តើលោក Trump នឹងជំរុញឱ្យមានការប្រញាប់ប្រញាល់ជីកយករ៉ែនៅ Greenland ដែរឬទេ?
- Henry Ridgwell
ភោគទ្រព្យរ៉ែរបស់ដែនកោះ Greenland ស្ថិតនៅក្នុងការចាប់អារម្មណ៍ជាសកល បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថា លោកចង់យកកោះនេះពីប្រទេសដាណឺម៉ាកមកគ្រប់គ្រង។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ ឧស្សាហកម្មរុករករ៉ែរបស់ Greenland មានការលំបាកក្នុងការរកប្រាក់ចំណេញ។ តើការណ៍នេះអាចនឹងផ្លាស់ប្តូរក្នុងពេលឆាប់ៗនេះដែរឬទេ? លោក Henry Ridgwell រាយការណ៍ពីទីក្រុង Nuuk នៃដែនកោះ Greenland។ អ្នកស្រី លី ម៉ូរីវ៉ាន់ ជូនសេចក្តីប្រែសម្រួលដូចតទៅ៖