លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសនៅថ្ងៃពុធនេះថា ឆ្នាំ២០១៨នេះ ជាឆ្នាំដែលកម្ពុជាទទួលបានជោគជ័យធំ លើការកសាងសេដ្ឋកិច្ច និងប្រជាធិបតេយ្យ ស្របពេលដែលប្រទេសប្រជាធិបតេយ្យធំៗ កំពុងរិះគន់ការបោះឆ្នោតដោយមិនមានវត្តមានគណបក្សសង្គ្រោះជាតិ ថាជាការបោះឆ្នោតមិនមានភាពសេរី និងយុត្តិធម៌។
សហជីពទាំងឡាយក្នុងប្រទេសកម្ពុជាបារម្ភ ចំពោះការបាត់បង់គម្រោងអនុគ្រោះពន្ធសហភាពអឺរ៉ុប EBA ក្រោយការបោះឆ្នាតកាលពីថ្ងៃទី២៩ ខែកក្កដា ដែលបស្ចិមប្រទេសរិៈគន់ថាខ្វះភាពដែលអាចជឿទុកចិត្តបាន។
កិច្ចប្រជុំកំពូលរបស់បណ្តាប្រទេសក្នុងប្លុក BRICS ក្នុងឆ្នាំនេះដែលរួមមានប្រទេសប្រេស៊ីល ប្រទេសរុស្ស៊ី ប្រទេសឥណ្ឌា ប្រទេសចិន និងប្រទេសអាហ្វ្រិកខាងត្បូង បានចាប់ផ្តើមកាលពីថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៨ ដោយបង្ហាញក្តីបារម្ភអំពីសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិនដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅក្នុងប្លុកនេះ។
ទីបំផុត វាអាស្រ័យលើប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍នីមួយៗ ក្នុងការទាមទារបង្កើនផលប្រយោជន៍សេដ្ឋកិច្ចជាអតិបរមា និងសម្រេចចង់បានការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
អ្នកស្រី Courtney Weatherby ដែលជាអ្នកវិភាគការសិក្សាស្រាវជ្រាវតំបន់អាស៊ីអាគ្នេយ៍នៅមជ្ឈមណ្ឌល Stimson និយាយបប្រាប់ VOA អំពី អ្វីដែលបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេហ៍អាចធ្វើបាន ដើម្បីពង្រឹងការអភិវឌ្ឍដែលមានចីរភាព ក្នុងគម្រោងវិនិយោគចិននានា។
កាលពីពេលថ្មីៗនេះ លោក Trump បានរិះគន់ប្រទេសចិន ថាបានធ្វើបាបកសិករអាមេរិក ដោយបានយកពន្ធគយថ្មីលើកសិផលរបស់ពួកគេ។ លោក Trump បានបង្កើតកម្មវិធីផ្ដល់ជំនួយមួយដើម្បីជួយដល់កសិករដែលរងគ្រោះទាំងនោះ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានសរសើរកាលពីថ្ងៃសុក្រពីការរីកលូតលាស់សេដ្ឋកិច្ចដ៏ខ្លាំងនៅត្រីមាសទី២ដោយនិយាយថា «យើងបានធ្វើឲ្យសេដ្ឋកិច្ចរីកលូតលាស់ក្នុងអត្រាដ៏លឿនបំផុតមួយក្នុងរយៈពេលជាង១៣ឆ្នាំនេះ»។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានចាត់ទុកការចរចារបស់លោកជាមួយលោកJean-Claude Juncker ប្រធានគណៈកម្មការអឺរ៉ុបថា ជាជ័យជម្នះខាងសេដ្ឋកិច្ចមួយយ៉ាងធំ មួយថ្ងៃបន្ទាប់ពីការធ្វើឲ្យសម្រេចការនូវការបញ្ចប់ជម្លោះពាណិជ្ជកម្មដែលរីកកាន់តែធំឡើងជាមួយអឺរ៉ុប។
បញ្ហាពន្ធគយត្រូវបានគេកំណត់ថា ជាក្នុងរបៀបវារៈអាទិភាពនៅក្នុងជំនួបនៅថ្ងៃពុធរវាងប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងលោក Jean-Claud Juncker ប្រធានគណៈកម្មការអឺរ៉ុប។
ប្រទេសចិនដែលជាសមាជិកមួយមានទ្រព្យសម្បត្តិច្រើនជាងគេបង្អស់នៅក្នុងប្លុកមួយដែលគេស្គាល់ថា BRICS កំពុងស្វះស្វែងបន្តធ្វើឲ្យប្រសើរឡើងនូវតួនាទីរបស់ខ្លួននៅលើឆាកអន្តរជាតិនៅពេលដែលក្រុមអង្គការនោះធ្វើសន្និសីទកំពូលប្រចាំឆ្នាំរបស់ខ្លួននៅប្រទេសអាហ្វ្រិកខាងត្បូងនៅឆ្នាំនេះ។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំរយៈពេល ២ ថ្ងៃ នៅក្នុងទីក្រុងប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីន កាលពីថ្ងៃអាទិត្យម្សិលមិញមក ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេស G-20 បានបញ្ជាក់ថា «ស្ថានការណ៍ពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយដែលកាន់តែតានតឹងឡើង» កំពុងធ្វើឲ្យការរីកចម្រើនសេដ្ឋកិច្ចសាកលលោកជួបហានិភ័យ។
ព័ត៌មានផ្សេងទៀត
No media source currently available