ប្រធានាធិបតីអាមេរិកលោក Donald Trump និងសមភាគីបារាំងលោក Emmanuel Macron បានថ្លែងថាមានការព្រមព្រៀងគ្នាជារួមលើបញ្ហាសំខាន់ៗជាច្រើននៅក្នុងសន្និសីទកំពូល G7 នៅប្រទេសបារាំង។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ និយាយនៅថ្ងៃចន្ទនេះថា ចិនបានធ្វើការសម្រេចដើម្បីបន្តការចរចាពាណិជ្ជកម្ម ជាចំណាត់ការមួយដែលកើតមានបន្ទាប់ពីប្រទេសទាំង២ បានប្រកាសការដំឡើងពន្ធគយយ៉ាងខ្លាំងនៅពេលថ្មីៗនេះ។
ទំនងមានការខ្វែងគំនិតគ្នាជាមួយមេដឹកនាំលើបញ្ហានានារួមទាំងសង្គ្រាមពាណិជ្ជកម្មជាមួយចិន ការដោះស្រាយបញ្ហាអ៊ីរ៉ង់ ការគំរាមកំហែងដែលបណ្តាលមកពីកូរ៉េខាងជើងហើយនិងការនាំយកប្រទេសរុស្ស៊ីចូលក្នុងក្រុមប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យជឿនលឿនបំផុតវិញ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា លោក បានគិតឡើងវិញចំពោះការដំឡើងពន្ធគយទៅវិញទៅមករបស់លោកជាមួយចិន។
ទោះជាចរាចរណ៍តាមផ្លូវថ្នល់របស់ឡាន ម៉ូតូកកស្ទះខ្លាំងក៏ដោយ អ្នកដំណើរនៅរាជធានីភ្នំពេញមិនទាន់ចាប់អារម្មណ៍នឹងសេវារថភ្លើងដែលមានទូរទស្សន៍ ម៉ាស៊ីនត្រជាក់ បន្ទប់ទឹកនេះនៅឡើយទេ។
ដោយសារពិបាកស្វែងរកការងារធ្វើនៅក្នុងប្រទេស និងដោយសារទទួលបានប្រាក់ខែទាប ប្រជាពលរដ្ឋវ័យក្មេងនៅភូមិបែកពាង ខេត្តកំពង់ចាម បានសម្រេចចិត្តទៅធ្វើការនៅប្រទេសជប៉ុន។ ចំណាកស្រុកទៅជប៉ុននេះ ពួកគេត្រូវបង់ថ្លៃពី៣.៥០០ទៅ៦.០០០ដុល្លារអាមេរិកទៅឲ្យក្រុមហ៊ុនជ្រើសរើសពលករ។
រដ្ឋាភិបាលនឹងអនុវត្តផែនការដូចគ្នានេះនៅក្នុងខេត្តមួយចំនួនទៀតដែលកំពុងប្រឈមនឹងបញ្ហារំដោះទឹកកខ្វក់។
សហព័ន្ធស្រូវអង្ករកម្ពុជាអំពាវនាវកុំឲ្យសហភាពអឺរ៉ុបព្យួរការអនុគ្រោះពន្ធ EBA សម្រាប់កម្ពុជាដែលប៉ះពាល់កម្មករនិងគ្រួសាររាប់សែនគ្រួសារ បន្ថែមលើពន្ធគយលើអង្ករកម្ពុជាបានធ្វើឱ្យប៉ះពាល់ដល់កសិករច្រើនម៉ឺនគ្រួសារជាស្រេចទៅហើយនោះ។
យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា ការនាំអង្ករចេញរបស់កម្ពុជាទៅកាន់ទ្វីបអឺរ៉ុបក្នុងឆមាសទី១ឆ្នាំ២០១៩ត្រឹមតែជិត៩៣.០០០តោនតែប៉ុណ្ណោះពោលគឺធ្លាក់ចុះពាក់កណ្តាលបើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨។
ការព្រួយកង្វល់ខាងសន្តិសុខក៏នឹងស្ថិតនៅលើគេក្នុងរបៀបវារៈដែរ បន្ទាប់មកមានការបន្តការសាកល្បងកាំជ្រួចមីស៊ីលបាល់លីស្ទិករបស់កូរ៉េខាងជើង បញ្ហាអ៊ីរ៉ង់ចាប់យកកប៉ាល់ដឹកប្រេងនៅក្នុងឈូងសមុទ្រពែក។
កិច្ចព្រមព្រៀងកម្ពុជាវៀតណាមជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យចំនួន២៨ មានតាំងពីវិស័យឧស្សាហកម្មរហូតដល់វិស័យវប្បធម៌ និងកីឡា។
លោក ឱម សាវ៉ាត នាយកប្រតិបត្តិសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល ប្រាប់ VOA ថា ជលផលនៅកម្ពុជាកំពុងរងបញ្ហាប្រឈមជាច្រើនដែលមានដូចជាបទល្មើសនេសាទ ការកាប់ព្រៃលិចទឹក គ្រោះធម្មជាតិ និងការសាងសង់ទំនប់វារីអគ្គិសនីជាដើម។
ព័ត៌មានផ្សេងទៀត
No media source currently available