សមយុទ្ធនេះប្រព្រឹត្តទៅរយៈពេល ១៥ ថ្ងៃ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលផ្តល់ដោយលោក ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ នាថ្ងៃចន្ទនេះ។
ការលើកឡើងនេះ ក្រោយមានការចាប់ខ្លួនលោក ស៊ុន ចន្ធី នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៤ វេលាម៉ោង ៩ ព្រឹក គ្រាដែលលោកទើបតែវិលត្រឡប់មកពីប្រទេសជប៉ុនវិញ ទីដែលលោកបានជួបសំណេះសំណាលជាមួយសកម្មជន និងអ្នកគាំទ្រគណបក្ស។
មន្ត្រីរាជការទាំងបីនាក់នោះរួមមាន លោក នង រុន ជាគ្រូបង្រៀននៅវិទ្យាល័យសុខអានព្រៃសណ្តែក អ្នកស្រី ស៊ុន ពេជ្រសុមាលី ជាគ្រូបង្រៀននៅសាលាបឋមសិក្សាធន់មន់ និងលោក ហ៊ុយ ពិសិដ្ឋ ជាអនុប្រធានការិយាល័យអភិវឌ្ឍន៍ជនបទនៃក្រសួងផែនការ។
លោក ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់លោកទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី ១៨ ដល់ទី ១៩ ខែឧសភា ឆ្នាំ ២០២៤ តបតាមការអញ្ជើញរបស់លោក យួន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ។
មេដឹកនាំគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ត្រូវបានចោទប្រកាន់ពីបទញុះញង់ ហើយត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារខេត្តពោធិ៍សាត់។
ជាអតីតសន្តិសុខ និងចុងភៅអាហារផង មុននឹងក្លាយជាមេដឹកនាំសហជីព លោក ម៉ម រិទ្ធី ត្រូវបានគេចាត់ទុកថា ជាអ្នកមាន«ឆន្ទៈពិតប្រាកដ»ក្នុងការការពារប្រយោជន៍របស់កម្មករ។
មេដឹកនាំគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ក្រោយលោកត្រឡប់ពីប្រទេសជប៉ុន ដែលនៅទីនោះលោកបានថ្លែងសារមួយចំនួនទៅកាន់អ្នកគាំទ្រនិងសកម្មជន។
បុរសជាជនជាតិចិន២នាក់ដែលកាន់លិខិតឆ្លងដែនខ្មែរត្រូវបានបញ្ជូនចេញពីប្រទេសសិង្ហបុរីមកកម្ពុជា កាលពីពេលថ្មីៗនេះ ក្រោយពួកគេទាំង២នាក់ត្រូវបានកាត់ទោសក្នុងសំណុំរឿងលាងលុយកខ្វក់របស់ប្រទេសសិង្ហបុរី។
មេដឹកនាំគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ វេលាម៉ោង៩ព្រឹក នៅពេលលោកទើបតែវិលត្រឡប់មកពីប្រទេសជប៉ុនវិញ ទីដែលលោកបានជួបសំណេះសំណាលជាមួយសកម្មជន និងអ្នកគាំទ្រគណបក្ស។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphyនឹងបញ្ចប់អាណត្តិការងាររបស់លោកនាចុងខែឧសភានេះ។
មន្រ្តីជាន់ខ្ពស់កម្ពុជាអះអាងថាគម្រោងព្រែកជីកហ្វូណនដែលក្រុមហ៊ុនចិនវិនិយោគក្នុងតម្លៃទឹកប្រាក់ប្រមាណ១.៧០០លានដុល្លារ ភ្ជាប់ពីទន្លេមេគង្គទៅឆ្នេរសមុទ្រក្នុងខេត្តកែបនឹងកាត់បន្ថយការដឹកជញ្ជូនទំនិញតាមកំពង់ផែវៀតណាម ប្រមាណ៧០%។
លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជា ត្រូវបាននគរបាលចាប់ខ្លួនបញ្ជូនទៅឃុំនៅពន្ធនាគារព្រៃស កាលពីថ្ងៃអង្គារ នៅក្នុងសំណុំរឿងពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់លោកលើបណ្តាញសង្គមហ្វេសប៊ុក កាលពីជាង ២ឆ្នាំមុន។
ព័ត៌មានផ្សេងទៀត
No media source currently available