ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​តំបន់​បឹងកក់​បន្ត​ស្វែងរក​យុត្តិធម៌​ជូន​​អ្នកស្រី​​ទេព វន្នី


រូបឯកសារ៖ ក្រុមសកម្ម​ជនដីធ្លី​ និង​ពលរដ្ឋ​មកពីតំបន់​បឹងកក់​ប្រមាណ​ជាង​៤០​នាក់​ ប្រមូលផ្តុំគ្នានៅមុខ​សាលាឧទ្ធរណ៍​កាលពីថ្ងៃ​ ទី​ ៨​ ខែ សីហា​ ឆ្នាំ​ ២០១៧​​ ទាមទារ​ឲ្យ​តុលាការ​ដោះលែង​អ្នកស្រី​ ទេព​ វន្នី។ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ ក្រុមសកម្ម​ជនដីធ្លី​ និង​ពលរដ្ឋ​មកពីតំបន់​បឹងកក់​ប្រមាណ​ជាង​៤០​នាក់​ ប្រមូលផ្តុំគ្នានៅមុខ​សាលាឧទ្ធរណ៍​កាលពីថ្ងៃ​ ទី​ ៨​ ខែ សីហា​ ឆ្នាំ​ ២០១៧​​ ទាមទារ​ឲ្យ​តុលាការ​ដោះលែង​អ្នកស្រី​ ទេព​ វន្នី។ (ហ៊ុល រស្មី/VOA)

ការ​ដាក់​ញត្តិ​របស់​ពួកគេ​ នៅ​ថ្ងៃ​ចន្ទ​នេះ​ កើតមាន​ឡើង​ ក្រោយ​ពី​សាលាឧទ្ធរណ៍​កាលពី​សប្តាហ៍​មុន​មិនព្រម​ផ្តល់​សេរីភាព​ ដល់​អ្នកស្រី​ទេព វន្នី ​ដែល​ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​ កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ​៣០ខែ​ ​ពី​បទ​ប្រព្រឹត្ត​អំពើ​ហិង្សា​ ក្បែរ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​កាល​ពី​ឆ្នាំ​ ២០១៣។​

ក្រុម​សកម្ម​ជន ​និង​ប្រជាពល​រដ្ឋ​នៅ​តំបន់​បឹងកក់​ប្រមាណ​ជាង​១០នាក់​ បាន​នាំ​ញត្តិ​ទៅ​ដាក់​នៅ​តាម​ស្ថានទូត​នៃ​បណ្តា​ប្រទេស ​ដែល​ជា​សមាជិក​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគេ្នយ៍​ ហៅ​កាត់​ថា​ ​(អាស៊ាន)​ និង​ការិយាល័យ​សិទិ្ធមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ ក្នុង​គោល​បំណង​ ទាមទារ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​ដោះលែង​ អ្នក​ការពារ​សិទិ្ធ​លំនៅដ្ឋាន​ អ្នកស្រី​ ​ទេព វន្នី​ដែល​កំពុង​ជាប់​ក្នុង​មន្ទីរ​ឃុំឃាំង។​

អ្នកស្រី​ បូវ សោភា​ សកម្មជន​ការ​ពារ​ដីធ្លី​នៅ​តំបន់​បឹង​កក់​ បាន​ប្រាប់​ VOA ​នៅ​ខាងក្រៅ​ស្ថានទូត​សាធារណ​រដ្ឋ​សង្គមនិយម​វៀតណាម​ថា​ ការ​ដាក់​ញត្តិ​ស្វែងរក​យុត្តិធម៌​ជូន​អ្នកស្រី​ ​ទេព វន្នី​ នា​ពេល​នេះ​ ​ធ្វើ​ឡើង​ ​នៅ​មុន​មួយថ្ងៃ​នៃ​ខួប​មួយ ឆ្នាំ​សម្រាប់​ការ​ជាប់​ពន្ធនាគារ​របស់​អ្នកស្រី​ ទេព វន្នី។ អ្នកស្រី​និយាយ​បន្ត​ថា​ ការ​កាត់​ទោស​យ៉ាង​អយុត្តិធម៌​របស់​សាលា​ឧទ្ធរណ៍​ ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ដាក់​ញត្តិ​ថ្ងៃ​នេះ​ ទៅកាន់​ប្រទេស​សមាជិក​អាស៊ាន​ និង​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការសហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

