ការយកពន្ធសងសឹករបស់ប្រទេសកាណាដាលើទំនិញរបស់សហរដ្ឋអាមេរិកនឹងចាប់ផ្ដើមចូលជាធរមាននៅថ្ងៃអាទិត្យទី ១ ខែកក្កដា នេះ បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump បានយកពន្ធគយថ្មីលើទំនិញដែកថែប និងអាលុយមីញ៉ូមរបស់កាណាដា។
កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុបដែលត្រូវគេរំពឹងនឹងធ្វើឡើងនៅឆ្នាំនេះនឹងបង្កើនល្បឿនសេដ្ឋកិច្ចដែលពឹងផ្អែកលើការនាំទំនិញចេញរបស់វៀតណាមដោយមិនមានការជួយមកពីទីផ្សាររបស់សហរដ្ឋអាមេរិក នេះបើតាមការបញ្ជាក់របស់ពួកអ្នកវិភាគ។
ចិនបានការពារការធ្វើពាណិជ្ជកម្មរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ថាជាការផ្តល់ផលប្រយោជន៍ដល់ពិភពលោកនៅពេលដែលខ្លួនព្យាយាមបន្ធូរបន្ថយការដាក់សម្ពាធពីសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបដើម្បីបោះបង់ចោលអ្វីដែលពួកគេចាត់ទុកជាគោលនយោបាយការពារទំនិញក្នុងស្រុករបស់រដ្ឋាភិបាលក្រុងប៉េកាំង។
កាលពីថ្ងៃចន្ទម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានអំពាវនាវជាថ្មីម្ដងទៀតឲ្យមានលក្ខខណ្ឌពាណិជ្ជកម្មប្រសើរជាងមុនជាមួយនឹងសហភាពអឺរ៉ុប និងប្រទេសចិន និងបាននិយាយថា សហរដ្ឋអាមេរិកត្រូវការឲ្យមានតុល្យភាពពាណិជ្ជកម្មប្រសើរជាងមុនជាមួយនឹងប្រទេសចិន។
ប្រធានាធិបតីអាមេរិកលោក Donald Trump បានចេញសេចក្ដីព្រមានមួយដល់បណ្ដាប្រទេសដែលជាដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនានាថា ប្រសិនបើពួកគេមិនដកការដាក់កំហិតលើទំនិញរបស់សហរដ្ឋអាមេរិកនោះទេ នោះពួកគេនឹងប្រឈមនឹងអ្វីដែល «លើសពីការធ្វើសម្បទានទៅវិញទៅមករបស់សហរដ្ឋអាមេរិក» ទៅទៀត។
ប្រទេសរុស្ស៊ីបានចូលរួមជាមួយអង្គការ OPEC ដើម្បីបង្កើនផលិតផលប្រេងនៅក្នុងការឆ្លើយតបទៅនឹងការកើនឡើងនូវតម្រូវការសាកលលោក ដោយបានបញ្ចប់ការតានតឹងខាងការទូតអស់រយៈពេលមួយសប្តាហ៍ សម្រាប់ក្រុមប្រទេសនោះដើម្បីបញ្ចៀសការខូចខាតរវាងប្រទេសអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីតដែលជាគូសត្រូវ។
កាលពីខែឧសភា ធនាគារពិភពលោកប្រកាសថា កំណើនសេដ្ឋកិច្ចកម្ពុជាស្ថិតក្នុងស្ថានភាពរឹងមាំរង្វង់៦ទៅ៧ភាគរយនៅឆ្នាំនេះនិងឆ្នាំខាងមុខ។ ជាផ្នែកមួយនៃការទ្រទ្រង់កំណើននេះបន្តទៀត ធនាគារពិភពលោកបានសម្រេចបន្ថែមជំនួយហិរញ្ញប្បទានគ្មានការប្រាក់ដើម្បីរក្សាគុណភាពផ្លូវជាតិលេខ៤ ដែលតភ្ជាប់ទីក្រុងភ្នំពេញនិងខេត្តព្រះសីហនុដែលជាខេត្តមានកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់កម្ពុជា។
សហភាពអឺរ៉ុបនឹងយកពន្ធគយលើទំនិញសហរដ្ឋអាមេរិកដែលនឹងចាប់ផ្តើមនៅថ្ងៃសុក្រនេះនៅក្នុងការសងសឹកដែលអាមេរិកយកពន្ធគយលើការនាំចូលដែកថែបនិងអាលុយមីញ៉ូមនៅដើមខែនេះ។នេះតាមការបញ្ជាក់របស់គណៈកម្មការអឺរ៉ុបកាលពីថ្ងៃពុធ។
ប្រទេសវៀតណាមបានផ្អាកការជជែកវែកញែកនៅសប្តាហ៍មុន លើសេចក្តីព្រៀងច្បាប់ដែលអាចនាំមកនូវការហូរចូលយ៉ាងសន្ធឹកសន្ធាប់ នៃការវិនិយោគពីសត្រូវចាស់របស់ខ្លួនគឺប្រទេសចិន។ ការផ្អាកនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការធ្វើបាតុកម្មតវ៉ាធំៗជាច្រើនថ្ងៃដែលបង្កឡើងដោយ បាតុករដែលព្រួយបារម្ភថា ច្បាប់នេះនឹងបង្កើតឲ្យមានការវិនិយោគរបស់ចិនក្នុងកម្រិតគ្រោះថ្នាក់មួយ។
ជាថ្មីម្តងទៀត មេដឹកនាំកម្ពុជាបានបង្ហាញពីចេតនាចូលធ្វើអន្តរាគមន៍ក្នុងបញ្ហាសេដ្ឋកិច្ចកម្ពុជា។ កិច្ចអន្តរាគមន៍លើកនេះ នឹងផ្តោតសំខាន់លើតម្លៃប្រេងឥន្ធនៈ ដែលកំពុងឡើងថ្លៃ ដោយសារការកាត់បន្ថយផលិតកម្មប្រេងរបស់ប្រទេសនាំចេញប្រេង។
រដ្ឋាភិបាលចិនបានបញ្ជាក់ថា ខ្លួននឹងចាត់វិធានការសមរម្យមួយចំនួនដើម្បីប្រឆាំងតបតវិញ ប្រសិនបើសហរដ្ឋអាមេរិកបន្តយកពន្ធគយបន្ថែមទៀតលើទំនិញរបស់ចិន។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នឹងចាត់វិធានការដោយយកពន្ធគយ២៥ភាគរយដែលមានតម្លៃជាទឹកប្រាក់៥០ពាន់លានដុល្លារនៃការនាំចូលទំនិញរបស់ចិន ដែលកំពុងពង្រីកជម្លោះពាណិជ្ជកម្មរវាងប្រទេស២ដែលមានសេដ្ឋកិច្ចធំបង្អស់របស់ពិភពលោក។
ព័ត៌មានផ្សេងទៀត
No media source currently available