ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានរិះគន់តុលាការថា បានបន្ធូរបន្ថយទោសដល់ជនល្មើសគ្រឿងញៀនដែលបានប្រព្រឹត្តិទោសកំហុសធ្ងន់ធ្ងរ ដែលធ្វើឱ្យប៉ះពាល់អារម្មណ៍របស់សមត្ថកិច្ចដែលអនុវត្តច្បាប់។
លោកសម រង្ស៊ី ដែលកំពុងនិរទ្ទេសខ្លួននៅក្រៅប្រទេស បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីយប់ថ្ងៃព្រហស្បតិ៍ថា ជាមួយនឹងបរិយាកាសប្រកបដោយភាពភ័យខ្លាច និងការបំភិតបំភ័យ តាមរយៈការដាក់ពន្ធនាគារអ្នករិះគន់រដ្ឋាភិបាលជាបន្តបន្ទាប់ ការបោះឆ្នោតនាពេលខាងមុខមិនអាចប្រព្រឹត្តទៅដោយសេរីនោះទេ។
លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញប្រាប់ក្រុមអ្នកសារព័ត៌មានតាមបណ្ដាញសង្គម Telegram នៅថ្ងៃព្រហស្បតិ៍នេះថា មន្ត្រីទាំង២នាក់មានឈ្មោះ រ័ត្ន បូរី ប្រធានការិយាល័យវិនិយោគនៃទីចាត់ការផែនការនិងវិនិយោគសាលារាជធានីភ្នំពេញ និង ឈ្មោះ ម៉ៃ វណ្ណារុំ ជាមន្រ្តីការិយាល័យវិនិយោគ នៃទីចាត់ការផែនការនិងវិនិយោគសាលារាជធានីភ្នំពេញ។
ក្រោយពីមានពាក្យបណ្ដឹងរបស់មេធាវីរបស់អ្នកវិភាគនយោបាយលោក គឹម សុខ សាលាឧទ្ធរណ៍គ្រោងបើកសវនាការលើបណ្ដឹងជំទាស់នឹងដីកាឃុំខ្លួនលោក គឹម សុខ នៅដើមសប្ដាហ៍ក្រោយ គឺនៅថ្ងៃចន្ទ ទី៦ ខែមីនា។ មេធាវីការពារក្ដីលើកឡើងថា យោងតាមច្បាប់ លោក គឹម សុខ គួរត្រូវបានដោះលែងឱ្យមានសេរីភាពវិញ តែមន្ត្រីតុលាការច្រានចោទការលើកឡើងនេះ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាប្រាប់ VOA ថា នេះជាគោលនយោបាយរបស់គណបក្សកាន់អំណាចក្នុងការទ្រទ្រង់ជីវភាពមន្ត្រីរបស់ខ្លួន ទោះបីជាពួកគេមិនបានជាប់ឆ្នោត ឬត្រូវចូលនិវត្តន៍ក្ដី។
លោក ហ៊ុន សែន បានបញ្ជាឱ្យធនាគារជាតិ (NBC) ជួបប្រជុំជាមួយក្រុមការងាររបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ដើម្បីពិភាក្សាពីការផ្លាស់ប្ដូរនិមិត្តសញ្ញានេះជាបន្ទាន់។ លោកក៏បានព្រមានដកអាជ្ញាប័ណ្ណអាជីវកម្មផងដែរ ប្រសិនបើមានការយឺតយ៉ាវក្នុងការផ្លាស់ប្ដូរនិមិត្តសញ្ញារបស់ខ្លួន។
លោក លី សុផាណា ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញប្រាប់ VOA តាមបណ្ដាញសង្គម Telegram ថា ក្រោយពីបានបញ្ចប់នីតិវិធីសាកសួរលើកដំបូងនិងពិភាក្សាដេញដោលរួចមក ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនលោក គឹម សុខ បណ្ដោះអាសន្ន តាមការចោទរបស់ព្រះរាជអាជ្ញាពីបទ«បរិហារកេរ្តិ៍ជាសាធារណៈនិងញុះញង់ឱ្យមានភាពវឹកវរចលាចលដល់សន្តិសុខសង្គម»។
គម្រោងនៃការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយបានធ្វើឡើងតាមសំណើរបស់តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាចំនួន៦០រូប បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យធ្វើវិសោធនកម្មច្បាប់នេះ។
អ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ថៃ នរៈសត្យា ប្រាប់VOA ថា ការចេញសេចក្ដីជូនដំណឹងនេះ គឺដើម្បីចៀសវាងកំហុសឆ្គងផ្សេងទៀតនាពេលខាងមុខ។