«នៅ​ក្នុង​តុលាការ​ យើងមើល​ឃើញ​ហើយ​ថា​ អ្នកស្រី​ ទេព វន្នី​ ភស្តុតាង​ដាក់​បន្ទុក​ ក៏អត់​មាន​ សាក្សី​ក៏​អត់​មាន​ របស់​ប៉ូលិស​ក៏ខុស​ ប្រាសចាក​ពីការ​ពិត​ ហើយ​អីចឹង​ទង្វើ​ អស់​ទាំងនេះ​ មួយ​ទៀត​ ចៅក្រម​ព្រះរាជអាជ្ញា​គាត់​បាន​ឆ្លើយ​ឡើង​ថា​ មិន​អាចដោះ​លែង​ឲ្យ​អ្នកស្រី​ ទេព វន្នី​ ឲ្យមាន​សេរីភាព​បាន​ទេ​ ព្រោះ​អី​?​ បើសិន​ជាលែង​ទៅ​ធ្វើ​ឲ្យ​ចលនា​សង្គម​ អាទង្វើ​អស់​ទាំងនេះ​ហើយ​ ដែល​តុលាការ​ គាត់​ឆ្លើយ​ ​មិនមាន​ការ​ដូច​ថា​ ឆន្ទានុសិទ្ធិ​របស់​គាត់​ ដែល​គាត់​កាត់​នោះទេ​ បែរជាគាត់​ឆ្លើយ​តាម​ការ​ បញ្ជា​ ឬ​មួយ​តាម​ការ​ណែនាំ​របស់​គេ​ទៅវិញ»។ ​

រូបឯកសារ៖ អ្នកស្រី​ បូវ​ សោភា​ សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​ ខកចិត្ត​នឹង​ការ​សម្រេច​របស់​តុលាការ​កំពូល​ដែល​មិន​អនុញ្ញាត​ឲ្យ​ អ្នកស្រី​ ទេព វន្នី​ ស្ថិតនៅ​ក្រៅឃុំ​ កាលពី​ថ្ងៃ​ ទី​ ២៥​ ខែ​ មករា​ ឆ្នាំ​ ២០១៧​។​ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ អ្នកស្រី​ បូវ​ សោភា​ សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​ ខកចិត្ត​នឹង​ការ​សម្រេច​របស់​តុលាការ​កំពូល​ដែល​មិន​អនុញ្ញាត​ឲ្យ​ អ្នកស្រី​ ទេព វន្នី​ ស្ថិតនៅ​ក្រៅឃុំ​ កាលពី​ថ្ងៃ​ ទី​ ២៥​ ខែ​ មករា​ ឆ្នាំ​ ២០១៧​។​ (ហ៊ុល រស្មី/VOA)

ការ​ដាក់​ញត្តិ​របស់​ពួកគេ​ នៅ​ថ្ងៃ​ចន្ទ​នេះ​ កើតមាន​ឡើង​ ក្រោយ​ពី​សាលាឧទ្ធរណ៍​កាលពី​សប្តាហ៍​មុន​មិនព្រម​ផ្តល់​សេរីភាព​ ដល់​អ្នកស្រី​ទេព វន្នី ​ដែល​ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​ កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ​៣០ខែ​ ​ពី​បទ​ប្រព្រឹត្ត​អំពើ​ហិង្សា​ ក្បែរ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​កាល​ពី​ឆ្នាំ​ ២០១៣។​

