ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ —
ស្រ្តីក្នុងវ័យចំណាស់៣នាក់ដែលជាបងប្អូន និងសាច់ញាតិនឹងគ្នា កាលពីព្រឹកថ្ងៃចន្ទ បានធ្វើដំណើររួមគ្នា មកទទួលការពិគ្រោះ និងព្យាបាលជំងឺនៅក្នុងទីតាំងសាលាបឋមសិក្សាឫស្សីក្រោក ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលជាកន្លែងផ្តល់សេវាព្យាបាល ដោយឥតគិតថ្លៃពីសំណាក់ក្រុមគ្រូពេទ្យមកពីសហរដ្ឋអាមេរិក។ អ្នកទាំង៣មានជំងឺប្រចាំកាយដូចគ្នា ហើយមិនមានលទ្ធភាពទទួលការព្យាបាលឲ្យបានត្រឹមត្រូវ ដោយសារកង្វះថវិកា។
កម្រងរូបភាព VOA៖ ពលរដ្ឋនៅខេត្តបន្ទាយមានជ័យសម្រុកមកទទួលការព្យាបាលជំងឺដោយមិនគិតថ្លៃពីសំណាក់ក្រុមគ្រូពេទ្យអាមេរិកាំង
1/9
ពលរដ្ឋនៅខេត្តបន្ទាយមានជ័យ មកទទួលការព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យអាមេរិកាំង នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៣។ (ស៊ុន ណារិន/វីអូអេ)
ក្រុមគ្រូពេទ្យខ្មែរអាមេរិកាំង និងវេជ្ជបណ្ឌិតជនជាតិអាមេរិកាំងផ្ទាល់ បានមកខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជា ដើម្បីព្យាបាលជំងឺនិងផ្តល់ថ្នាំដល់ប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ។ ពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យបានមកទទួលការព្យាបាលនេះនៅទីតាំងមួយចំនួនក្នុងស្រុកមង្គលបូរី។ លោក ស៊ុន ណារិន រាយការណ៍លម្អិតឲ្យវីអូអេពីស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ៕
2/9

3/9
លោក តាន់ សុង ប្រធានសមាគមសុខាភិបាលខ្មែរនៅអាមេរិក ថ្លែងទៅកាន់ពលរដ្ឋដែលមកទទួលការព្យាបាល នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។ (ស៊ុន ណារិន/វីអូអេ)
ក្រុមគ្រូពេទ្យខ្មែរអាមេរិកាំង និងវេជ្ជបណ្ឌិតជនជាតិអាមេរិកាំងផ្ទាល់ បានមកខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជា ដើម្បីព្យាបាលជំងឺនិងផ្តល់ថ្នាំដល់ប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ។ ពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យបានមកទទួលការព្យាបាលនេះនៅទីតាំងមួយចំនួនក្នុងស្រុកមង្គលបូរី។ លោក ស៊ុន ណារិន រាយការណ៍លម្អិតឲ្យវីអូអេពីស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ៕
4/9
អ្នកស្រី ហេង ឈួម ពលរដ្ឋនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មកទទួលការព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យអាមេរិកាំង នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៣។ (ស៊ុន ណារិន/វីអូអេ)
