លោកហ៊ុន សែនបានជំរុញឱ្យរដ្ឋាភិបាលថ្មីរបស់លោកដូណាល់ត្រាំលុបចោលបំណុលដែលកម្ពុជាបានខ្ចីក្នុងសម័យសាធារណរដ្ឋខ្មែរ។ លោកបានចោទថា អាមេរិកជាអ្នកនៅពីក្រោយរដ្ឋប្រហារក្នុងឆ្នាំ១៩៧០ដែលនាំឱ្យមានសង្គ្រាមស៊ីវិល និងរបបវាលពិឃាតខ្មែរក្រហម។
គោលដៅអភិវឌ្ឍប្រកបដោយចីរភាព(SDGs)គឺជាគោលដៅអភិវឌ្ឍរយៈពេល១៥ឆ្នាំរបស់សាកលលោក ដែលត្រូវបានថ្នាក់ដឹកនាំប្រទេសនៅជុំវិញពិភពលោកអនុម័តកាលពីខែកញ្ញា ឆ្នាំ២០១៥ នៅឯអង្គការសហប្រជាជាតិ ក្នុងគោលដៅបញ្ចប់ភាពក្រីក្រនិងសម្រេចឲ្យបាននូវភាពថ្លៃថ្នូរនិងស្មើភាពសម្រាប់ទាំងអស់គ្នានៅក្នុងពិភពលោកដែលប្រកបទៅដោយសន្តិភាពនិងការគ្រប់គ្រងដោយចីរភាព។
ក្នុងឆ្នាំ២០១៦ អ្នកប្រើប្រាស់ទូរស័ព្ទ Smart phone មាន៤៨ភាគរយ គឺកើនឡើងពី៤០ភាគរយកាលពីឆ្នាំ២០១៥ ខណៈអ្នកប្រើប្រាស់អ៊ីនធឺណិតក្នុងឆ្នាំ២០១៦ មាន៣៧ភាគរយ គឺកើនពី៣០ភាគរយនៅក្នុងឆ្នាំ២០១៥។
លោក សំ សុគង់ មេធាវីតំណាងឱ្យលោក សម រង្ស៊ី បានប្រាប់អ្នកសារព័ត៌មានក្រោយពីសវនាការថា យោងតាមភស្តុតាង និងសាក្សីដែលមាននៅក្នុងសវនាការ កូនក្ដីរបស់លោកគឺ លោក សម រង្ស៊ី មិនមានជាប់ពាក់ព័ន្ធនឹងការសមគំនិតនោះទេ។ ទោះយ៉ាងណា លោកថា លោកពុំមានសង្ឃឹមថា សាលក្រមនៅចុងខែធ្នូនោះនឹងផ្ដល់យុត្តិធម៌ដល់កូនក្ដីរបស់លោកនោះទេ។
អង្គការលីកាដូ បានទៅទីតាំងចំនួន១១ ដែលមានសិប្បកម្មផលិតឥដ្ឋជាង១០០ និងមានកម្មកររាប់ពាន់នាក់ ដោយបានសម្ភាសកម្មករប្រមាណ៥០នាក់ដែលមានទាំងមនុស្សពេញវ័យ និងកុមារ។
នៅក្នុងវេទិកាដែលមានការចូលរួមពីអ្នកជំនួញកម្ពុជានិងចិនមកពីក្រុមហ៊ុនធំៗរាប់រយនាក់ លោក ហ៊ុន សែន បានថ្លែងថា ចំណងទំនាក់ទំនងល្អរវាងចិននិងកម្ពុជាមានយូរលង់ណាស់មកហើយ។
ខណៈការចុះឈ្មោះបោះឆ្នោតនឹងត្រូវបិទបញ្ចប់ក្នុងពេលតែ៣ថ្ងៃទៀតប៉ុណ្ណោះ ពលរដ្ឋជាង២លាននាក់នៅពុំទាន់បានចុះឈ្មោះនៅឡើយ។ កាលពីថ្ងៃសុក្រ គណបក្សប្រឆាំងបានស្នើជាថ្មីទៅកាន់គណៈកម្មាធិការជាតិរៀបចំការឆ្នោត(គ.ជ.ប) ឱ្យពន្យារពេលចុះឈ្មោះបោះឆ្នោតសម្រាប់ឃុំសង្កាត់មួយចំនួន និងឲ្យគ.ជ.បពិចារណាធ្វើវិសោធនកម្មច្បាប់និងនីតិវិធីចុះឈ្មោះបោះឆ្នោត ដើម្បីធានាថាពលរដ្ឋកាន់តែច្រើនថែមទៀត បានប្រើប្រាស់សិទ្ធិរបស់ខ្លួន។ មន្ត្រី គ.ជ.ប អះអាងថា គ.ជ.ឞ នឹងយកសំណើរបស់បក្សប្រឆាំងទៅពិចារណា។
កាលពីខែសីហាកន្លងទៅ គណៈកម្មការព្រំដែនរបស់កម្ពុជានិងវៀតណាម បានជួបប្រជុំគ្នាពិភាក្សាពីបញ្ហាព្រំដែន និងការព្រាងលិខិតសម្រាប់ផ្ញើទៅប្រទេសបារាំងស្នើសុំអ្នកជំនាញដើម្បីគូសចម្លងផែនទី។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានធ្វើការអំពាវនាវដូចនេះនៅក្នុងវេទិកាមួយស្ដីពីដំណើរការនៃការចុះឈ្មោះបោះឆ្នោត ដែលធ្វើឡើងនៅឯទីស្នាក់ការកណ្ដាលគណបក្សនាព្រឹកថ្ងៃសុក្រនេះ។
គណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ ព្រមទាំងអាជ្ញាធររំពឹងថា ដំណើរការនៃការប្រារព្ធព្រះរាជពិធីបុណ្យអុំទូកនឹងប្រព្រឹត្តទៅដោយរលូន និងប្រសើរជាងឆ្នាំមុនៗ ទាំងបញ្ហាសន្តិសុខ សុវត្ថិភាព និងអនាម័យ តែអាជ្ញាធរអំពាវនាវឱ្យមានការចូលរួមពីសាធារណជន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា និងលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានផ្ញើសារលិខិតអបអរលោក ដូណាល់ ត្រាំ ដែលទើបជាប់ឆ្នោតជាប្រធានាធិបតីទី៤៥របស់អាមេរិក កាលពីថ្ងៃពុធ។
លោក ប៉ែន សុវណ្ណ បានទទួលមរណភាពកាលពីយប់ថ្ងៃសៅរ៍ ទី២៩ ខែតុលា ដោយរោគាពាធ នៅឯគេហដ្ឋានរបស់លោកក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។
ថ្មីៗនេះ មានព័ត៌មានលេចឮតាមបណ្ដាញសង្គមដោយលើកឡើងថា មានអង្ករប្លាស្ទិកកំពុងចរាចរលក់នៅលើទីផ្សារកម្ពុជា ដែលបានបង្កឱ្យមានក្ដីព្រួយបារម្ភក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា។
ទីតាំងបូជាសពលោក ប៉ែន សុវណ្ណ បានក្លាយជាបញ្ហាចម្រូងចម្រាសមួយរវាងគណបក្សសង្គ្រោះជាតិ និងសាលារាជធានីភ្នំពេញ ដោយគណបក្សប្រឆាំងនេះបានស្នើរៀបចំបូជាសពលោកប៉ែន សុវណ្ណ នៅមុខវត្តបទុមវតី តែសាលារាជធានីភ្នំពេញ បានបដិសេធ។
លោក Russel បានលើកឡើងថា រដ្ឋធម្មនុញ្ញកម្ពុជានិងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសបានចែងថា កម្ពុជាគឺជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ហើយលោករំពឹងថា កម្ពុជា នឹងដើរតាមគោលការណ៍នេះ។
ការវាស់ស្ទង់នេះបានធ្វើការដាក់ពិន្ទុដោយផ្អែកលើកត្តាចំនួន៨ គឺការប្រើប្រាស់អំណាចរបស់រដ្ឋាភិបាល ការគ្មានអំពើពុករលួយ ការបើកចំហរបស់រដ្ឋាភិបាល សិទ្ធិមនុស្សជាមូលដ្ឋាន សណ្ដាប់ធ្នាប់និងសន្ដិសុខ ការអនុវត្តច្បាប់ និងប្រព័ន្ធយុត្តិធម៌។
មន្ត្រីរដ្ឋាភិបាលលើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសលែងមានឥទ្ធិពលផ្លូវច្បាប់លើប្រទេសកម្ពុជាហើយ តែចាត់ទុកកិច្ចព្រមព្រៀងនេះថា ជាផែនទីចង្អុលផ្លូវ ហើយកម្ពុជាកំពុងដើរលើផ្លូវត្រូវស្របតាមកិច្ចព្រមព្រៀងនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា គោលនយោបាយឈ្នះៗរបស់លោកក្នុងការធ្វើសមាហរណកម្មទាហានខ្មែរក្រហម គឺជាយន្តការតែមួយគត់ដែលបានធ្វើឱ្យកម្ពុជាសម្រេចបានសុខសន្តិភាពពិតប្រាកដមួយដែលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសចង់បាន។
ក្នុងចំណោមកិច្ចព្រមព្រៀងទាំង៣១ដែលកម្ពុជាបានចុះហត្ថលេខាជាមួយចិនក៏មានអនុស្សារណៈយោគយល់គ្នាពីការនាំអង្ករពីកម្ពុជាទៅចិនចំនួន២សែនតោននៅក្នុងឆ្នាំ២០១៧ផងដែរ។
លោក អ៊ាង សុផល្លែតបានឱ្យដឹងថា ភាគីចិនបានយល់ព្រមជួយកម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធធារាសាស្ត្រមួយចំនួន ជួសជុលប្រាង្គប្រាសាទរបស់កម្ពុជា លើកទឹកចិត្តឱ្យក្រុមហ៊ុនចិនមកវិនិយោគកសាងរថភ្លើងល្បឿនលឿន និងអភិវឌ្ឍអាកាសយានដ្ឋាននៅក្នុងខេត្តសៀមរាប។
ព័ត៌មានផ្សេងទៀត