លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
ចំពេលដែលគណបក្សប្រឆាំងត្រូវគេមើលឃើញថា កំពុងស្ថិតក្នុងច្រកចង្អៀតនៃការធ្វើសកម្មភាពនយោបាយរបស់ខ្លួនតាមការធ្វើវិសោធនកម្មលើកទីពីរនៃច្បាប់ស្តីគណបក្សនយោបាយ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកំណត់យកថ្ងៃអាទិត្យចុងក្រោយនៃខែកក្កដា ឆ្នាំ២០១៨ខាងមុនជាថ្ងៃបោះឆ្នោតជាតិ។
លោករដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ បាញ់ ដែលត្រូវបានសាធារណជនទូទៅខ្មែរកត់សម្គាល់លើការថ្លែងរបស់លោកអំពីការវាយបំបាក់ធ្មេញអ្នកតវ៉ាលទ្ធផលបោះឆ្នោតត្រូវបានព្រះមហាក្សត្រខ្មែរប្រោសព្រះរាជទានគោរមងារដល់លោកជា «សម្តេចពិជ័យសេនា ទៀ បាញ់»។ ក្រុមអង្គការសង្គមស៊ីវិលយល់ឃើញផ្សេងៗគ្នាថា ការផ្តល់ក្រុមគោរមងារនេះ ជាសិទ្ធិអំណាចស្វ័យតរបស់រដ្ឋាភិបាល ឬក៏ជាការលើកទឹកចិត្តដល់រដ្ឋមន្ត្រីការពារជាតិរូបនេះ។
សាក្សីបីរូបរបស់អ្នកស្រីទេព វន្នីបានលត់ជង្គង់នៅមុខក្រុមប្រឹក្សាអង្គជនុំជម្រះអង្វរសុំឲ្យតុលាការដោះលែង អ្នកស្រីទេព វន្នី។
ដោយបារម្ភពីហានីភ័យនានាដែលអាចកើតឡើងក្នុងវិស័យមីក្រូហិរញ្ញវត្ថុ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាអំពាវនាវឲ្យសមាជិករបស់ខ្លួនរក្សាសុច្ចរឹតភាព និងការទទួលខុសត្រូវក្នុងការផ្តល់ប្រាក់កម្ចី។
កម្ពុជាជោគជ័យក្នុងការសម្រេចទិសដៅ៩០បីដងនៃការប្រឆាំងមេរោគអេដស៍ ក្រោយពីមានការចម្លងមេរោគច្រើនក្នុងឃុំរការ ខេត្តបាត់ដំបង និងករណីក្នុងភូមិពាម ឃុំសំបួរមាស ខេត្តកណ្តាល។
ចាប់ពីថ្ងៃទី៨ ខែសីហា ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ គឺជាដំណាក់កាលសម្រាប់បងប្អូនពលករកម្ពុជា ដែលនិយោជកបានចុះឈ្មោះរួច ទៅបង្ហាញខ្លួននៅការិយាល័យទាំង៩៧កន្លែងនេះ។
ក្រោយការទទួលប្រាក់ឧបត្ថម្ភពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន៦ម៉ឺនដុល្លារអាមេរិក តំណាងក្រុមគ្រួសារលោក កែម ឡី បន្តទទូចឲ្យមានការផ្តល់យុត្តិធម៌ពិតប្រាកដចំពោះការស្លាប់អ្នកវិភាគនយោបាយដ៏ល្បីល្បាញរូបនេះ។
មុនមួយថ្ងៃនៃខួបរដ្ឋប្រហារយោធាដែលបានកើតឡើងនៅប្រទេសតួកគី ឯកអគ្គរដ្ឋទូតប្រទេសនេះនៅកម្ពុជា បន្តចោទគ្រឹះស្ថានអប់រំ Zaman ថា មានទំនាក់ទំនងជាមួយ ក្រុមភេរវកម្ម FETO។
ទំនប់វារីអគ្គិសនីនេះត្រូវបានវិនិយោគទុនដោយក្រុមហ៊ុនចំនួន៣ ក្នុងនោះមានក្រុមហ៊ុនចិន ឈ្មោះ China’s Lancang Hydropower International Energy ដែលមានចំណែកហ៊ុន៥១ភាគរយ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់ឧកញ៉ាគិត ម៉េងចំនួន៣៩ភាគរយ និងក្រុមហ៊ុនវៀតណាមឈ្មោះ Vietnam’s EVN International ដែលមានចំណែកហ៊ុន១០ភាគរយ។
គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានបញ្ចប់ការពិនិត្យខ្លឹមសារនៃសេចក្តីស្នើវិសោធនកម្មលើកទីពីស្តីពីច្បាប់គណបក្សនយោបាយដោយយល់គ្មានឧបសគ្គ។
អ្នកការពារសិទ្ធិលំនៅដ្ឋានថ្លែងថា រដ្ឋាភិបាលគួររូតរះបញ្ចប់វិបត្តិនេះដើម្បីបញ្ចៀសការបាត់បង់ការគាំទ្រពីប្រជាពលរដ្ឋក្នុងតំបន់មានទំនាស់ដីធ្លីសម្រាប់ការបោះឆ្នោត ឆ្នាំ២០១៨។
បញ្ហាចម្រូងចម្រាសទាក់ទិនទិន្នន័យនៃការនាំចេញខ្សាច់ពីកម្ពុជាទៅសិង្ហបុរី ដែលល្អៀងទឹកប្រាក់ប្រមាណជា៧៤៧លានដុល្លារក៏បានកើតឡើង តែទិន្នន័យនេះ មិនត្រូវបានក្រសួងរ៉ែ និងថាមពលទទួលស្គាល់នោះឡើយកាលពីឆ្នាំ២០១៦។
លោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន កាលពីថ្ងៃទី៩ ខែកក្កដា នៅកន្លែងបញ្ចុះសពលោក កែម ឡី ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ថា គំនិតរបស់លោកកែម ឡី មួយចំនួនបានក្លាយជាគោលនយោបាយរបស់គណបក្សប្រឆាំង ក្នុងនោះមានគំនិតទាក់ទិន ការអភិវឌ្ឍភូមិឃុំ។
កាលពីខែមិថុនា ឆ្នាំ២០១៤ ពលករខ្មែរជាង១៧ម៉ឺននាក់ត្រូវបានបង្ខំចិត្តចាកចេញពីប្រទេសថៃ ក្រោយពីរបបយោធាថៃបង្ក្រាបលើពលករខុសច្បាប់ក្នុងប្រទេសខ្លួន។ របាយការណ៍មួយរបស់អង្គការការពារសិទ្ធិពលករបង្ហាញថា យ៉ាងហោចណាស់មានពលករខ្មែរ១លាននាក់ធ្វើការនៅក្នុងប្រទេសថៃ។
ភរិយារបស់លោក កែម ឡី បានប្រាប់ VOA កាលពីពេលថ្មីៗនេះថា តុលាការដែលពលរដ្ឋខ្មែរភាគច្រើនជឿថា មិនឯករាជ្យនោះ ក៏មិនអាចផ្តល់យុត្តិធម៌ដល់ក្រុមគ្រួសារអ្នកស្រីបាននោះឡើយ។
អ្នកតាមដានស្ថានភាពពលករចំណាកស្រុកនៅតាមខ្សែបណ្តោយព្រំដែនកម្ពុជា-ថៃ និយាយថា រដ្ឋាភិបាលមិនមានផែនការទប់ស្កាត់ និងដោះស្រាយវិបតិ្តនេះទេ ក្រៅតែពីការស្វែងរកដំណោះស្រាយមួយរយៈពេលខ្លីប៉ុណ្ណោះ។
តុលាការកំពូលបញ្ជាឲ្យសាលាឧទ្ធរណ៍បើកការកាត់ក្តីអ្នកការពារបរិស្ថានតំបន់អារ៉ែង គឺលោក វ៉ែន វ៉ន ឡើងវិញចំពោះបទល្មើស«ប្រមូលផល អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត»។
មន្ត្រីរដ្ឋាភិបាលទាត់ចោលរបាយការណ៍អង្គការលីកាដូស្តីពីការរំលោភបំពានលើអ្នកការពារសិទ្ធិមនុស្ស ប៉ុន្តែមន្ត្រីរដ្ឋាភិបាលការពារសកម្មភាពរបស់អាជ្ញាធរ។
ក្រោយការប្រកាសរបស់លោកហ៊ុន សែនឲ្យមានការធ្វើវិសោធនកម្មបន្ថែមលើច្បាប់ស្តីពីគណបក្សនយោបាយ តំណាងរាស្ត្រគណបក្សកាន់អំណាចរូតរះលើកសំណើដ៏ចម្រូងចម្រាសនេះ។
សកម្មភាពវាយប្រហារលើអ្នកការពារសិទ្ធិមនុស្ស និងការនិយាយរិះគន់រដ្ឋាភិបាល បានបន្តកើតមានក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។
ព័ត៌មានផ្សេងទៀត