អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសបូលីវី លោក Manuel Rocha ត្រូវបានចោទប្រកាន់ថាបានធ្វើចារកម្មឱ្យប្រទេសគុយបាតាំងពីឆ្នាំ១៩៨១មក។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy មានកំណត់នឹងថ្លែងសុន្ទរកថាទៅកាន់សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកនៅថ្ងៃអង្គារនេះ ស្របពេលដែលសេតវិមានកំពុងជំរុញដល់សភាអាមេរិកឱ្យអនុម័តកញ្ចប់ថវិកាថ្មី ដើម្បីជួយដល់ប្រទេសអ៊ុយក្រែនក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
កងកម្លាំងអ៊ីស្រាអែលបានប្រយុទ្ធនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស់ (Hamas) នៅថ្ងៃអង្គារនេះនៅក្នុងតំបន់ហ្កាហ្សា (Gaza) ដោយបង្កើនការផ្ដោតលើផ្នែកភាគខាងត្បូងនៃតំបន់នេះ ស្របពេលដែលអង្គការផ្ដល់ជំនួយអន្តរជាតិនានាបង្ហាញក្ដីបារម្ភថា ជនស៊ីវិលមិនអាចគេចចេញដោយសុវត្ថិភាពពីសង្គ្រាមនេះ។
កងទ័ពអាកាសអ៊ុយក្រែនបានឱ្យដឹងតាមប្រព័ន្ធតេឡេក្រាមថា កងការពារដែនអាកាសអ៊ុយក្រែនបានបាញ់ទម្លាក់ដ្រូនវាយប្រហារចំនួន១៨គ្រឿងក្នុងចំណោម២៣គ្រឿង និងបំផ្លាញគ្រាប់មីស៊ីលនោះ។
ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានលើកឡើងថា៖ «កងកម្លាំងហ៊ូធីបានវាយប្រហារលើនាវាពាណិជ្ជកម្មជាច្រើននៅក្នុងសមុទ្រក្រហមកាលពីព្រឹកមិញនេះ។ នាវាពិឃាដ USS Carney របស់សហរដ្ឋអាមេរិកបានជួយនៅក្នុងស្ថានការណ៍ខ្លះនិងបានបាញ់ទម្លាក់ដ្រូនរបស់ក្រុមហ៊ូធីដែលបាញ់សំដៅទិសដៅទូទៅរបស់ខ្លួន»។
ប្រទេសអ៊ីស្រាអែលបានទទូចឱ្យប្រជាជនដែលរស់នៅក្នុងផ្នែកមួយនៃទីក្រុងធំជាងគេបង្អស់ទីពីរនៅតំបន់ហ្កាហ្សា (Gaza) ឱ្យភៀសខ្លួនចេញនៅថ្ងៃចន្ទនេះ ស្របពេលដែលទាហានអ៊ីស្រាអែលធ្វើការប្រយុទ្ធតាមផ្លូវគោកនិងវាយប្រហារតាមផ្លូវអាកាសសំដៅលើក្រុមសកម្មប្រយុទ្ធហាម៉ាស់ (Hamas)។
គណបក្សឆន្ទៈខ្មែរ នៅថ្ងៃចន្ទនេះ បានដាក់ពាក្យសុំចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតព្រឹទ្ធសភាដែលនឹងធ្វើឡើងនាខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ។
នេះទើបតែជាលើកទី៦តែប៉ុណ្ណោះក្នុងប្រវត្តិសាស្ត្ររយៈពេល ២៣៤ ឆ្នាំរបស់ខ្លួន ដែលរដ្ឋសភាសហរដ្ឋអាមេរិកបានដកតំណែងសមាជិកម្នាក់របស់ខ្លួន។
លោក ហ៊ុន ម៉ាណែត ដែលឡើងកាន់អំណាចជានាយករដ្ឋមន្រ្តីបានជាង៣ខែ បន្ទាប់ពីឪពុករបស់លោកដែលកាន់អំណាចជិត៤០ឆ្នាំ ថ្លែងថានៅពេលលោកនិយាយអំពីការថែរក្សាសន្តិភាព មានអ្នកចោទរូបលោកថា«ផ្តាច់ការ»។ ប៉ុន្តែលោកថារដ្ឋាភិបាលរបស់លោកនឹងបន្តរក្សាសន្តិភាព និងស្ថិរភាពសម្រាប់ប្រជាពលរដ្ឋ ទោះក្នុងតម្លៃណាក៏ដោយ។
អ្នកនាំពាក្យបច្ចុប្បន្នរបស់គ.ជ.ប ម្នាក់ បានបន្តដាក់ពាក្យធ្វើជាបេក្ខជនទៀតផងដែរ ដោយថាការដាក់ពាក្យទៀតនេះ ដោយសារតែលោកមានជំនាញក្នុងកិច្ចការងារបោះឆ្នោត។
សមាជិកព្រឹទ្ធសភាបច្ចុប្បន្នរបស់គណបក្សប្រជាជនកម្ពុជា ប្រមាណ៣០ភាគរយនៃចំនួនសមាជិកព្រឹទ្ធសភាសរុបជាង៦០រូប នឹងចូលនិវត្តន៍ហើយជំនួសដោយតំណាងបេក្ខជនថ្មី ដែលក្នុងនោះមានអតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ផងដែរ។
មន្ត្រីថៃបានស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយសាធារណៈប្រកាន់យកការប្រុងប្រយ័ត្នជាងមុន បន្ទាប់ពីមានការលុបចោលបទសម្ភាសន៍ជាមួយរដ្ឋមន្ត្រីកោះតៃវ៉ាន់។
ព័ត៌មានផ្សេងទៀត
No media source currently available