ក្រុមគ្រូពេទ្យខ្មែរអាមេរិកាំង និងវេជ្ជបណ្ឌិតជនជាតិអាមេរិកាំងផ្ទាល់ បានមកខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជា ដើម្បីព្យាបាលជំងឺនិងផ្តល់ថ្នាំដល់ប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ។ ពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យបានមកទទួលការព្យាបាលនេះនៅទីតាំងមួយចំនួនក្នុងស្រុកមង្គលបូរី។ លោក ស៊ុន ណារិន រាយការណ៍លម្អិតឲ្យវីអូអេពីស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ៕
5/9
អ្នកស្រី ឌុច សំបួន ពលរដ្ឋនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មកទទួលការព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យអាមេរិកាំង នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៣។ (ស៊ុន ណារិន/វីអូអេ)
ក្រុមគ្រូពេទ្យខ្មែរអាមេរិកាំង និងវេជ្ជបណ្ឌិតជនជាតិអាមេរិកាំងផ្ទាល់ បានមកខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជា ដើម្បីព្យាបាលជំងឺនិងផ្តល់ថ្នាំដល់ប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ។ ពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យបានមកទទួលការព្យាបាលនេះនៅទីតាំងមួយចំនួនក្នុងស្រុកមង្គលបូរី។ លោក ស៊ុន ណារិន រាយការណ៍លម្អិតឲ្យវីអូអេពីស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ៕
6/9
អ្នកស្រី ឌុច សម្បត្តិ (ពីស្តាំ) ពលរដ្ឋនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មកទទួលការព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យអាមេរិកាំង នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៣។ (ស៊ុន ណារិន/វីអូអេ)
ក្រុមគ្រូពេទ្យខ្មែរអាមេរិកាំង និងវេជ្ជបណ្ឌិតជនជាតិអាមេរិកាំងផ្ទាល់ បានមកខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជា ដើម្បីព្យាបាលជំងឺនិងផ្តល់ថ្នាំដល់ប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ។ ពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យបានមកទទួលការព្យាបាលនេះនៅទីតាំងមួយចំនួនក្នុងស្រុកមង្គលបូរី។ លោក ស៊ុន ណារិន រាយការណ៍លម្អិតឲ្យវីអូអេពីស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ៕
7/9
ពលរដ្ឋនៅខេត្តបន្ទាយមានជ័យ មកទទួលការព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យអាមេរិកាំង នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៣។ (ស៊ុន ណារិន/វីអូអេ)