កាល​ពី​ខែ​សីហា​ ឆ្នាំ​២០១៦​ កន្លង​ទៅ​ ​អ្នកស្រី​ ​ទេព​ វន្នី ​វ័យ​៣៧​ឆ្នាំ​ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​សម្រេច​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ពាក់​ព័ន្ធ​នឹង​បទ​ហិង្សា​ ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ ​ឬ​ត្រូវ​មាន​ទោស​កម្រិត​ធ្ងន់ ​នៅ​គ្រា​ដែល​សកម្មជន​ការពារ​សិទ្ធិ​លំនៅ​ដ្ឋាន​រូបនេះ​ដឹកនាំ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌ខ្មៅ​យ៉ាង​សកម្ម​ទាម​ទារ​ឲ្យ​ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​បួន​រូប​របស់​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក​ និង​អគ្គលេខាធិការរង​មួយ​រូប​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការបោះឆ្នោត​ គ.ជ.ប.។ ​ក្រោយ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នោះ​ ​សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ​ ​នៅ​ថ្ងៃ​ទី​២៣​ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ ក៏​បាន​សម្រេច​កាត់​ទោស​អ្នក​ស្រី​ ទេព វន្នី​ ​ដែល​ជាម្ចាស់ជ័យ​លាភី​រង្វាន់​ស្ត្រី​ជា​អ្នក​ដឹក​នាំ​របស់​អង្គការ​ Vital Voices។​

រូបឯកសារ៖ អ្នក​ស្រី​ទេព​ វន្នី​ ​សកម្ម​ជន​ការ​ពារ​ដីធ្លី​ ​ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ អ្នក​ស្រី​ទេព​ វន្នី​ ​សកម្ម​ជន​ការ​ពារ​ដីធ្លី​ ​ (ហ៊ុល រស្មី/VOA)

អ្នកស្រី​ ​បូវ សោភា​ ​បាន​ប្រាប់​ VOA ​បន្ថែម​ថា​ យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ដែល​បាន​ផ្អាក​តាំង​ពី​មុន​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ នឹង​បន្ត​ឡើង​វិញ​ ក្នុង​ករណី​ដែល​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ បន្ត​ឃុំ​អ្នកស្រី​ ​ទេព វន្នី​ ដែល​ជា​អ្នក​តវ៉ា​ ប្រកាន់​ខ្ជាប់​នូវ​ធម៌​អហិង្សា។​

«​ថ្ងៃច័ន្ទ​ពណ៌ខ្មៅ​ គឺយើង​ធ្វើ​ឡើង​នៅក្នុងការ​ដែល​ឃុំ​ខ្លួន​សង្គម​ស៊ីវិល​ ដោយ​ភាព​អយុត្តិធម៌​ តែដោយ​ឡែកនៅ​អ្នកស្រី​ ទេព​ វន្នី​មួយទៀត​ ដែលមិន​ទាន់​មានការ​ដោះលែង​ អញ្ចឹង​គឺយើង​នៅតែ​ធ្វើ​ នៅតែ​ធ្វើ​នូវ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ដដែល​ បើសិនជា​ មិន​មាន​ការដោះលែង​អ្នកស្រី​ ទេព វន្នី​។ ឥឡូវ​ហ្នឹង​គឺ​យើង​ធ្វើ​សម្រាប់​គម្រប់​ខួប​មួយ​ឆ្នាំ​គាត់​សិន​ យុទ្ធនាការ​មួយឆ្នាំ​នៅក្នុង​គុក​របស់​អ្នកស្រី​ ទេព វន្នី»។

​កាល​ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន​ ក្រុម​សកម្មជន​ការពារ​ដីធ្លី​ និង​ប្រជា​ពល​រដ្ឋ​រស់​នៅ​តំបន់​បឹង​កក់​ បាន​ដាក់​ញត្តិ​ទៅអ្នកស្រី​ រ៉ូណា ស្មីត​ អ្នករាយការណ៍​ពិសេសរបស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ដើម្បី​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រី​ ទេព វន្នី។​

