ក្តីបារម្ភដោយសារថ្មីៗនេះមានក្រុមយោធាបានចុះទៅចរចាទិញដីលំនៅដ្ឋានរបស់ពួកគេដើម្បីឲ្យក្រុមហ៊ុនចិន Union Development Group។ ហើយអ្នកភូមិអាចនឹងប្រឈមនឹងការបណ្តេញចេញឬការចាកចេញពីលំនៅដ្ឋានដ៏សុខសាន្តរបស់ពួកគេ។
សន្ទស្សន៍ភាគហ៊ុននៅក្នុងទ្វីបអាស៊ី និងស.រ.អា.បានចុះថ្លៃកាលពីថ្ងៃសុក្រជាប្រតិកម្មនឹងសេចក្តីប្រកាសរបស់លោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ កាលពីមួយថ្ងៃមុននោះថា លោកនឹងដកពន្ធ១០ភាគរយលើទំនិញចិននៅសេសសល់មានទឹកប្រាក់ ៣០០ពាន់លានដុល្លារ។
ទីភ្នាក់ងារព័ត៌មាន Xinhua ជាផ្លូវការនៃប្រទេសចិនបានរាយការណ៍ថា កិច្ចចរចាគ្នានេះ «មានភាពស្មោះត្រង់ ប្រសិទ្ធភាពខ្ពស់ និងប្រកបដោយការស្ថាបនាថែមទៀតផង» ហើយថា ក្រុមអ្នកធ្វើការចរចាបានពិភាក្សាគ្នាអំពី «បញ្ហាប្រទេសចិនបង្កើនការទិញកសិផលអាមេរិក»។
អ្នកតាក់តែងច្បាប់សហរដ្ឋអាមេរិកបានបញ្ជូនសារយ៉ាងច្បាស់ទៅមេដឹកនាំកម្ពុជាថា ត្រូវតែបង្វែរទិសនៃការកំហិតលើលទ្ធិប្រជាធិបតេយ្យ បើមិនដូច្នេះទេនឹងប្រឈមមុខនឹងផលវិបាកនានាដែលអាចនឹងកើតមានឡើង។
អាល្លឺម៉ង់និងបារាំងនៅថ្ងៃសៅរ៍នេះ បានអំពាវនាវដល់អ៊ីរ៉ង់ឲ្យដោះលែងកប៉ាល់ដឹកប្រេងអង់គ្លេសជាបន្ទាន់ដែលអ៊ីរ៉ង់បានចាប់នៅច្រកសមុទ្រ Hormuz។
ទូរទស្សន៍រដ្ឋនៃប្រទេសអ៊ីរ៉ង់បានផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថាកងឆ្មាំបដិវត្តន៍បានរឹបអូសយកនាវាដឹកប្រេងបរទេសមួយគ្រឿងដែលបានត្រូវចោទប្រកាន់ថារត់ពន្ធប្រេង។
លោក ខេន លូ បញ្ជាក់ថា ក្នុងករណីដែលកម្ពុជាត្រូវបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះ ភាគីរោងចក្រកាត់ដេរនឹងមានលទ្ធភាពតិចតួចប៉ុណ្ណោះក្នុងការផ្តល់ប្រាក់ឈ្នួលសមរម្យដល់កម្មកររោងចក្រ។
អ្នកស្រីឡាយ ស្រ៊ីមិត និងក្រុមគ្រួសាររបស់គាត់បានរស់នៅលើក្បាលដីតូចមួយនៅបឹងទំពុនក្នុងរាជធានីភ្នំពេញរយៈពេលបីទសវត្សរ៍ ចិញ្ចឹមជីវិតដោយការនេសាទ និងធ្វើស្រែ។
ខណៈសំណង់ខុនដូកើនឡើងយ៉ាងគំហុករហូតដល់រាប់ម៉ឺនយូនីតក្នុងឆ្នាំ២០១៨ ដែលភាគច្រើនវិនិយោគនិងកាន់កាប់ដោយជនជាតិចិន អ្នកជំនាញសេដ្ឋកិច្ចបារម្ភថា អនាគតសំណង់ខ្ពស់ៗនេះអាចនឹងត្រូវប្រឈមនឹងហានិភ័យគ្មានមនុស្សរស់នៅ បើវិស័យនេះពឹងផ្អែកតែទៅលើការវិនិយោគរបស់ចិន។
ទីភ្នាក់ងារឃ្លាំមើលបរិមាណូអង្គការសហប្រជាតិបានអះអាងថាប្រទេសអ៊ីរ៉ង់កំពុងតែចម្រាញ់ជាតិអ៊ុយរ៉ាញ៉ូមលើសពីកម្រិតដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិឆ្នាំ២០១៥។
ព័ត៌មានផ្សេងទៀត
No media source currently available