ក្រុមគ្រូពេទ្យខ្មែរអាមេរិកាំង និងវេជ្ជបណ្ឌិតជនជាតិអាមេរិកាំងផ្ទាល់ បានមកខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជា ដើម្បីព្យាបាលជំងឺនិងផ្តល់ថ្នាំដល់ប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ។ ពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យបានមកទទួលការព្យាបាលនេះនៅទីតាំងមួយចំនួនក្នុងស្រុកមង្គលបូរី។ លោក ស៊ុន ណារិន រាយការណ៍លម្អិតឲ្យវីអូអេពីស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ៕
8/9

9/9

Previous slide
Next slide
អ្នកស្រី ហេង ឈួម អាយុ៦៤ឆ្នាំ រស់នៅក្នុងភូមិតាចាន់ ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ប្រាប់វីអូអេថា អ្នកស្រីដែលជាកសិករធ្វើស្រែម្នាក់ចង់ដឹងថា តើអ្នកស្រីកើតជំងឺក្រពះ ឬយ៉ាងណា ដោយសារចុកពោះពិបាកសម្រាន្ត ឈឺដល់ខ្នង ហើយពេលខ្លះចុកមកដល់កញ្ចឹងក។ អ្នកស្រីឈឺយូរឆ្នាំមកហើយ និងចេះតែលេបថ្នាំ ដែលបើកពីមណ្ឌលសុខភាពឃុំ ដោយឥតគិតថ្លៃ ដោយសារអ្នកស្រីមានបណ្ណក្រីក្រ។
អ្នកស្រីថ្លែងថា៖ «ចង់តែជា យ៉ាប់ណាស់។ មួយយប់ៗ ខ្ញុំមិនបានដេកទេ។ ក្នុងមួយយប់ ខ្ញុំដេកតែពីរម៉ោង។ មួយយប់ៗ ខ្ញុំចុក ក៏ខ្ញុំអង្គុយ។ ខ្ញុំចុកខ្លាំង។ ខ្ញុំដេកអត់លក់»។
ចំណែកអ្នកស្រី ឌុច សំបួន អាយុ៦០ឆ្នាំ កសិករធ្វើស្រែម្នាក់ ដែលមកជាមួយគ្នានឹងអ្នកស្រី ហេង ឈួម ដែរ អះអាងថា អ្នកស្រីមានជំងឺភ្នែកស្រវាំង ហើយរលាកតម្រង់នោម។
អ្នកស្រីថ្លែងថា៖ «វាមិនជា បានចង់មកពិនិត្យផ្ទាល់ ឮថា លោកគ្រូពេទ្យមកពីប្រទេសក្រៅ ខ្ញុំក៏មក នាំបងប្អូនមកហ្នឹងឯង។ សូមឲ្យលោកគ្រូពេទ្យជួយពិនិត្យខ្ញុំឲ្យជា»។
អ្នកស្រីបន្ថែមថា ពលរដ្ឋនៅតាមជនបទឈឺច្រើន ដោយសារហូបអាហារមិនសូវស្អាត ហើយការងារធ្វើស្រែបាញ់ថ្នាំប៉ះពាល់ដល់សុខភាព។
អ្នកស្រីបន្ថែមថា៖ «អ្នកជនបទអត់សូវរក្សាសុខភាពទេ ការងារអីក៏ដោយ មិនសូវរក្សាសុខភាពទេ...ដូចថាធ្វើស្រែ បាញ់ថ្នាំពុល ថ្នាំអី ពេលយើងធ្វើស្រែ បានវាសម្បូររោគ»។
អ្នកស្រី ឌុច សំបួន មិនមានបណ្ណក្រីក្រឡើយ ដូច្នេះអ្នកស្រីស្នើសុំបណ្ណនេះពីអាជ្ញាធរផងដែរ។
អ្នកស្រីបញ្ជាក់បន្ថែមថា៖ «បើយើងមានលុយ មិនអីទេ បើយើងអត់លុយយ៉ាប់ហើយ។ ចេះតែឈឺទ្រាំឈឺទៅ។ ខ្ចីបុលគេ។ ចងការគេទៅមើលខ្លួន។ អត់ណាស់ លោកគ្រូ»។
ចំណែកអ្នកស្រី ឌុច សម្បត្តិ អាយុ៦៨ឆ្នាំ បងស្រីរបស់អ្នកស្រី ឌុច សំបួន ជាពលរដ្ឋក្នុងស្រុកមង្គលបូរីដែរ ឲ្យដឹងថា អ្នកស្រីមានព្រូននៅក្នុងខួរក្បាល ប៉ុន្តែព្រូននោះបានងាប់ទៅវិញ ដូច្នេះមិនធ្វើទុក្ខអ្នកស្រីខ្លាំងឡើយ។ ប៉ុន្តែអ្នកស្រីនៅតែឈឺដដែល ដូច្នេះទើបសម្រេចមកទទួលការព្យាបាលនៅទីនេះ។ អ្នកស្រីបន្ថែមថា អ្នកស្រីមានជំងឺផ្សេងទៀត ដូចជាឈឺក្រពះ គ្រួសក្នុងតម្រងនោម និងភ្នែកស្រវាំងជាដើម។