តាម​ការ​បញ្ជាក់​របស់កញ្ញា​ ​សុង​ ស្រីលាភ​ ​សកម្មជន​ការពារ​ដី​ធ្លី​ម្នាក់​ទៀត​ ​នៅ​តំបន់​បឹង​កក់​បាន​ឲ្យ​ដឹង​ថា​ អ្នកស្រី​ ស្មីត​មិនទាន់​មានការ​ឆ្លើយតប​បែប​ណា​នឹង​ញត្តិ​នោះ​នៅ​ឡើយ​ទេ។ ​ដោយ​ឈរ​នៅ​មុខ​ស្ថាន​ទូត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ ​កញ្ញា​ ​សុង ស្រីលាភ​ ​បាន​ឲ្យ​ដឹង​ថា​ គោល​បំណង​នៃ​ការ​ដាក់​ទៅកាន់​ប្រទេស​សមាជិក​អាស៊ាន​ គឺ​ដើម្បី​ឲ្យ​មេ​ដឹកនាំ​នៃ​ប្រទេស​ទាំងអស់​នោះ​ ពិនិត្យ​ឡើង​វិញ​នូវ​ស្ថានភាព​គាប​សង្កត់​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​នៅ​កម្ពុជា។​

«គាត់​គឺ​ជា​ប្រទេស​អាស៊ាន​ហ្នឹង​ សុំឲ្យគាត់​ចូលរួម​ក្នុង​ការ​ឃ្លាំមើល​ ពាក់​ព័ន្ធ​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​ ដែល​ត្រូវបាន​រឹតត្បិត​យ៉ាង​ខ្លាំង​ចំពោះ​ប្រជា​ពលរដ្ឋ​ ដែល​រងគ្រោះ​ហើយ​អ្នកស្រី​ទេព វន្នី​ គឺ​គាត់​ជាប់​ពន្ធនាគារ ​ដោយសារ​ការ​ ចូលរួម​នៅ​ក្នុង​ការ​សម្តែង​មតិ​ ជាពិសេស​គឺ​សេរីភាព​នៃ​ការ​ជួប​ជុំ​ ត្រូវ​បាន​បំបិទ​សិទ្ធិ​យ៉ាង​ធ្ងន់​ធ្ងរ»។​

កញ្ញា​ ​សុង​ ស្រីលាភ ​បញ្ជាក់​បន្តថា៖​

«គាត់​ត្រូវបាន​ជាប់​ពន្ធនាគារ​រយៈពេល​មួយឆ្នាំ​ ហើយពួកខ្ញុំ​មក​ដាក់​ញត្តិ​ ជូនប្រទេស​អាស៊ាន​សង្ឃឹម​ថា​គាត់​ នឹង​ជួយ​អន្តរាគមន៍​ ​ពាក់​ព័ន្ធ​ពី​បញ្ហា​នេះ ពីព្រោះកន្លងមក​យើង​បានមើល​ឃើញ​ថា​ ប្រធាន​សភា​អាស៊ាន​ គាត់​ក៏បាន​និយាយ​ពាក់​ព័ន្ធ​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ ​អញ្ចឹង​ពួកខ្ញុំ​សង្ឃឹមថា​ គាត់​នឹង​ជួយ​អន្តរាគមន៍​ ឲ្យ​អ្នកស្រី​ ​ទេព វន្នី​ ឲ្យ​មាន​សេរីភាព​មកវិញ​ ក្នុងរយៈពេល​មួយ​ឆ្នាំ​ហើយ​ដែល​គាត់​ត្រូវ​ជួប​រឿង​អយុត្តិធម៌​»។​

រូបឯកសារ៖ កញ្ញា សុង​ ស្រីលាភ​ សកម្មជន​ដីធ្លី​ក្នុង​តំបន់​បឹង​កក់​ និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​ នៅមុខ​សាលាឧទ្ធរណ៍​ថា​ យុត្តិធម៌​នឹង​មាន​ដល់​អ្នកស្រី​ ទេព វន្នី​ ប្រសិន​បើ​តុលាការ​ឯករាជ្យ។ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ កញ្ញា សុង​ ស្រីលាភ​ សកម្មជន​ដីធ្លី​ក្នុង​តំបន់​បឹង​កក់​ និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​ នៅមុខ​សាលាឧទ្ធរណ៍​ថា​ យុត្តិធម៌​នឹង​មាន​ដល់​អ្នកស្រី​ ទេព វន្នី​ ប្រសិន​បើ​តុលាការ​ឯករាជ្យ។ (ហ៊ុល រស្មី/VOA)

