រដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់ផ្ទៃដីប្រមាណ១០ម៉ឺនម៉ែត្រការ៉េឬប្រមាណ១០ហិកតា ឱ្យក្លាយជាកម្មសិទ្ធិកាន់កាប់ដោយគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម តាមរយៈការធ្វើអនុប្បយោគដីរដ្ឋឲ្យក្លាយជាកម្មសិទ្ធិឯកជនរបស់រដ្ឋ។
ខណៈមានការរិះគន់ពីសំណាក់មន្រ្តីជាន់ខ្ពស់នៃការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ តំណាងកម្ពុជាបានការពារថាសេចក្តីសម្រេចរបស់តុលាការកម្ពុជាផ្អែកលើ«ភស្តុតាងរឹងមាំជាក់ស្ដែង និងស្របតាមនីតិវិធីដ៏ត្រឹមត្រូវបំផុត»។
គណៈកម្មការទន្លេមេគង្គ(Mekong River Commission ឬMRC)អះអាងថាខ្លួនកំពុងតែធ្វើការជាមួយកម្ពុជា ដើម្បីពន្លឿនការស្នើសុំទិន្នន័យ និងការចែករំលែកព័ត៌មានផ្សេងទៀតពាក់ព័ន្ធនឹងការស្ថាបនាព្រែកជីកហ្វូណន
មន្រ្តីកម្ពុជាមិនទាន់អាចបញ្ជាក់ពេលវេលាជាក់លាក់នៅឡើយទេ ដោយថារង់ចាំការផ្សព្វផ្សាយព័ត៌មាន នៅពេលថ្ងៃសមយុទ្ធជិតមកដល់។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Border)បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួននាថ្ងៃសុក្រនេះ ដោយចាត់ថ្នាក់កម្ពុជានៅលំដាប់លេខរៀងទី ១៥១ ក្នុងចំណោមប្រទេសចំនួន ១៨០ ដោយបន្តធ្លាក់ពី ១៤៧ កាលពីឆ្នាំ ២០២៣។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា ខ្លួនត្រៀមរួចស្រេចនៅក្នុងការសហការជាមួយភាគីពាក់ព័ន្ធដើម្បីទប់ស្កាត់ការវាយប្រហារនានា។
ក្នុងការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣១ សមាគមការពារវិជ្ជាជីវៈសារព័ត៌មាន និងអ្នកកាសែតមួយចំនួនថា អាជីពមួយនេះនៅបន្តរងការយាយី និងការរឹតត្បិតដដែល។
ក្រសួងការពារជាតិអះអាងថា ការផ្ទុះគ្រាប់នៅក្នុងទីបញ្ជាការយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ សម្លាប់មនុស្ស២០នាក់មិនមែនជាការបះបោររបស់កងទ័ព និងជាអំពើភេរវកម្ម ដូចការអះអាងរបស់មេដឹកនាំគណបក្សជំទាស់ លោក សម រង្ស៊ីឡើយ។
អ្នកជំនាញខាងអប់រំយល់ឃើញថា បើសិនជានិស្សិតនៅតែមានកង្វះខាតភាសាអង់គ្លេសបែបនេះ គ្រូនឹងពិបាកក្នុងការផ្ទេរចំណេះដឹង ហើយនិស្សិតនឹងមានផលលំបាកច្រើនក្នុងការប្រើប្រាស់ឯកសារពាក់ព័ន្ធដែលសរសេរជាភាសាអង់គ្លេស ជាពិសេសក្នុងការបន្តការសិក្សានៅក្រៅប្រទេស។
បន្ទាប់ពីរងការប្តឹងផ្តល់ពីគណបក្សប្រជាជនកម្ពុជា អតីតអ្នកនាំពាក្យរបស់សមាគមសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានបង្ហោះសារអត្ថាធិប្បាយលើបណ្តាញសង្គមហ្វេសប៊ុកថា លោកបានទៅដល់ប្រទេសអូស្រ្តាលីជាមួយភរិយានិងកូនស្រីម្នាក់របស់លោក។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានការពារគម្រោងព្រែកជីកហ្វូណនថា គម្រោងនេះធ្វើឡើងមិនទាក់ទងនឹងរឿងភូមិសាស្រ្ដនយោបាយ ដូចការលើកឡើងរបស់អ្នករិះគន់មួយចំនួនឡើយ។ លោកថា គម្រោងព្រែកជីកនេះនឹងបម្រើដល់ផលប្រយោជន៍ជាតិ ផលប្រយោជន៍កសិករ និងជាមធ្យោបាយផ្លូវទឹកសម្រាប់ដឹកទំនិញចូលមកភ្នំពេញ។
ក្រុមសហជីព និងអ្នកធ្វើការផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធរាប់រយនាក់បានប្រមូលផ្តុំគ្នានៅខាងមុខក្រសួងការងារ ដើម្បីដាក់ញត្តិ ដោយពួកគេទាមទារសិទ្ធិសេរីភាពជាមូលដ្ឋានរបស់សហជីព និងស្នើឱ្យពន្លឿនសំណើដែលពួកគេបានដាក់ទៅក្រសួងការងារកាលពីកន្លងទៅ
ព័ត៌មានផ្សេងទៀត
No media source currently available