លោក Peter C. Fitzhugh ភ្នាក់ងារស៊ើបអង្កេតពិសេសរបស់ក្រសួងសន្តិសុខមាតុភូមិ សហរដ្ឋអាមេរិក បានថ្លែងថា៖ «វត្ថុសិល្បៈទាំងនេះ មានតម្លៃកាត់ថ្លៃមិនបានទេក្នុងការរក្សា អភិរក្សប្រវត្តិសាស្ត្រប្រទេសកម្ពុជា»។
ព្រះអង្គ Stephen Chow ដែលត្រៀមចូលកាន់តំណែងជាសង្ឃនាយកគ្រិស្ដសាសនារ៉ូម៉ាំងកាតូលិកនៅទីក្រុងហុងកុង។
កញ្ញា រ៉េត សារីតា បានប្រាប់វីអូអេថា កញ្ញានឹងបញ្ចេញឲ្យអស់ពីសមត្ថភាព ដើម្បីលើកមុខមាត់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ ហើយថាទោះឈ្នះបានគ្រងម្កុដ ឬមិនបាន ខ្លួននឹងបន្តតស៊ូមតិលើប្រធានបទសុខភាពបន្តពូជ និងការអភិវឌ្ឍខ្លួន ដើម្បីជួយដល់យុវជនខ្មែរ។
ផលិតករភាពយន្តចិនអ្នកស្រី Chloe Zhao បានក្លាយជាស្ត្រីទី២ និងជាស្ត្រីមិនមែនជនស្បែកសទី១ ដែលបានឈ្នះពានរង្វាន់អូស្ការសម្រាប់ការដឹកនាំសម្តែងដ៏ល្អបំផុតក្នុងរឿង «Nomadland»។
សេចក្តីថ្លែងការណ៍នេះបញ្ចប់ដោយសារដែលបានបញ្ជាក់ថា៖ «សូមឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់បានរុងរឿងមានសុខភាពបរិបូរណ៍នៅឆ្នាំថ្មីឆ្នាំឆ្លូវនេះ»។
ព្រះសង្ឃ និងក្រុមពលរដ្ឋខ្មែរនៅតាមបណ្តារដ្ឋនានាក្នុងប្រទេសអាមេរិកបានចូលរួមនិង ត្រៀមចូលរួមទទួលទេវតាឆ្នាំថ្មីដូចពលរដ្ឋនៅក្នុងប្រទេសកំណើតដែរ។
ក្រុមសិល្បករសៀកអាជីព និងសិស្សហាត់សៀកបានរួមគ្នាបង្ហាញទស្សនីយភាពសៀកពេញ ២៤ម៉ោង ដើម្បីបំបែកកំណត់ត្រាឯកទគ្គកម្មពិភពលោក។ ពួកគេសម្តែងចេញពីរោងសៀក នៅឯខេត្តបាត់ដំបង ដោយមានការផ្សាយបន្តផ្ទាល់បង្ហាញដល់ទស្សនិកជនពីទូទាំងពិភពលោកដែលចូលមើលជាង ១លាននាក់៕
លោក ធុយ ចាន់ធួន អ្នកស្រាវជ្រាវវត្ថុបុរាណកម្ពុជាជិត៣០ឆ្នាំមកហើយ មានប្រសាសន៍ថាវត្ថុបុរាណដែលរក្សាទុកដោយលោក Douglas គឺ«សុទ្ធតែរូបល្អៗទាំងអស់»។
លោកឯកអគ្គរដ្ឋទូតអាមេរិក W. Patrick Murphy ថ្លែងថាការអភិរក្ស និងថែទាំប្រាសាទបុរាណនៅកម្ពុជា មិនត្រឹមតែមានសារៈសំខាន់ចំពោះប្រវត្តិសាស្ត្រ និងវប្បធម៌កម្ពុជាប៉ុណ្ណោះទេ គឺថែមទាំងជួយរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងភាពរុងរឿងនៅកម្ពុជាទៀតផង។
តើកីឡាអុកគួរត្រូវបានកែទម្រង់នៅអាហ្វ្រិកខាងត្បូងឬទេ? ហើយតាមរបៀបណា? សំណួរទាំងនេះជាចំណុចផ្តោតនៃវិបត្តិក្នុងផ្នែកកីឡាអុកនៅប្រទេសមួយនេះ។
កាតាឡុកបទចម្រៀងទាំងស្រុងរបស់តារាចម្រៀងអាមេរិកដ៏ល្បីល្បាញលោក Bob Dylan ដែលមានដំណើរនិពន្ធតាំងពី ៦០ឆ្នាំមុន កំពុងត្រូវបានក្រុមហ៊ុនតន្ត្រីមួយទិញយក។
ព័ត៌មានផ្សេងទៀត
No media source currently available