ជនជាតិចិនម្នាក់ដែលកំពុងសិក្សានៅទីក្រុង Boston រដ្ឋ Massachusetts សហរដ្ឋអាមេរិក ត្រូវបានចោទប្រកាន់ជាផ្លូវការដោយមហាគណៈវិនិច្ឆ័យសហព័ន្ធសហរដ្ឋអាមេរិកមួយ ពីបទលួចតាមដាននិងគំរាមពលរដ្ឋចិនម្នាក់ទៀតដោយសារតែការបិតខិត្តប័ណ្ណគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសចិន។
ក្រុមអ្នកវិភាគនយោបាយមិនមានសុទិដ្ឋិនិយមថា លោក កឹម សុខា អាចធ្វើនយោបាយបានវិញដោយរលូនឡើយ បើលោករួចខ្លួនពីការចោទប្រកាន់ គ្រាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កំពុងរៀបចំដាក់អ្នកបន្តវេនដឹកនាំកិច្ចការប្រទេសជាតិនិងបេក្ខភាពនាយករដ្ឋមន្ត្រីមកពីគណបក្សកាន់អំណាច។
សេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣ បញ្ជាក់ថា មានករណីប្រើប្រាស់ឯកសារក្លែងបន្លំ ដើម្បីកាន់កាប់អចលនវត្ថុរបស់ឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់ នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
លោក Blinken បាននិយាយថា ប្រទេសចិនបានព្យាយាម «ធ្វើឱ្យអន្តរាយអស់រយៈពេលរាប់ទសវត្សរ៍មកហើយដល់ស្ថានការណ៍បច្ចុប្បន្នជាយូរមកហើយដែលបានរក្សាសន្តិភាពនិងស្ថិរភាព [នៅច្រកសមុទ្រតៃវ៉ាន់]» ខណៈដែលសហរដ្ឋអាមេរិកចង់ពង្រឹងស្ថានភាពនេះ។
មួយរយៈចុងក្រោយនេះ លោក ហ៊ុន សែន បានប្រតិកម្មទៅនឹងលោក គង់ គាំ អ្នកនយោបាយជើងចាស់ និងជាអតីតមន្ត្រីក្រសួងការបរទេសមួយរូប កាលលោក ហ៊ុន សែន នៅធ្វើរដ្ឋមន្ត្រីក្រសួងការបរទេស។
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកលោកឧត្តមសេនីយ៍ត្រី Pat Ryder បានប្រកាសកាលពីថ្ងៃអង្គារក្នុងអំឡុងពេលសន្និសីទកាសែតនៅក្រសួងការពារជាតិថា ការបណ្ដុះបណ្ដាលនៅមូលដ្ឋានយោធា Fort Sill នេះអាចចាប់ផ្ដើម «លឿនបំផុតនៅសប្ដាហ៍ក្រោយ» សម្រាប់ទាហានអ៊ុយក្រនប្រហែលពី ៩០ ទៅ ១០០ នាក់។
កាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានលោក គង់ គាំ ថា កុំឱ្យវាយប្រហារគណបក្សកាន់អំណាច ដោយលោកព្រមានប្តឹងផ្តល់តាមផ្លូវច្បាប់ផងដែរ។
អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ចាន់វិចិត្រ ប្រាប់វីអូអេថា សំណុំរឿងរបស់លោក ឡាយ សំណាង ដែលសង្ស័យថា បានកិបកេងថវិការដ្ឋចំនួនជាង១៥៤៨លានរៀល ឬស្មើនឹងជាង៣៨ម៉ឺនដុល្លារសហរដ្ឋអាមេរិកនោះ ត្រូវបានបញ្ជូនទៅតុលាការរួចហើយកាលពីព្រឹកថ្ងៃពុធនេះ។
កាលពីខែមិថុនា នៅក្រោយកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមានវង់ប្រតិបត្តិការខ្លី៨គ្រាប់ទៅក្នុងមហាសមុទ្រ កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានតបតដោយបាញ់មីស៊ីល៨គ្រាប់ដែរទៅក្នុងសមុទ្រ។
ការបញ្ចប់កិច្ចការរបស់មហាគណៈវិនិច្ឆ័យពិសេសនេះ បានរុញការស៊ើបអង្កេតមួយជំហានទៀតទៅកាន់តែកៀកនឹងការចោទប្រកាន់ពីបទល្មើលព្រហ្មទណ្ឌដែលអាចទៅរួច ទៅលើលោក Trump និងអ្នកផ្សេងទៀត។
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកកំពុងពិនិត្យមើលដុំឯកសារដែលអាចចាត់ទុកថាជាឯកសារសម្ងាត់ដែលត្រូវបានរកឃើញនៅក្នុងការិយាល័យធ្វើការក្នុងរដ្ឋធានីវ៉ាស៊ីនតោននៃអតីតវិទ្យាស្ថានរបស់លោកប្រធានាធិបតី Joe Biden។ នេះបើតាមការបញ្ជាក់របស់សេតវិមានកាលពីថ្ងៃចន្ទ។
នៅថ្ងៃអង្គារនេះ ប្រទេសចិនបានចាប់ផ្ដើមសងសឹកប្រទេសកូរ៉េខាងត្បូងនិងជប៉ុន ដែលប្រទេសទាំងពីរនេះបានដាក់កំហិតរឿងជំងឺកូវីដ១៩ លើអ្នកដំណើរមកពីប្រទេសចិន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ព័ត៌មានផ្សេងទៀត
No media source currently available