លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
ក្រុមអង្គការសង្គមស៊ីវិលសំខាន់ៗក្នុងប្រទេសកម្ពុជា ដែលធ្វើការឃ្លាំមើលដំណើរការបោះឆ្នោតនៅកម្ពុជា បានបង្ហាញការរារែកចិត្តក្នុងការចុះបញ្ជីអ្នកសង្កេតការណ៍ បើយោងទៅលើស្ថានភាពនយោបាយបច្ចុប្បន្ន ដែលមិនមានវត្តមានគណបក្សដែលមានជំហរផ្ទុយនឹងរដ្ឋាភិបាល ហើយអាចប្រជែងនឹងគណបក្សកាន់អំណាច។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាលើកឡើងបន្ថែមថា អាជ្ញាធរទំនងជាមានការភាន់ច្រឡំមកលើសមាគមរបស់លោកថា ជាចលនាដែលនឹងបំផុសឲ្យប្រជាពលរដ្ឋងើបប្រឆាំងនឹងអាជ្ញាធរ។
ផលប៉ះពាល់ដែលចេញពីទំនប់ មិនត្រឹមតែមានទៅលើរយៈពេលនៃការនេសាទនោះទេ តែគុណភាពត្រីក៏បានធ្លាក់ចុះ ហើយពលរដ្ឋក៏ត្រូវបង្កើនការប្រើប្រាស់ឧបរកណ៍ដើម្បីការនេសាទប្រចាំថ្ងៃ។
រដ្ឋាភិបាលយោធាថៃបានកំណត់យកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ ជាឱសានវាទសម្រាប់ពលករខ្មែរចុះឈ្មោះបន្តសុពលភាពប័ណ្ណស្នាក់នៅ និងធ្វើការបណ្តោះអាសន្ននៅប្រទេសនេះ មុនពេលអាជ្ញាធរថៃចាត់វិធានការខាងច្បាប់«យ៉ាងតឹងរឹង»។
ការចាប់ខ្លួនអ្នកស្រីយកមកដាក់ក្នុងពន្ធនាគារ បានធ្វើឡើង តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោកចៅក្រម ផេង កុសល ដែលបានផ្តន្ទាទោសអ្នកស្រី ឡុង សុគន្ធី មានកូន៤នាក់ ដាក់ពន្ធនាគារកំណត់ ១ឆ្នាំ គិតពីថ្ងៃចាប់ខ្លួនបាន ពីបទ ប៉ះពាល់កម្មសិទ្ធិឯកជន តាមមាត្រា ២៤៤ និងមាត្រា ២៥៣ នៃច្បាប់ភូមិបាល និង ពីបទធ្វើឲ្យខូចខាត ដោយចេតនា តាមមាត្រា៤១០នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ។ នេះបើតាមដីការបង្គាប់ឲ្យចាប់ខ្លួនចុះនៅថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០១៨ ដែល VOA បានទទួលនៅថ្ងៃពុធ។
គ្រាដែលប្រជាពលរដ្ឋនៅសហគមន៍ស្ទឹងអារ៉ែងមិនរុះរើទីស្នាក់សហគមន៍ដោយហេតុថា ពួកគាត់នឹងពិបាករកទីតាំងថ្មីនោះ ពួកគាត់នឹងព្យាយាមចរចាជាមួយអាជ្ញាធរដែលបង្គាប់ឲ្យសហគមន៍ស្ទឹងអារ៉ែងរុះរើទីស្នាក់ការឲ្យបានមុនថ្ងៃទី ២៥ ខែមេសា។
អ្នកស្រី ប៉ូលីន Pauline Tamesis ប្រធានអ.ស.ប.ថ្មីប្រចាំនៅកម្ពុជា នៅថ្ងៃអង្គារនេះ មិនបានលើកពីស្ថានភាពធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្សទេនៅពេលលោកស្រីប្រគល់សារតាំងជូនលោកប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស។
ធនាគារពិភពលោកបានថ្លែងថា រដ្ឋាភិបាលកម្ពុជាបានបង្កើនកិច្ចខិតខំធ្វើឲ្យមានវឌ្ឍនភាពនៃវិស័យអប់រំសិក្សាធិការនៅកម្ពុជា។ ក៏ប៉ុន្តែសិស្សសាលាមួយចំនួននៅថ្នាក់ទី២មិនទាន់អាចចេះអានអក្សរមួយពាក្យនៅឡើយ។ មន្ត្រីសង្គមស៊ីវិល អះអាងថា កំណែទម្រង់ក្នុងវិស័យអប់រំត្រូវតែបង្កើនឲ្យខ្លាំងថែមទៀត នៅកម្រិតបឋមសិក្សា។
