ចិនបានការពារការធ្វើពាណិជ្ជកម្មរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ថាជាការផ្តល់ផលប្រយោជន៍ដល់ពិភពលោកនៅពេលដែលខ្លួនព្យាយាមបន្ធូរបន្ថយការដាក់សម្ពាធពីសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបដើម្បីបោះបង់ចោលអ្វីដែលពួកគេចាត់ទុកជាគោលនយោបាយការពារទំនិញក្នុងស្រុករបស់រដ្ឋាភិបាលក្រុងប៉េកាំង។
លោក Wang Shouwen អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅឯសន្និសីទ កាសែតក្នុងទីក្រុងប៉េកាំងថា «ការរីកលូតលាស់សេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់ចិន បានធ្វើឲ្យមានឱកាសដ៏ច្រើនដល់ដៃគូពាណិជ្ជកម្មទាំងអស់នៅលើពិភពលោក»។
លោក Wang បានបញ្ចេញរបាយការណ៍ដែលសង្កត់លើការធ្វើកំណែទម្រង់ដែលចិនបានធ្វើចាប់តាំងពីការចូលរួមអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២០០១មក។លោកបាននិយាយថា រដ្ឋាភិបាលក្រុងប៉េកាំងបានធ្វើទៅតាមការសន្យាចាប់តាំងពីចូលក្នុងអង្គការពាណិជ្ជកម្មពិភពលោក WTO មក។
ការការពាររបស់លោកWangដល់ការធ្វើពាណិជ្ជកម្មរបស់ចិនកើតមានឡើងនៅ ពេលដែលមានការគំរាមកំហែងធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកហើយនឹងការជជែកឲ្យហេតុផលដោយអឺរ៉ុបនិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនថា ចិនបង្ខំប្រ ទេសផ្សេងទៀតឲ្យប្រគល់បច្ចេកវិទ្យារបស់ខ្លួន។
ការគំរាមកំហែងបង្កើនពន្ធគយរបស់រដ្ឋបាលលោកត្រាំលើទំនិញចិនដែលមានតម្លៃរហូតដល់៤៥០ពាន់លានដុល្លារឆ្លុះបញ្ចាំងថា ចំណាត់ការរបស់ចិនជាការគំរាមកំ ហែងដល់ការដឹកនាំខាងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក៕