ជម្លោះនយោបាយរវាងប្រទេសចិននិងសហរដ្ឋអាមេរិកលើបញ្ហាពាណិជ្ជកម្មនិងបញ្ហាដទៃទៀតប៉ះពាល់ដល់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរលើពិភពលោកតាមរយៈយន្តការផ្សេងៗគ្នា ដែលមានលទ្ធផលមិនអាចទាយទុកជាមុន។
ចិនបានសម្តែងនូវការរន្ធត់កាលពីថ្ងៃពុធអំពីការសម្រេចរបស់រដ្ឋបាលប្រធានាធិបតីត្រាំដើម្បីប្រុងប្រៀបយកពន្ធគយ១០ភាគរយលើទំនិញនាំចូលរបស់ចិនដែលមានតម្លៃ២រយពាន់លានដុល្លារលើផលិតផលចំនួនរាប់ពាន់មុខ ដែលជាចំណាត់ការថ្មីៗនៅក្នុងសង្គ្រាមពាណិជ្ជកម្មដ៏ធំរវាងប្រទេស២ដែលមានសេដ្ឋកិច្ចដ៏ធំបង្អស់របស់ពិភពលោក។
រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងស្នើឲ្យមានការយកពន្ធគយលើទំនិញរបស់ចិនដែលមានទឹកប្រាក់ចំនួន ២០០ពាន់លានដុល្លារបន្ថែមទៀត ដែលបណ្ដាលឲ្យសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរនៅលើពិភពលោកនេះកាន់តែរីកសាយភាយឡើងបន្ថែមទៀត។
ចៅក្រមអាមេរិកាំងម្នាក់បានបញ្ជាដល់ក្រុមហ៊ុនចិនមួយដែលផលិតទួរប៊ីនខ្យល់ច្រើនជាងគេឱ្យបង់ប្រាក់ពិន័យ១លាន៥សែនដុល្លារនៅក្រោយក្រុមហ៊ុននេះបានរកឃើញថាមានទោសពីបទលួចការសម្ងាត់ពាណិជ្ជកម្មពីក្រុមហ៊ុនអាមេរិកាំងមួយ។
ប្រទេសចិនបាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនបានត្រូវបង្ខំឱ្យធ្វើការសងសឹកជាចាំបាច់មួយប្រឆាំងនឹងស.រ.អា.នៅក្រោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដកពន្ធគយលើទំនិញចិនមានតម្លៃរាប់ពាន់លានដុល្លារ។
ក្រុមសមាជិកសភាអឺរ៉ុបបានបន្តព្រួយបារម្ភអំពីស្ថានការណ៍នយោបាយនៅកម្ពុជា នៅខណៈដែលក្រុមមន្ត្រីពាណិជ្ជកម្មគណៈកម្មការសហភាពអឺរ៉ុបចាប់ផ្តើមបេសកកម្មស្វែងរកការណ៍ពិតនៅកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ ខ្សែបន្ទាត់នៃការគោរពសិទ្ធិមនុស្សរបស់កម្ពុជា ដើម្បីពិចារណាឡើងវិញលើការអនុគ្រោះពន្ធដល់ទំនិញទាំងអស់របស់កម្ពុជាលើកលែងតែអាវុធ (EBA)។
ស្ថានទូតចិនក្នុងរដ្ឋាភិបាលវ៉ាស៊ីនតោនបានចេញការព្រមានមួយដល់ពលរដ្ឋរបស់ខ្លួនដែលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនៅពេលដែលមានការតានតឹងខាងពាណិជ្ជកម្មរីកកាន់តែធំឡើងរវាងប្រទេសទាំង២។
នៅមុនការបោះឆ្នោតជាតិខិតមកដល់នៅកម្ពុជានាចុងខែកក្កដាខាងមុខនេះ ក្រុមមន្ត្រីចិនបានមកបំពេញទស្សនកិច្ចនៅកម្ពុជាជាបន្តបន្ទាប់ ដោយសន្យាផ្តល់ថវិកាដើម្បីបម្រើដល់វិស័យការពារជាតិកម្ពុជានិងការប្រកាសចែករំលែកបទពិសោធន៍ជំនាញរបស់ខ្លួនដើម្បីភាពរីកចម្រើនរបស់កម្ពុជា។
ការយកពន្ធសងសឹករបស់ប្រទេសកាណាដាលើទំនិញរបស់សហរដ្ឋអាមេរិកនឹងចាប់ផ្ដើមចូលជាធរមាននៅថ្ងៃអាទិត្យទី ១ ខែកក្កដា នេះ បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump បានយកពន្ធគយថ្មីលើទំនិញដែកថែប និងអាលុយមីញ៉ូមរបស់កាណាដា។
កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុបដែលត្រូវគេរំពឹងនឹងធ្វើឡើងនៅឆ្នាំនេះនឹងបង្កើនល្បឿនសេដ្ឋកិច្ចដែលពឹងផ្អែកលើការនាំទំនិញចេញរបស់វៀតណាមដោយមិនមានការជួយមកពីទីផ្សាររបស់សហរដ្ឋអាមេរិក នេះបើតាមការបញ្ជាក់របស់ពួកអ្នកវិភាគ។
ចិនបានការពារការធ្វើពាណិជ្ជកម្មរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ថាជាការផ្តល់ផលប្រយោជន៍ដល់ពិភពលោកនៅពេលដែលខ្លួនព្យាយាមបន្ធូរបន្ថយការដាក់សម្ពាធពីសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបដើម្បីបោះបង់ចោលអ្វីដែលពួកគេចាត់ទុកជាគោលនយោបាយការពារទំនិញក្នុងស្រុករបស់រដ្ឋាភិបាលក្រុងប៉េកាំង។
កាលពីថ្ងៃចន្ទម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានអំពាវនាវជាថ្មីម្ដងទៀតឲ្យមានលក្ខខណ្ឌពាណិជ្ជកម្មប្រសើរជាងមុនជាមួយនឹងសហភាពអឺរ៉ុប និងប្រទេសចិន និងបាននិយាយថា សហរដ្ឋអាមេរិកត្រូវការឲ្យមានតុល្យភាពពាណិជ្ជកម្មប្រសើរជាងមុនជាមួយនឹងប្រទេសចិន។
ព័ត៌មានផ្សេងទៀត
No media source currently available