លោកក៏បានចាត់តាំងលោក គី តិច ប្រធានក្រុមមេធាវីរដ្ឋាភិបាលឱ្យរៀបចំការពារក្តីជូនប្រជាពលរដ្ឋរងគ្រោះ។
នេះគឺជាដំណើរលើកទី ១ របស់លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្រោយក្លាយជានាយករដ្ឋមន្ត្រីបានប្រមាណ ១០ ខែ។
បើតាមសមាគមធាងត្នោត សហគមន៍«គ្មានជម្រើសអ្វីក្រៅពីការរួបរួមគ្នា និងតស៊ូមតិ» ដើម្បីស្វែងរកអន្តរាគមន៍ពីរដ្ឋាភិបាល។
អ្នកស្រី សុខ ស៊ីណែត ភរិយារបស់លោក នី ណាក់ នៅព្រឹកថ្ងៃអង្គារនេះ បានបង្ហោះសារជាវីដេអូនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយស្នើសុំអគ្គនាយកដ្ឋានពន្ធនាគារផ្លាស់ប្តូរស្វាមីអ្នកស្រីពីមណ្ឌលអប់រំកែប្រែទី ៣ ត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ មកមណ្ឌលអប់រំកែប្រែទី១នៅព្រៃសវិញ។
យោងតាមសារាចររបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក អូន ព័ន្ធមុនីរ័ត្ន ចុះនៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៤ រដ្ឋបាលរាជធានី ខេត្តចំនួន ៥ រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តបន្ទាយមានជ័យ នឹងប្រឈមការកាត់ព្យួរឥណទាននៃសៀវភៅថវិកាឆ្នាំ ២០២៤។
លោក ភូ សុវណ្ណថា គឺជាបេក្ខជនលេខរៀងទី ១ ខេត្តបាត់ដំបង មកពីគណបក្សឆន្ទៈខ្មែរ ដែលជាបក្សសម្ពន្ធរបស់គណបក្សភ្លើងទៀនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណតិ្តទី ៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៦ ខែឧសភា ខាងមុខនេះ។
កសិករដាំម្រេចថា អាកាសធាតុក្តៅខ្លាំងនិងភ្លៀងច្រើនហួសហេតុបានធ្វើឱ្យផលដំណាំម្រេចនាឆ្នាំ ២០២៤ យ៉ាប់យ៉ឺនជាទីបំផុត។
បើតាមសេចក្តីអំពាវនាវ ការបង្កើតឱ្យមានកម្មវិធីទូរសព្ទដៃដែលអាចទាញយកតាមការដោនឡោត (Download) ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលពលរដ្ឋអាចរាយការណ៍គ្រប់កាលៈទេសៈ ប្រសិនបើពួកគេជួបប្រទះហេតុការណ៍សង្ស័យមានអ្នកប្រើប្រាស់ឬជួញដូរគ្រឿងញៀន។
សមយុទ្ធនេះប្រព្រឹត្តទៅរយៈពេល ១៥ ថ្ងៃ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលផ្តល់ដោយលោក ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ នាថ្ងៃចន្ទនេះ។
ការលើកឡើងនេះ ក្រោយមានការចាប់ខ្លួនលោក ស៊ុន ចន្ធី នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៤ វេលាម៉ោង ៩ ព្រឹក គ្រាដែលលោកទើបតែវិលត្រឡប់មកពីប្រទេសជប៉ុនវិញ ទីដែលលោកបានជួបសំណេះសំណាលជាមួយសកម្មជន និងអ្នកគាំទ្រគណបក្ស។
មន្ត្រីរាជការទាំងបីនាក់នោះរួមមាន លោក នង រុន ជាគ្រូបង្រៀននៅវិទ្យាល័យសុខអានព្រៃសណ្តែក អ្នកស្រី ស៊ុន ពេជ្រសុមាលី ជាគ្រូបង្រៀននៅសាលាបឋមសិក្សាធន់មន់ និងលោក ហ៊ុយ ពិសិដ្ឋ ជាអនុប្រធានការិយាល័យអភិវឌ្ឍន៍ជនបទនៃក្រសួងផែនការ។
លោក ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់លោកទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី ១៨ ដល់ទី ១៩ ខែឧសភា ឆ្នាំ ២០២៤ តបតាមការអញ្ជើញរបស់លោក យួន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ។
ព័ត៌មានផ្សេងទៀត
No media source currently available