លោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោករបស់កម្ពុជា និងជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើមេដឹនាំគណបក្សប្រឆាំងមួយរូបគឺលោក ថាច់ សេដ្ឋា ឱ្យឈប់ប្រើប្រាស់នយោបាយលាបពណ៌គ្នា និងវាយប្រហារបក្សដទៃដើម្បីផលប្រយោជន៍ខ្លួនឯង។
នាយករដ្ឋមន្ត្រីនូវែលសេឡង់ដែលលាលែងពីតំណែងអ្នកស្រី Jacinda Ardern បាននិយាយនៅថ្ងៃអង្គារនេះដែលជាថ្ងៃចុងក្រោយនៃការកាន់តំណែងរបស់អ្នកស្រីថា អ្នកស្រី«ត្រៀមខ្លួនរួចរាល់ហើយក្នុងការធ្វើជាបងស្រីនិងជាម្ដាយ»។
កាលពីពេលថ្មីៗនេះ លោក Yoon បានស្នើក្នុងអំឡុងពេលសន្និសីទកាសែតស្ដីពីគោលនយោបាយមួយថា ប្រទេសកូរ៉េខាងត្បូងអាចមានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន ប្រសិនបើស្ថានភាពសន្តិសុខជាមួយនឹងប្រទេសកូរ៉េខាងជើងកាន់តែអាក្រក់ឡើង។
ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជាតិនៅខែកក្កដាខាងមុខ ប៉ុន្តែស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យមិនល្អក្នុងឆ្នាំកន្លងទៅនិងដើមឆ្នាំនេះ កំពុងបង្កការព្រួយបារម្ភក្នុងចំណោមអ្នកការពារសិទ្ធិមនុស្សនិងអ្នកនយោបាយប្រឆាំង។
ក្រុមសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យកាលពីថ្ងៃអាទិត្យ បានរិះគន់ចំណាត់ការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ក្នុងការរក្សាទុកឯកសារសម្ងាត់ជាតិ បន្ទាប់ពីការរកឃើញនាពេលថ្មីៗចុងក្រោយនេះនូវឯកសារជាច្រើនទៀត ដែលមានសរសេរអក្សរថាជាឯកសារសម្ងាត់។
គណបក្សប្រជាជនកម្ពុជា បានច្រានចោលសេចក្តីថ្លែងការណ៍ចុងក្រោយមួយរបស់គណបក្សភ្លើងទៀនក្រោមហេតុផលថា សេចក្តីថ្លែងការណ៍នោះមិនអាចចាត់ទុកថាជាលិខិតសុំទោស ចំពោះការចោទប្រកាន់លើគណបក្សកាន់អំណាច ដែលថា បានគាបសង្កត់ និងដាក់សម្ពាធលើការប្រកួតប្រជែងផ្នែកនយោបាយនោះឡើយ។
នៅក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Netanyahu និងលោក Sullivan បានពិភាក្សាគ្នាពីវិធានការនានា ក្នុងការពង្រឹងកិច្ចព្រមព្រៀង Abraham និងពង្រីកទំហំសន្តិភាព ដោយផ្តោតទៅលើការដោះស្រាយភាពជាប់គាំងជាមួយប្រទេសអារ៉ាប៊ីសាអូឌីត។
នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu បាននិយាយថា លោកមានបំណងនឹងពិភាក្សាពីសំណើរបស់ប្រទេសលោកក្នុងការស្នើទិញប្រភេទយន្តហោះប្រយុទ្ធជំនាន់ថ្មី F-16 ដ៏ទំនើបរបស់សហរដ្ឋអាមេរិក។
នាយករដ្ឋមន្ត្រីនៃប្រទេសនូវែលសេឡង់លោកស្រី Jacinda Ardern នៅថ្ងៃព្រហស្បតិ៍នេះបានធ្វើការប្រកាសដ៏រន្ធត់មួយថា លោកស្រីលែងបន្តដឹកនាំប្រទេស ហើយចុះចេញពីតំណែងមិនហួសពីដើមខែកុម្ភៈ ហើយនឹងមិនស្វះស្វែងឈរឈ្មោះបោះឆ្នោតម្តងទៀតទេ។
ព័ត៌មានផ្សេងទៀត
No media source currently available