អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន Vietnam Express មកចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា វៀតណាមសង្ឃឹមថានឹងបន្តសម្របសម្រួលជាមួយភាគីកម្ពុជា ដើម្បីទទួលបានព័ត៌មានបន្ថែមទៀតលើគម្រោងព្រែកជីកដែលមានតម្លៃប្រមាណ ១.៧០០ លានដុល្លារអាមេរិកនេះ។
អាជ្ញាធរថា ជនបរទេសទាំងនោះមិនពេញចិត្តនឹងការងារ។ ប៉ុន្តែស្ថានទូតឥណ្ឌាប្រចាំកម្ពុជាថា ជនជាតិឥណ្ឌារងគ្រោះដោយអំពើឆបោកការងារ។
មន្រ្តីសវនកម្មចំនួន៧នាក់ក្នុងនោះមានថ្នាក់ឧត្តមសេនីយ៍ត្រីម្នាក់នៅក្រសួងមហាផ្ទៃកំពុងស្ថិតក្រោមការស៊ើបអង្កេត ក្រោយមានសេចក្តីរាយការណ៍ពីបណ្តាញព័ត៌មានក្នុងស្រុកថា ពួកគេមានជាប់ពាក់ព័ន្ធនឹងការកិបកេងថវិកាឃុំក្នុងមួយឃុំចំនួន១លានរៀលអំឡុងពេលចុះធ្វើសវនកម្មក្នុងខេត្តកំពង់ស្ពឺ។
សវនាការលោក កឹម សុខា នៅថ្ងៃព្រហស្បតិ៍នេះ គឺជាសវនាការលើកទី ៩ ដែលមានការចូលរួមឃ្លាំមើលពីមន្ត្រីទូតមួយចំនួន និងតំណាងអង្គការការពារសិទ្ធិមនុស្ស។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយថា កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនតែមួយ ហើយកម្ពុជាប្រឆាំងរាល់ការប៉ុនប៉ងប្រើប្រាស់បញ្ហាតៃវ៉ាន់ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។
កាលពីថ្ងៃអង្គារ សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការ ដោយផ្តន្ទាទោសពលរដ្ឋ៥នាក់ដែលរស់នៅបឹងតាមោក ឱ្យជាប់ពន្ធនាគាររយៈពេល៨ខែ និងពិន័យជាប្រាក់១លានរៀល ពីបទ«ប្រឆាំងនឹងអ្នករាជការសាធារណៈ»។
ជនជាប់ចោទទាំងពីរនាក់ រួមមានឈ្មោះហ័ង ហាវយាន (Huang Hao Yuan) ភេទប្រុស អាយុ ៣៦ ឆ្នាំ និង ហ៊ី យ៉ុងសិន (He Young Sheng) ភេទប្រុស អាយុ ៤២ ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីខែមេសា ឆ្នាំ ២០២៣
លោក ហ៊ុន សែន ថា កម្ពុជាធ្លាប់មានការធ្វើរដ្ឋប្រហារទម្លាក់សម្តេចនរោត្តមសីហនុ ថ្ងៃ ១៨ ខែមីនា ឆ្នាំ ១៩៧០ ដែលបង្កឱ្យមានអំពើប្រល័យអំពើពូជសាសន៍កើតឡើង។
អ្នកវិភាគលើកឡើងថា ការបង្កើតគណបក្សនានារបស់អតីតសមាជិកអតីតគណបក្សសង្គ្រោះជាតិគឺជាការខិតខំប្រមូលផ្តុំអ្នកគាំទ្រអតីតគណបក្សជំទាស់ដ៏ធំនេះឡើងវិញ។
អតីតប្រធានគណបក្សសង្គ្រោះជាតិលោកសម រង្ស៊ី បានរិះគន់ថា រដ្ឋាភិបាលកម្ពុជាចំណាយលុយច្រើនគឺប្រមាណ៨៨០លានដុល្លារអាមេរិកលើការសង់អាកាសយានដ្ឋានដែលកំពុងស្ថិតក្រោមការគ្រប់គ្រងដោយក្រុមហ៊ុនចិន។
គណបក្សនយោបាយចំនួន ៥ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតអសកលនេះមានគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកំពុងគ្រប់គ្រងប្រទេស គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។
នៅក្នុងការអត្ថាធិប្បាយលើបណ្តាញសង្គមហ្វេសប៊ុក លោក ហ៊ុន សែន បានបង្ហាញភាពភ្ញាក់ផ្អើល ក្រោយបានឃើញជនជាតិវៀតណាមមួយចំនួនធំធ្វើការរិះគន់លោកចំៗក្នុងឃ្លីបវីដេអូចំនួន ៤ ដែលលោកបានបង្ហោះនៅលើតិកតុក។
ព័ត៌មានផ្សេងទៀត
No media source currently available