កម្ពុជាមិនអាចនាំចេញទំនិញប្រភេទនេះទៅលក់នៅប្រទេសដែលជាសមាជិករបស់RCEP បានដោយងាយស្រួលនោះឡើយ ព្រោះប្រទេសទាំងនោះមានបច្ចេកវិទ្យា និងសមត្ថភាពផលិតខ្ពស់ជាងកម្ពុជា។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានចាត់ទុកការការពារធនធានប្រេងរបស់ប្រទេសស៊ីរីថាជាអាទិភាពចម្បង និងបានពង្រាយទាហានអាមេរិកាំងទៅកាន់តំបន់ប្រេងនានា ទោះបីជាលោកបានដកកងទ័ពសហរដ្ឋអាមេរិកចេញពីតំបន់ព្រំដែនជាប់ប្រទេសតួកគីក៏ដោយ។
លោក Robert O’Brien ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក បានប្រឆាំងការស្ថាបនាយោធារបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងនៅឯជំនួបរបស់មេដឹកនាំអាស៊ីអាគ្នេយ៍នៅក្នុងប្រទេសថៃកាលពីថ្ងៃចន្ទ។
មនុស្សយ៉ាងហោចណាស់៩ម៉ឺននាក់អាចនឹងបាត់បង់ការងារធ្វើ បើសិនជាសហភាពអឺរ៉ុបសម្រេចផ្អាកឬដកឋានៈអនុគ្រោះពន្ធ។
សហរដ្ឋអាមេរិកតាំងចិត្តមុតមាំចំពោះការធ្វើពាណិជ្ជកម្មជាមួយនឹងបណ្ដាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកលោក Wilbur Ross នៅថ្ងៃចន្ទនេះ នៅក្នុងសន្និសីទមួយក្រៅកិច្ចប្រជុំកំពូលអាស៊ាន។
កិច្ចព្រមព្រៀងមួយដែលអាចក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំបំផុតនៅក្នុងពិភពលោកទំនងជាអាចនឹងត្រូវបានអនុម័តដោយបណ្ដាប្រទេសអាស៊ីនៅខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ។
ការបណ្តាក់ទុនពីរដ្ឋាភិបាលនិងវិស័យឯកជនលើដំណាំដំឡូងមីក្នុងរយៈពេល១០ឆ្នាំខាងមុខនេះ អាចនឹងជួយលើកស្ទួយសន្ទុះសេដ្ឋកិច្ចកម្ពុជា ជាទឹកប្រាក់ប្រមាណ ៩៤០លានដុល្លារអាមេរិក។
ការចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំមួយដែលមានការចូលរួមពីប្រទេសចំនួន១៦ និងក្រុមប្រតិបត្តិសម្រាប់សមុទ្រចិនខាងត្បូង ត្រូវបានរំពឹងថា នឹងក្លាយជាបញ្ហាសំខាន់នៅឯសន្និសីទកំពូលរបស់មេដឹកនាំអាស៊ីនៅក្នុងទីក្រុងបាងកកនៃប្រទេសថៃនៅក្នុងសប្តាហ៍នេះ។
លោកប្រធានាធិបតីត្រាំបាននិយាយបន្តទៀតថា លោកអាចជួលក្រុមហ៊ុនសហរដ្ឋអាមេរិកដូចជា ក្រុមហ៊ុន ExxonMobile ដើម្បីធ្វើទំនើបកម្មសមត្ថភាពផលិតកម្មវាលអណ្តូងប្រេងនោះ ហើយនឹងធ្វើឲ្យប្រាក់ចំណូលកាន់តែច្រើនឡើង។
លោក Mitchell បានថ្លែងថា៖ «ចុងក្រោយ វាគឺជាសេចក្ដីសម្រេចចិត្តនៃរដ្ឋាភិបាលកម្ពុជាថាផ្ដល់នូវដំណោះស្រាយយុត្តិធម៌ និងសមធម៌មួយទៅលើបញ្ហានេះ ឬក៏ប្រឈមនឹងការបាត់បង់អត្ថប្រយោជន៍ប្រព័ន្ធអនុគ្រោះពន្ធGSPសម្រាប់ប្រជាជនកម្ពុជា»។
ការចាយវាយលើវិស័យយោធា និងសន្តិសុខជាតិនៅតែខ្ពស់ដដែលសម្រាប់ឆ្នាំ២០២០។ អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គមនៅកម្ពុជាយល់ឃើញថា កម្ពុជានឹងពិបាកក្លាយជាប្រទេសមានចំណូលមធ្យមឬចំណូលខ្ពស់ ប្រសិនបើការវិនិយោគលើវិស័យអប់រំ និងសុខាភិបាលនៅបន្តស្ថិតក្នុងកម្រិតទាប។
ក្រុមហ៊ុន Grab ក្នុងប្រទេសវៀតណាមនឹងចូលរួមក្នុងការបង្ក្រាបបទល្មើស ហើយនៅពេលនោះប្រហែលជាគេមិនអាចចាត់ទុកក្រុមហ៊ុននេះថាជាក្រុមហ៊ុនផ្តល់សេវាតាក់ស៊ីតទៅទៀតនោះទេ។
ព័ត៌មានផ្សេងទៀត
No media source currently available