បន្ទាប់ពីបញ្ចប់កិច្ចប្រជុំរយៈពេល ២ ថ្ងៃ នៅក្នុងទីក្រុងប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីន កាលពីថ្ងៃអាទិត្យម្សិលមិញមក ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេស G-20 បានបញ្ជាក់ថា «ស្ថានការណ៍ពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយដែលកាន់តែតានតឹងឡើង» កំពុងធ្វើឲ្យការរីកចម្រើនសេដ្ឋកិច្ចសាកលលោកជួបហានិភ័យ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោក Steven Mnuchin បានប្រាប់អ្នកសារព័ត៌មាននៅក្នុងទីក្រុងប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីនកាលពីថ្ងៃសៅរ៍ម្សិលមិញថា រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump គាំទ្រយ៉ាងពេញទំហឹងចំពោះឯករាជ្យភាពរបស់ប្រព័ន្ធថវិកាបម្រុងសហព័ន្ធ ដែលជាប្រព័ន្ធធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិក ទោះបីជាលោក Trump បានរិះគន់លើប្រព័ន្ធនេះកាលពីដើមសប្ដាហ៍នេះក៏ដោយ។
ប្រធានាធិបតីចិន ស៊ី ជីងពីង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មកាលពីថ្ងៃសៅរ៍ ដែលជាដំណើរទស្សនកិច្ចលើកដំបូងដោយមេដឹកនាំចិនទៅកាន់ប្រទេសសេណេហ្គាល់នៅក្នុងរយៈពេលជិតមួយទសវត្សរ៍។
លោក Bruno Le Maire រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបារាំងបានប្រាប់ទីភ្នាក់ងារព័ត៌មាន Associated Press កាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិកត្រូវតែបញ្ចៀសកុំរុញពិភពលោកឲ្យធ្លាក់ចូលក្នុងសង្គ្រាមពាណិជ្ជកម្មស៊ីសាច់ហុតឈាម។
សមាជិកសភាស.រ.អា.ខាងគណបក្សសាធារណរដ្ឋបានទម្លាក់ចោលកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការដាក់កំហិតការហាមប្រាមជាថ្មីលើការដឹកជញ្ជូនសម្ភារៈនិងបច្ចេកទេសផលិតក្នុងប្រទេសអាមេរិកទៅលក់ឱ្យមហាក្រុមហ៊ុនទូរគមនាគមន៍ចិន ZTE។
បេសកកម្មស្វែងរកការពិតដើម្បីពិចារណាពីការដកការអនុគ្រោះខាងពាណិជ្ជកម្មបានបញ្ចប់ដំណើរទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាមុនពេលការបោះឆ្នោតដែលមានការរិះគន់យ៉ាងខ្លាំង។
អ្នកវិភាគនានាអះអាងថា ចិនបានពង្រីកទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួនជាមួយនឹងសហភាពអឺរ៉ុប និងបន្ទាប់មកជាមួយនឹងប្រទេសឥណ្ឌា និងតំបន់អាស៊ីអាគ្នេយ៍ដើម្បីតតាំងជាមួយនឹងការគំរាមរបស់សហរដ្ឋអាមេរិកនៅក្នុងការយកពន្ធលើទំនិញរបស់ខ្លួន។
ទីប្រឹក្សាជាន់ខ្ពស់សេដ្ឋកិច្ចរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចោទប្រកាន់ប្រធានាធិបតីចិន ស៊ី ជីងពីងកាលពីថ្ងៃព្រហស្បតិ៍ពីការធ្វើឲ្យជាប់គាំងដល់កិច្ចខំប្រឹងប្រែងដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្មដែលកំពុងរីកកាន់តែធំឡើងជាមួយសហរដ្ឋអាមេរិក។
ប្រទេសចិនបានពង្រឹងទំនាក់ទំនងជាមួយនឹងសហភាពអឺរ៉ុបនៅក្នុងសប្ដាហ៍នេះ ដោយមានទីផ្សារធំៗបន្ថែមទៀតកំពុងដំណើរការដើម្បីរក្សាការនាំចេញរបស់ខ្លួនឲ្យបានរឹងមាំ ស្របពេលដែលសហរដ្ឋអាមេរិកដាក់កំហិតពន្ធគយលើទំនិញរបស់ខ្លួន។ នេះបើតាមការបញ្ជាក់របស់អ្នកវិភាគនានា។
រដ្ឋាភិបាលចិនបានបញ្ជាក់នៅថ្ងៃចន្ទនេះថា សេដ្ឋកិច្ចរបស់ខ្លួនមានការរីកចម្រើនយឺតយ៉ាវបន្តិចបន្តួចនៅត្រីមាសទីពីរនៃឆ្នាំ ២០១៨ នេះ ស្របពេលដែលជម្លោះពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកកាន់តែកើនឡើង។ រដ្ឋាភិបាលចិនក៏បានព្រមានផងដែរថា ប្រសិនបើជម្លោះពាណិជ្ជកម្មនេះនៅតែបន្ត នោះវានឹងប៉ះពាល់ដល់ពិភពលោកទាំងមូល។
ជម្លោះនយោបាយរវាងប្រទេសចិននិងសហរដ្ឋអាមេរិកលើបញ្ហាពាណិជ្ជកម្មនិងបញ្ហាដទៃទៀតប៉ះពាល់ដល់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរលើពិភពលោកតាមរយៈយន្តការផ្សេងៗគ្នា ដែលមានលទ្ធផលមិនអាចទាយទុកជាមុន។
ចិនបានសម្តែងនូវការរន្ធត់កាលពីថ្ងៃពុធអំពីការសម្រេចរបស់រដ្ឋបាលប្រធានាធិបតីត្រាំដើម្បីប្រុងប្រៀបយកពន្ធគយ១០ភាគរយលើទំនិញនាំចូលរបស់ចិនដែលមានតម្លៃ២រយពាន់លានដុល្លារលើផលិតផលចំនួនរាប់ពាន់មុខ ដែលជាចំណាត់ការថ្មីៗនៅក្នុងសង្គ្រាមពាណិជ្ជកម្មដ៏ធំរវាងប្រទេស២ដែលមានសេដ្ឋកិច្ចដ៏ធំបង្អស់របស់ពិភពលោក។
ព័ត៌មានផ្សេងទៀត
No media source currently available