អ្នកស្រីក៏ចង់បានបណ្ណក្រីក្រផងដែរ ដោយសារកន្លងទៅ អាជ្ញាធរបានអះអាងថា អ្នកស្រីមានផ្ទះសមរម្យ ដូច្នេះមិនអាចផ្តល់បណ្ណក្រីក្របានឡើយ។
អ្នកស្រីថ្លែងថា៖ «មូលហេតុគេថា ខ្ញុំមានខ្ញុំអី។ ខ្ញុំមានតែផ្ទះទេ ដែលកូនទៅស៊ីឈ្នួលគេ បានលើកផ្ទះ។ តែក្នុងជីវភាពខ្ញុំ ខ្ញុំមិនមានទេ។ ស្រែក៏មិនមាន ចុះ[ព្រោះ]ខ្ញុំជរាពិការ ខ្ញុំទៅរកអីបាន»។
ក្នុងពិធីបើកការព្យាបាលដែលមានរយៈពេល៦ថ្ងៃ រហូតដល់ថ្ងៃទី៤ ខែកុម្ភៈ នាព្រឹកថ្ងៃចន្ទ លោក តាន់ សុង ប្រធានសមាគមសុខាភិបាលខ្មែរនៅអាមេរិក និងជាខ្មែរអាមេរិកាំងម្នាក់ បានថ្លែងថា ពលរដ្ឋខ្មែរនៅអាមេរិកដែលជាជនភៀសខ្លួន បានឆ្លងកាត់ពីខេត្តបន្ទាយមានជ័យទៅក្រៅប្រទេស កាលពីអតីតកាល។ ដូច្នេះពួកគេមិនភ្លេចប្រជាជនខ្មែរឡើយ។ លោកបន្ថែមថា ក្រុមគ្រូពេទ្យប្រមាណ១១០នាក់មានទាំងខ្មែរ និងបរទេស បានស្ម័គ្រចិត្តដោយចំណាយថវិកាផ្ទាល់ខ្លួនដើម្បីមកប្រទេសកម្ពុជា ព្យាបាលពលរដ្ឋខ្មែរ។
លោកបញ្ជាក់ថា៖ «ពួកខ្ញុំមកធ្វើនេះតាមលទ្ធភាពរបស់យើង។ យើងមិនអាចព្យាបាលជំងឺគ្រប់ទាំងអស់ ជាទាំងអស់ទេ។ ក៏ប៉ុន្តែយើងនឹងខំប្រឹងប្រែងទាំងអស់ តាមសមត្ថភាពរបស់យើង ដើម្បីជួយបម្រើបងប្អូនទាំងអស់គ្នា»។
ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ លោក ឡេង ច័ន្ទសង្វាត បានថ្លែងថា ក្នុងរយៈពេល៦ថ្ងៃនៃការព្យាបាលនេះគឺជាពេលវេលាមួយដែលប្រជាពលរដ្ឋអាចមកទទួលការព្យាបាល និងពិគ្រោះជំងឺរបស់ពួកគេ ដោយសារមានអ្នកជំនាញមកពីបរទេស។
លោកថ្លែងថា៖ «តែងតែឮហើយគ្រូពេទ្យអាមេរិក បារាំង គឺចង់ហើយ ឲ្យតែបរទេស។ អ៊ីចឹងថ្ងៃនេះ ជាឱកាសដ៏មានតម្លៃដែលអាចមកពិគ្រោះជាមួយក្រុមគ្រូពេទ្យបច្ចេកទេស នៅថ្ងៃនេះ តាមតែខ្ញុំដឹង មានគ្រប់ឯកទេសទាំងអស់»។
នៅថ្ងៃដំបូងនៃការផ្តល់សេវាព្យាបាល ប្រជាពលរដ្ឋខ្មែរប្រមាណ១ពាន់នាក់បានសម្រុកមកទទួលការព្យាបាល។ ការផ្តល់សេវាព្យាបាលដោយមិនគិតថ្លៃ ចែកថ្នាំ និងវែនតាត្រូវបានរៀបចំដោយសមាគមសុខាភិបាលខ្មែរនៅអាមេរិក ដែលផ្តល់ការព្យាបាល ចាប់ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមទីតាំងមួយចំនួនក្នុងស្រុកមង្គលបូរី។
សេវាព្យាបាល មានដូចជាវះកាត់ជំងឺភ្នែក ជំងឺទូទៅ ជំងឺស្រ្តី និងជំងឺមាត់ធ្មេញជាដើម។ សេវាព្យាបាលទាំងនេះធ្វើឡើងនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុន សាលាបឋមសិក្សាឫស្សីក្រោក ចាប់ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី៤ ខែកុម្ភៈ។ ចំណែកនៅថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈនឹងមានការផ្តល់សេវានៅមណ្ឌលសុខភាពសឿ និងពីថ្ងៃទី២ដល់ថ្ងៃទី៣ ខែកុម្ភៈ នៅមណ្ឌលសុខភាពបល្ល័ង្ក៕