ការ​បន្ត​ដាក់​ញត្តិ​របស់​សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី និង​ប្រជាព​លរដ្ឋ​នៅ​សហគមន៍​បឹង​កក់​នេះ​ ​ធ្វើឡើង​នៅ​ខណៈ​ដែល​អ្នកស្រី​ រ៉ូណា ស្មីត​កំពុង​បំពេញ​បេសកកម្ម​នៅ​កម្ពុជា ដើម្បី​ពិនិត្យ​ស្ថានភាព​សិទ្ធិ​កុមារ​និង​សិទ្ធិមនុស្ស​ទូទៅ​នៅ​ក្នុង​ប្រទេស​នេះ។​

ក្នុង​ការ​ដាក់​ញត្តិ​ទៅកាន់​ប្រទេស​អាស៊ាន​នាថ្ងៃ​ចន្ទ​នេះ​ មាន​ស្ថានទូត​ចំនួន​៦បាន​ទទួល​យក​ញត្តិ​ក្នុង​នោះ មាន​ស្ថានទូត​ម៉ាឡេស៊ី ​ភូមា​ និង​ហ្វីលីពីន​។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​កញ្ញា​ ​សុង ស្រីលាភ​ សកម្ម​ជន​ការពារ​សិទ្ធិ​ដីធ្លី​នៅ​សហគមន៍​បឹង​កក់។​

​ទូត​ចំនួន​បី​ដែល​មិន​ព្រម​ទទួល​យក​ញត្តិ​ ក្នុង​នោះ​រួម​មាន​ស្ថាន​ទូត​ព្រះរាជាណាចក្រ​ថៃ​ ដែល​អះអាង​ថា ​មិន​មាន​មន្ត្រី​ធ្វើការ​ ស្ថាន​ទូតឡាវ​ និង​វៀតណាម​ ដែល​មន្ត្រី​សន្តិសុខ​នៅ​ទីនោះ​អះអាង​ថា​ គ្មាន​អ្នក​តំណាង​ស្ថានទូត​នៅចាំ​ទទួល​យក​ញត្តិ។ VOA ​ព្យាយាម​សុំការ​អធិប្បាយ​ពីស្ថានទូត​ម៉ាឡេស៊ី​ តែ​មិន​មាន​អ្នកលើក​ទូរស័ព្ទ​។ ចំណែក​ឯ​មន្ត្រី​ស្ថានទូត​ឡាវ​មួយ​រូប​ បាន​បញ្ជាក់​ប្រាប់​ VOAថា ​បញ្ហា​តំបន់​បឹង​កក់​ជា​បញ្ហា​ផ្ទៃ​ក្នុង​កម្ពុជា​ ដូច្នេះ​ប្រទេស​ឡាវ​គ្មាន​សិទ្ធិ​ជ្រៀត​ជ្រែក។ ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ មិន​ទាន់​ឆ្លើយ​សំណួរ​របស់​ VOA ​តាមសារ​អេឡិចត្រូនិច​ ឬ ​Email​ មកទល់​នឹង​ល្ងាច​ថ្ងៃ​ចន្ទនេះ។​

កញ្ញា​ ​សុង ស្រីលាភ​ ​បាន​ឲ្យ​ដឹង​ថា​ ក្រុម​សក​ម្មជន​ និង​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​ ​នឹង​បន្តដាក់​ញត្តិ​ទៅ​កាន់​ប្រទេស​មហាអំណាច​ធំៗ​នៅ​កម្ពុជា​នៅថ្ងៃ​អង្គារ​ស្អែក​នេះ​ ក្នុង​គោល​បំណង​ស្វែងរក​កិច្ច​អន្តរាគមន៍​ដល់​ការ​ទទួល​បាន​យុត្តិធម៌​ដល់​អ្នកស្រី​ ទេព វន្នី​ ដែល​ជា​អតីត​ស្រ្តី​មេផ្ទះ​ តែ​បាន​ក្លាយជា​អ្នក​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​ដី​ធ្លី​ ពី​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់​បឹង​កក់​ដ៏​ចម្រូង​ចម្រាស​ ​និង​ពោរ​ពេញ​ដោយ​ហិង្សា៕

XS
SM
MD
LG