភា ឆ្នាំ ២០២២ មក កសិករមួយចំនួននិយាយថា ពួកគេនៅមិនទាន់មានលទ្ធភាពចូលទៅធ្វើស្រែក្នុងដី ដែលត្រូវកាត់ចេញពីការអភិរក្សនោះទេ។
លោក ហ៊ុន សែន ថ្លែងបន្តថា ការណ៍ដែលរដ្ឋាភិបាលមិនចាត់វិធានការធ្ងន់ធ្ងរទៅលើលោក ខឹម វាសនា គឺដោយហេតុថា ប្រធានគណបក្សរូបនោះមិនបានអំពាវឱ្យប្រជាពលរដ្ឋ ក៏ដូចជាកងទ័ពងើបឡើងដើម្បី«ផ្តួលរលំរដ្ឋាភិបាល»ឡើយ ដោយលោកប្រៀបធៀបទៅនឹងមេដឹកនាំគណបក្សសង្រ្គោះជាតិ។
ការដាក់លក់មូលបត្ររដ្ឋ កើតឡើងជិតមួយឆ្នាំ ក្រោយការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែតុលា ឆ្នាំ ២០២១ ជាពេលដែលរដ្ឋាភិបាលកម្ពុជាប្រកាសឱ្យដឹងផងដែរនូវថវិកាជាតិសម្រាប់ឆ្នាំ ២០២២ ដែលត្រូវបានគ្រោងទុកក្នុងចំនួនប្រមាណ ៨.០១៣ លានដុល្លារអាមេរិក។
ព័ត៌មានផ្សេងទៀត
No media source currently available