ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍៖ អតីតយុវតីកុម្ម៉ង់ដូរំឮកពីភាពក្លាហានអំឡុងការហ្វឹកហាត់ក្នុងឆ្នាំ១៩៧០


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោកស្រី គីម ស៊ីថាណារី គឺជាយុវតីកុម្ម៉ង់ដូវ័យ១៩ឆ្នាំ ដែលស្ថិតក្នុងវីដេអូរបស់អ្នកសារព័ត៌មានបរទេសមួយដែលបានសម្ភាសន៍លោកស្រីក្នុងអំឡុងការហ្វឹកហាត់ត្រៀមការពារប្រទេស កាលពីឆ្នាំ១៩៧០។ បច្ចុប្បន្នលោកស្រីរស់នៅក្នុងរដ្ឋម៉ារីឡែន សហរដ្ឋអាមេរិក។ នៅខែសីហា ឆ្នាំ២០២៤នេះ លោកស្រីស៊ីថាណារី ដែលមានអាយុ៧៤ឆ្នាំ បានមកលេងស្រុកកំណើត ស្របពេលដែលវីដេអូនៃការសម្ភាសន៍បង្ហាញអំពីការប្តេជ្ញាចិត្តរបស់លោកស្រីក្នុងការប្រយុទ្ធជាមួយជនឈ្លានពានដើម្បីការពារប្រទេសត្រូវបានចែកចាយលើបណ្តាញសង្គម។ អ្នកនាង កាន់ វិច្ឆិកា នៃវីអូអេ បានសម្ភាសន៍លោកស្រី ស៊ីថាណារី នៅរាជធានីភ្នំពេញ អំពីការហ្វឹកហាត់ក្នុងកងកុម្ម៉ង់ដូ និងដំណើរជីវិតរបស់លោកស្រីបន្ទាប់ពីចាកចេញពីកម្ពុជានាទសវត្សរ៍ទី៧០។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍នេះទាំងស្រុងដូចតទៅ៕

XS
SM
MD
LG