លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
អ្នកស្រី ស្មីត បានថ្លែងថា ទោះបីជាមានភាពជោគជ័យនៃការបោះឆ្នោតឃុំ-សង្កាត់ក៏ដោយ ក៏អ្នកស្រី នៅតែមានក្តីកង្វល់អំពីវោហាសាស្ត្របែបហិង្សា ដែលសម្តែងឡើងដោយសមាជិករដ្ឋាភិបាល និងយោធា។
កញ្ញា ជឿន ស្រីមុំ តំណាងជនជាដើមភាគតិចព្នងក្នុងឃុំក្បាលរមាស បានប្រាប់ VOA ថា ក្រុមប្រជាពលរដ្ឋ គ្មានមហិច្ឆតាណាមួយ ទៅបំបែកខ្លួននោះឡើយ ខណៈដែលពួកគេមិនមានកងកម្លាំងប្រដាប់អាវុធ ដូចរដ្ឋាភិបាល។
ការទទូចសុំរបស់មេធាវី និងសកម្មជនបឹងកក់នេះ ធ្វើឡើងក្នុងជំនួបដ៏កម្រមួយ ជាមួយប្រេសិតសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដែលធ្វើឡើងកាលពីល្ងាចថ្ងៃអង្គារនៅតំបន់បឹងកក់។
មុនមួយថ្ងៃនៃខួបមួយឆ្នាំនៃការឃុំខ្លួនយ៉ាងអយុត្តិធម៌លើអ្នកស្រី ទេព វន្នី ក្រុមអង្គការសង្គមស៊ីវិលចំនួន ៦៤ បានចេញសេចក្តីថ្លែងការណ៍រួម សំដែងការខកចិត្តចំពោះការបន្តឃុំខ្លួនរបស់អ្នកស្រី ទេព វន្នី និងស្នើឲ្យដោះលែងសកម្មជនការពារសិទ្ធិលំនៅដ្ឋានរូបនេះឲ្យមានសេរីភាពវិញ។
ការដាក់ញត្តិរបស់ពួកគេ នៅថ្ងៃចន្ទនេះ កើតមានឡើង ក្រោយពីសាលាឧទ្ធរណ៍កាលពីសប្តាហ៍មុនមិនព្រមផ្តល់សេរីភាព ដល់អ្នកស្រីទេព វន្នី ដែលត្រូវបានតុលាការរាជធានីភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣០ខែ ពីបទប្រព្រឹត្តអំពើហិង្សា ក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកាលពីឆ្នាំ ២០១៣។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចេញដំណើរទៅក្រុងវៀងច័ន្ទ រដ្ឋធានីនៃប្រទេសឡាវ នៅព្រឹកថ្ងៃទី១២ ខែសីហាស្អែកនេះ ដើម្បីជួបចរចាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក ថោង លន់ ស៊ីស៊ូលីត អំពីបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។
ការសម្រេចផ្តន្ទាទោស លោក គឹម សុខ តាមបណ្តឹងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នេះធ្វើឡើង ដោយលោកចៅក្រម គី ឬទ្ធី បានប្រកាសថា អ្នកវិភាគរូបនេះ ទទូលស្គាល់ការអធិប្បាយរបស់ខ្លួន ជាមួយវិទ្យុអាសេរី ដែលបានធ្វើឡើងកាលពីខែកុម្ភៈ។
អ្នកនាំពាក្យនៃក្រសួងយុត្តិធម៌លោកជិន ម៉ាលីននិយាយថា ការណ៍ដែលអ្នកស្រីរ៉ូណា ស្មីតចង់ឲ្យការឃុំខ្លួនបណ្តោះអាសន្នមានចំនួនតួច គឺដោយមានការបារម្ភអំពីការកកស្ទះ នៅក្នុងពន្ធនាគារ ដែលអាចបង្កជាវិបត្តិ នៅគ្រាដែលរដ្ឋាភិបាលផ្តើមយុទ្ធនាការបង្ក្រាបការប្រើប្រាស់ និងជួញដូរគ្រឿងញៀន។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា តាមលក្ខខណ្ឌបច្ចុប្បន្ននេះ បើទោះជាកម្មករបង្កើតបានសហជីពក្ដី តែបើសហជីពនោះគ្មានភាពជាតំណាងទេ សហជីពនោះនឹងមិនអាចចូលរួមដោះស្រាយវិវាទរបស់កម្មករបានដែរ។
«លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានបទពិសោធន៍ជាយូរមកហើយនៅក្នុងការបំពានសិទ្ធិមនុស្ស ដែលជាមធ្យោបាយក្នុងការរក្សាការគ្រប់គ្រងខាងនយោបាយ។ វាពិតជានីតិវិធីស្តង់ដាររបស់លោក»។
