ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ប្រទេស​រុស្ស៊ី​គាំទ្រ​ការ​បង្កើន​ទិន្នផល​ប្រេង​របស់​អង្គការ ​OPEC


លោក Alexander Novak ​រដ្ឋ​មន្ត្រី​ក្រសួង​ថាមពល​រុស្ស៊ី​ និង​ប្រទេស​ពាក់​ព័ន្ធ រួម​ទាំង​អគ្គលេខាធិការ​អង្គការ​ OPEC នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ទីក្រុង​វីយ៉ែន ប្រទេស​អូទ្រីស កាល​ពី​ថ្ងៃ​ទី​២៥ មិថុនា ២០១៨។
លោក Alexander Novak ​រដ្ឋ​មន្ត្រី​ក្រសួង​ថាមពល​រុស្ស៊ី​ និង​ប្រទេស​ពាក់​ព័ន្ធ រួម​ទាំង​អគ្គលេខាធិការ​អង្គការ​ OPEC នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ទីក្រុង​វីយ៉ែន ប្រទេស​អូទ្រីស កាល​ពី​ថ្ងៃ​ទី​២៥ មិថុនា ២០១៨។

​ប្រទេស​រុស្ស៊ី​បាន​ចូលរួម​ជាមួយ​អង្គការ ​OPEC​ កាល​ពី​ថ្ងៃ​សៅរ៍ ​ដើម្បី​បង្កើន​ផលិត​ផល​ប្រេង​នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​កើន​ឡើង​នូវ​តម្រូវការ​សាកល​លោក​ ដោយ​បាន​បញ្ចប់​ការ​តាន​តឹង​ខាង​ការទូត​អស់​រយៈ​ពេល​មួយ​សប្តាហ៍​ សម្រាប់​ក្រុម​ប្រទេស​នោះ​ដើម្បី​បញ្ចៀស​ការ​ខូច​ខាត​រវាង​ប្រទេស​អ៊ីរ៉ង់​និង​អារ៉ាប៊ីសាអូឌីត​ដែល​ជាគូ​សត្រូវ។

​ថ្លែង​បន្ទាប់​ពី​ជំនួប​មួយ​នៅ​ក្នុង​ទីក្រុង​វីយ៉ែន ​លោក​ Alexander Novak ​រដ្ឋ​មន្រ្តី​ក្រ​សួង​ថាម​ពល​រុស្ស៊ី​បាន​និយាយ​ថា ​កិច្ច​ព្រម​ព្រៀង​នោះ​នឹង​ផ្តល់​ឲ្យ​ប្រទេស​នៅ​ក្នុង​អង្គការ OPEC ​និង​ប្រទេស​មិន​នៅ​ក្នុង​អង្គការ​ OPEC ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​គ្នា​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ការ​បន្ថយ​ការ​ផ្គង់​ផ្គង់​ប្រេង​ដ៏​សំខាន់​មួយ​ដើម្បី​ការ​ពារ​កុំ​ឲ្យ​ទីផ្សារ​សម្បូរ​ប្រេង​ខ្លាំង​ពេក។

បណ្តា​ប្រទេស​ដែល​មិន​មែន​ជា​សមាជិក​អង្គការ ​OPEC ​និង​សម្ព័ន្ធ​មិត្ត​ត្រូវ​គេ​រំពឹង​យ៉ាង​ខ្លាំង​ថា ​នឹង​ផ្តល់​ការ​គាំទ្រ​របស់​ខ្លួន​បន្ទាប់​ពី​អស់​លោក​រដ្ឋ​មន្រ្តី​មក​ពី​អង្គការ​របស់​ប្រទេស​នាំ​ប្រេងចេញ​ឬ​ហៅថា​ OPEC ​បាន​ព្រម​ព្រៀង​គ្នា​កាល​ពី​ថ្ងៃ​សុក្រ​ដើម្បី​បង្កើន​ផលិត​ប្រេងចាប់​ពី​ខែ​កក្កដា​តទៅ។

លោក​ Khalid al-Falih ​រដ្ឋមន្រ្តី​ក្រសួង​ថាមពល​ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​ប្រាប់​សន្និសីទ​កាសែត​ថា «យើង​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា ​អ្វី​ដែល​គេ​ត្រូវ​ការ​គឺ​ផលិត​ផល​ប្រេង​បន្ថែម​១​លានធុង​»។

​សំណើរ​នេះ​ជា​លទ្ធផល​នៃ​ការ​សម្រប​សម្រួល​នៃ​ការ​ចរចា​ប្រកប​ដោយ​ការ​ខឹង​សម្បា​អស់​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ​នៅទីក្រុង​វីយ៉ែន​ដែល​ត្រូវ​បាន​គ្រប​ដណ្តប់​ដោយការ​តវ៉ា​របស់​ប្រទេស​អ៊ីរ៉ង់​ដើម្បី​សម្រប​សម្រួល​កិច្ច​ព្រម​ព្រៀង​កាត់​បន្ថយ​ការ​ផ្គត់​ផ្គង់​ប្រេង​រយៈ​ពេល​១៨​ខែ​ ដើម្បី​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ឡើង​ថ្លៃ៕

XS
SM
MD
LG