ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិកនិង​​ចិន​​​យល់ស្រប​គ្នា​ធ្វើ​កិច្ច​ចរចា​ពាណិជ្ជកម្ម​ជុំ​ខាង​មុខ​ក្នុង​ខែ​កញ្ញា


រូបឯកសារ៖ នយោជកជនជាតិចិនម្នាក់ដើរកាត់ទង់ជាតិសហរដ្ឋអាមេរិកនៅរោងចក្រមួយនៅខេត្ត Anhui ប្រទេសចិន។
រូបឯកសារ៖ នយោជកជនជាតិចិនម្នាក់ដើរកាត់ទង់ជាតិសហរដ្ឋអាមេរិកនៅរោងចក្រមួយនៅខេត្ត Anhui ប្រទេសចិន។

ទីភ្នាក់ងារ​ព័ត៌មាន​ Xinhua ជា​ផ្លូវ​ការ​នៃ​ប្រទេស​ចិនបានរាយការណ៍​ថា​ កិច្ច​ចរចា​គ្នានេះ «មាន​ភាពស្មោះត្រង់ ប្រសិទ្ធភាព​ខ្ពស់​ និង​ប្រកប​ដោយការ​ស្ថាបនា​ថែម​ទៀតផង» ហើយ​ថា​ ក្រុម​អ្នកធ្វើការ​ចរចា​បានពិភាក្សា​គ្នា​អំពី​ «បញ្ហា​ប្រទេស​ចិន​​បង្កើន​ការទិញកសិផលអាមេរិក»។

ជុំ​ថ្មី​បំផុត​នៃ​កិច្ចចរចា​ពាណិជ្ជកម្ម​រវាង​ពួក​អ្នកធ្វើការ​ចរចា​ស.រ.អា និងចិនបានបញ្ចប់ក្នុង​ក្រុង Shanghai កាល​ពី​ថ្ងៃ​ពុធ​ដោយ​មានការ​ព្រមព្រៀងគ្នា​ថា​ នឹង​ជួបប្រជុំ​គ្នាទៀត​ក្នុងខែកញ្ញា​ក្នុង​ស.រ.អា។

សេតវិមាន​បានហៅ​កិច្ចចរចា​គ្នា​នេះ​ថា​មាន «ភាពស្ថាបនា» ហើយ​បាននិយាយថា​ «ការ​ផ្ទេរ​បច្ចេកវិទ្យា​ដោយ​ត្រូវ​បង្ខំ កម្មសិទ្ធិបញ្ញា សេវាកម្ម ការ​មិនដកពន្ធគយនិង​កសិកម្ម ឋិត​នៅ​ក្នុង​ចំណោម​បញ្ហានានាដែល​ពួក​អ្នកធ្វើការចរចា​បាន​ពិភាក្សា​គ្នា»។

សេតវិមានបាននិយាយ​ថា «ភាគី​ចិន​បានបញ្ជាក់អំពី​ការសន្យារបស់​ខ្លួនថា​ នឹងបង្កើន​ការ​ទិញ​ផលិតផល​កសិកម្មស.រ.អា ដែល​ដឹក​ជញ្ជូន​ទៅលក់​ឯក្រៅ​ប្រទេស»។សេចក្តី​ថ្លែងការណ៍​នេះ​ក៏បាននិយាយ​ដែរ​ថាស.រ.អារំពឹង​ថា​ «កិច្ច​ចរចា​អំពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​នឹង​មានធ្វើតទៅទៀត​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោននៅ​ដើមខែ​កញ្ញា»។

ទីភ្នាក់ងារ​ព័ត៌មាន​ Xinhua ជា​ផ្លូវ​ការ​នៃ​ប្រទេស​ចិនបានរាយការណ៍​ថា​ កិច្ច​ចរចា​គ្នានេះ «មាន​ភាពស្មោះត្រង់ ប្រសិទ្ធភាព​ខ្ពស់​ និង​ប្រកប​ដោយការ​ស្ថាបនា​ថែម​ទៀតផង» ហើយ​ថា​ ក្រុម​អ្នកធ្វើការ​ចរចា​បានពិភាក្សា​គ្នា​អំពី​ «បញ្ហា​ប្រទេស​ចិនបង្កើន​ការទិញកសិផលអាមេរិក»។

ក្រុមអ្នកតំណាង​ស.រ.អា និង​ចិន​បានធ្វើការ​ចរចា​គ្នានៅ​ក្នុងពិធី​ជប់លៀង​អាហារពេល​យប់ធ្វើការងារកាលពី​ថ្ងៃ​អង្គារ​និង​បានធ្វើចរចា​គ្នា​បួនម៉ោងថែម​ទៀតកាលពី​ថ្ងៃ​ពុធ នៅ​មុនពេលគណៈប្រតិភូស.រ.អាបានចាកចេញ​ពី​កន្លែងប្រជុំគ្នា​ទៅ​កាន់​អាកាសយានដ្ឋានជា​បន្ទាន់​នៅក្រោយ​កិច្ចចរចាគ្នានោះ។

ក្នុងរយៈពេល​ខ្លីក្រោយ​ពួក​អ្នក​ធ្វើការ​ចរចា​ស.រ.អាបានទៅដល់​ក្រុង Shanghai​ កាល​ពីថ្ងៃ​អង្គារ​ ប្រធានាធិបតី​ស.រ.អ. Donald Trump បាន​ព្រមាន​ប្រទេស​ចិន​ប្រឆាំង​នឹង​ការចរចា​ឱ្យមានកិច្ចព្រមព្រៀង​មួយនៅក្រោយការ​បោះឆ្នោត​ប្រធានាធិបតី​ស.រ.អាក្នុង​ឆ្នា២០២០ ដោយ​លោកបានប្រកាស​ថា​ កិច្ចព្រមព្រៀង​មួយ​ដែល​បានត្រូវ​ពន្យាពេលអាច​មានការ​ទាក់ទាញ​ចិត្ត​តិច​ជាង​កិច្ចព្រមព្រៀង​មួយដែល​ត្រូវ​សម្រេច​ក្នុងពេល​ឆាប់ៗនេះ៕

XS
SM
MD
LG