ដំណើរទស្សនកិច្ចរបស់លោក ធិន ច ធ្វើឡើងតាមការអញ្ជើញរបស់ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី។
ក្នុងសេចក្ដីថ្លែងការណ៍រួមរបស់អង្គការសមាគម និងសហគមន៍មានទំនាស់ដីធ្លីសរុប៤៨ស្ថាប័ន ចេញផ្សាយកាលពីថ្ងៃអាទិត្យ ក្រុមអង្គការសង្គមស៊ីវិលបានលើកឡើងថា ការសម្រេចរបស់តុលាការខេត្តកោះកុងធ្វើឡើងដោយពុំមានភស្តុតាងដែលស្របតាមបទដ្ឋាននៃភស្តុតាងចាំបាច់សម្រាប់ធ្វើការចោទប្រកាន់នោះទេ។
កាលពីខែសីហា ឆ្នាំ២០១៦ រដ្ឋាភិបាលបានសម្រេចដំឡើងតម្លៃសំបុត្រចូលទស្សនាតំបន់អង្គរសម្រាប់ភ្ញៀវទេសចរណ៍បរទេស។
កាលពីខែតុលា ឆ្នាំ២០១៥ តំណាងរាស្ត្រ២រូបរបស់គណបក្សសង្គ្រោះជាតិគឺលោកញ៉យ ចំរើន និងលោកគង់ សភាត្រូវបានបាតុករមួយក្រុមដែលគាំទ្រគណបក្សប្រជាជនកម្ពុជា មានគ្នាប្រមាណ១០នាក់ បានវាយដំធ្វើឲ្យរងរបួសធ្ងន់នៅក្បែររបងរដ្ឋសភា។
អាជ្ញាធរជាតិអប្សរាឱ្យដឹងថា ស្ពានហាលដែលជាច្រកសំខាន់ចូលទៅកាន់ប្រាង្គប្រាសាទអង្គរវត្តនឹងត្រូវបិទជាបណ្តោះអាសន្នរយៈពេល៤ឆ្នាំ ចាប់ពីខែឧសភាខាងមុខនេះតទៅ ដើម្បីធ្វើការជួសជុល ដោយអាជ្ញាធរកំពុងសាងសង់ស្ពានបណ្ណោះអាសន្នមួយសម្រាប់ឱ្យភ្ញៀវទេសចរដើរឆ្លង។
យោងតាមរបាយការណ៍ក្រសួងការបរទេស កាលពីឆ្នាំ២០១៦ ក្រសួងបានអន្តរាគមន៍ជួយស្ត្រីខ្មែរ៦៤នាក់នៅប្រទេសចិនឱ្យបានត្រឡប់មកកម្ពុជាវិញ។ ស្ត្រីទាំងនោះភាគច្រើនរងគ្រោះដោយការបោកបញ្ឆោតយកទៅរៀបការ ឬធ្វើការខុសច្បាប់។
ក្រុមអ្នកនយោបាយ អ្នកវិភាគ និងមន្ត្រីអង្គការសង្គមស៊ីវិលនៅកម្ពុជាយល់ឃើញផ្សេងៗគ្នាពីកេរ្តិ៍ដំណែល និងជោគជ័យនៃការដឹកនាំរបស់លោកបារ៉ាក់ អូបាម៉ា ក្នុងរយៈពេល៨ឆ្នាំកន្លងមកនេះ។
ការអំពាវនាវនេះធ្វើឡើងក្រោយពីកាលបរិច្ឆេទដែលគណបក្សកាន់អំណាចអះអាងថាជំនួបរវាងគណបក្សទាំងពីរអាចធ្វើទៅបាននោះ បានឈានមកដល់។
ក្នុងលិខិតឆ្លើយតបចុះថ្ងៃទី៥ ខែមករាដូចគ្នា លោក ស ខេង បញ្ជាក់ប្រាប់លោក កឹម សុខា ថា ជំនួបពិភាក្សាការងាររវាងគណបក្សទាំងពីរអាចធ្វើឡើងបានក្រោយថ្ងៃទី១១ ខែមករា ហើយពេលវេលាជាក់លាក់ ខុទ្ទកាល័យរបស់លោកនឹងជូនព័ត៌មានទៅខុទ្ទកាល័យរបស់លោក កឹម សុខា នៅពេលក្រោយ។
មជ្ឈមណ្ឌលឯកសារកម្ពុជាបានឱ្យដឹងថា ខ្លួននឹងបើកដំណើរការគេហទំព័រថ្មីមួយនៅដើមឆ្នាំ២០១៧នេះ ដោយដាក់បញ្ចូលឯកសារប្រមាណមួយលានឯកសារដែលមជ្ឈមណ្ឌលមាន ដើម្បីជាកន្លែងសម្រាប់ឱ្យយុវជន កម្ពុជាស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរក្រហម។
គ្រោះថ្នាក់ចរាចរណ៍ បានធ្វើឱ្យប្រទេសកម្ពុជាខាតបង់ថវិកាក្នុងមួយឆ្នាំៗយ៉ាងហោចណាស់ ៣០០លានដុល្លារ ដោយមិនទាន់គិតដល់ផលវិបាកសង្គមផ្សេងទៀត ដូចជាការបន្សល់ទុកនូវស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការ និងធ្វើឱ្យគ្រួសារមួយចំនួនធ្លាក់ទៅក្នុងភាពក្រីក្រ។ នេះបើយោងតាម លោកឧបនាយករដ្ឋមន្ត្រី ស ខេង។
ព័ត៌មានផ្សេងទៀត