ក្រសួងការងារថៃក៏បានឲ្យដឹងថា ខ្លួនបានទទួលលិខិតស្វ័យប្រកាសពីនិយោជកថៃសរុបចំនួនជិត២សែននិយោជក។
សាលាឧទ្ធរណ៍បានច្រានចោលបណ្តឹងជំទាស់របស់សកម្មជនដីធ្លីនៅសហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី ហើយរក្សាការកាត់សេចក្តីរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយឲ្យអ្នកស្រីជាប់ពន្ធនាគាររយៈពេល៣០ខែដដែល។
អ្នកស្រី ស្មីត នឹងមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ជាលើកទីបួនចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៧ ដើម្បីពិនិត្យមើលសិទ្ធិកុមារ និងស្ថានភាពសិទ្ធិមនុស្សទូទៅ។
ក្នុងឆ្នាំ ២០១២ លោក ម៉ម សូណង់ដូ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ក្នុងពន្ធនាគារ រយៈពេល២០ឆ្នាំ ពីបទញុះញង់បង្កឲ្យមានការបះបោរមួយ នៅក្នុងទំនាស់ដីធ្លីមួយកើតឡើងនៅខេត្តក្រចេះ។ តែដោយមានការដាក់សម្ពាធពីអង្គការសង្គមស៊ីវិលអន្តរជាតិ ធ្វើការលើកិច្ចការពារវិស័យសិទ្ធិមនុស្ស លោកត្រូវបានដោះលែងនៅខែមីនា ឆ្នាំ ២០១៣។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសប្រាប់ក្រុមប្រតិភូកីឡាកម្ពុជា ដែលត្រៀមចេញទៅប្រកួតកីឡា SEA Gamesលើកទី២៩នៅប្រទេសម៉ាឡេស៊ី (Malaysia) នាថ្ងៃព្រហ្បតិ៍នេះថា លោកកំពុងរិះរកមធ្យោបាយ ដកសញ្ជាតិជាពលរដ្ឋអាមេរិកាំងពីចៅរបស់លោកម្នាក់ ដោយលោកបារម្ភថា សហរដ្ឋអាមេរិកនឹងបញ្ចូលចៅរបស់លោកទៅក្នុងកងទ័ពអាមេរិក ក្នុងនាមជាទាហានជាប់កាតព្វកិច្ច។
សេចក្ដីប្រកាសព័ត៌មាននេះ បានដកស្រង់សម្ដីអ្នកស្រី ស្មីត ក្នុងន័យដើមថា៖ «នៅក្នុងដំណើរបេសកកម្មរបស់ខ្ញុំលើកនេះ ខ្ញុំនឹងផ្ដោតលើសិទ្ធិកុមារ ដែលជាផ្នែកមួយនៃការងារដែលខ្ញុំកំពុងធ្វើលើវិស័យនៃការរើសអើង និងក្រុមដែលងាយរងគ្រោះ»។
លោក Jonathan Hawkins អនុប្រធានទំនាក់ទំនងរបស់បណ្ដាញព័ត៌មាន CNN ដែលមានទីស្នាក់កណ្ដាលនៅទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់ VOA តាមរយៈសារអេឡិចត្រូនិក ឬ Email នៅព្រឹកថ្ងៃពុធនេះថា សេចក្ដីរាយការណ៍ ស្ដីពីការជួញដូរផ្លូវភេទកុមារីនៅតំបន់ស្វាយប៉ាក ធ្វើឡើងដោយមានកិច្ចសហការចេញពីក្រុមផ្សេងៗគ្នា ហើយថារបាយការណ៍នោះមានតុល្យភាពនៃប្រភពត្រឹមត្រូវ។
ថ្លែងទៅកាន់ក្រុមមន្ត្រីរដ្ឋាភិបាល និងនិស្សិតជាង៣,០០០នាក់ក្នុងពិធីចែកសញ្ញាប័ត្រមួយ រៀបចំឡើង ក្នុងរាជធានីភ្នំពេញ លោក ហ៊ុន សែន ហៅសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មាន CNN ថាជាការប្រមាថដល់ម្តាយដែលជាស្រ្តីកម្ពុជា។
ទំនប់សេសានក្រោម២ ត្រូវបានសាងសង់កាលពីដើមឆ្នាំ២០១៤នោះ អាចផលិតថាមពលអគ្គិសនីចំនួន៤០០មេហ្គាវ៉ាត់។ ទំនប់សេសានក្រោម២ ដែលមានទួរបីនសរុបចំនួន១០។
ដំណើរទស្សនកិច្ចមកកម្ពុជារបស់ រ៉ូណា ស្មីត កើតមានឡើង ក្រោយការដោះលែងមន្ត្រីសិទ្ធិមនុស្សបួនរូបរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក និងមន្ត្រីជាន់ខ្ពស់មួយរូបនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប។
ព័ត៌មានផ្សេងទៀត