មិនបានប៉ុន្មានថ្ងៃក្រោយពីរដ្ឋាភិបាលប្រកាសជោគជ័យបញ្ចប់ជម្លោះដីធ្លីរ៉ាំរ៉ៃ តំណាងពលរដ្ឋជាច្រើននាក់ទៀត ដែលមានជម្លោះដីធ្លីនៅតំបន់ដដែលនោះ ប្រកាសថា នឹងឡើងមកតវ៉ាជាថ្មីម្តងទៀតនៅរាជធានីភ្នំពេញ។
អាជ្ញាធរខេត្តកោះកុង ទុកពេលជាងមួយខែឲ្យប្រជាពលរដ្ឋក្នុងសហគមន៍ស្ទឹងអារ៉ែង រុះរើទីស្នាក់ការសហគមន៍ស្ទឹងអារ៉ែង ដើម្បីបើកផ្លូវឲ្យមានការសាងសង់សាលាឃុំ។ តំណាងសហគមន៍ មិនទាន់អាចបញ្ជាក់ជំហរយ៉ាងណាទេ។ មន្ត្រីសង្គមស៊ីវិល បានលើកឡើងថា អាជ្ញាធរមូលដ្ឋានគួរអនុញ្ញាតឲ្យមានស្នាក់ការសហគមន៍នេះ។
ឧត្តមស្នងការអ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានប្រតិកម្មភ្លាមៗ ដោយបានស្នើឲ្យរដ្ឋាភិបាលខ្មែរលុបចោល «បទបរិហារកេរ្តិ៍» បន្ទាប់ពីតុលាការខេត្តកំពង់ស្ពឺតម្កល់សាលក្រមឲ្យអ្នកស្រី សំ សុខា ជាប់ក្នុងពន្ធនាគាររយៈពេលពីរឆ្នាំដោយសារយកស្បែកជើងគប់រូបថតលោក ហ៊ុន សែន និងលោកហេង សំរិននោះ។
មន្ត្រីសិទ្ធិមនុស្សថ្លែងថា យុត្តិធម៌នឹងមិនអាចកើតមានឡើងចំពោះម្ចាស់កាសែត The Cambodia Daily នោះទេ។ ចំណែកឯអ្នកស្រី Deborah ចាងហ្វាងរងនៃកាសែតនេះ ក៏រក្សាភាពស្ងប់ស្ងាត់ ដោយមិនឆ្លើយតបទៅនឹងសំណួរជាច្រើនរបស់សំឡេងសហរដ្ឋអាមេរិកតាមសារ Email។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានប្រតិកម្មទៅនឹងក្រុមប្រឹក្សាសិទ្ធិមនុស្សដោយបានស្តីបន្ទោសក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អ.ស.បនេះថា មិនមានភាពខ្នះខ្នែងគ្រប់គ្រាន់ ក្នុងការចាត់វិធានការចំាបាច់ដើម្បីស្តារស្ថានការណ៍នយោបាយនៅកម្ពុជា មុនការបោះឆ្នោតខែកក្កដាខាងមុខនេះ។
តុលាការខេត្តកំពង់ស្ពឺបានសម្រេចតម្កល់សាលក្រមការកាត់ទោសស្ត្រី ដែលយកស្បែកជើងគប់ស្លាកសញ្ញាគណបក្សដែលមានរូបលោកហ៊ុន សែន និងលោកហេង សំរិន ឲ្យជាប់ពន្ធនាគារ២ឆ្នាំ ដែលមន្ត្រីសិទ្ធិមនុស្សមិនហ៊ានបកស្រាយថា តើយុត្តិធម៌ឬអយុត្តិធម៌នោះទេ ព្រោះវាជាប់ពាក់ព័ន្ធនឹងអ្នកមានអំណាចកំពូលៗ។
រដ្ឋាភិបាលឲ្យដឹងថា ក្រុមហ៊ុនស្ករអំពៅចំនួនពីរ និងប្រជាពលរដ្ឋចំនួន៣៧៥គ្រួសារ បានយល់ព្រមបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃមួយស្ថិតក្នុងខេត្តកោះកុង។ យ៉ាងណាក្តី មន្ត្រីសិទ្ធិមនុស្សថ្លែងថា នៅមានប្រជាពលរដ្ឋចំនួនជាង៣០០គ្រួសារទៀត មិនទាន់មានដំណោះស្រាយ។
ស្របពេលដែលសិទ្ធិមនុស្សនិងប្រជាធិបតេយ្យធ្លាក់ចុះនោះសមាគមមូលនិធិក្រុមហ៊ុនបញ្ជាទិញព្រមានពីគ្រោះថ្នាក់ក្នុងឧស្សាហកម្មកាត់ដេរបើគ្មានការការពារសិទ្ធិមនុស្ស។
មន្ត្រីឃ្លាំមើលសិទ្ធិពលករចំណាកស្រុកបានថ្លែងថា ពលករខ្មែរដែលខកខានមិនអាចទទួលបានសុពលភាពប័ណ្ណស្នាក់នៅ និងធ្វើការបណ្តោះអាសន្ននៅប្រទេសថៃ អាចប្រឈមមុខនឹងការពិន័យធ្ងន់ធ្ងរ ប្រសិនបើយោងតាមច្បាប់ការងាររបស់ថៃដែលត្រូវបានធ្វើវិសោធនកម្មកាលពីឆ្នាំ២០១៧។ ស្ថានបេសកកម្មការទូតប្រទេសកម្ពុជាប្រចាំប្រទេសថៃ បានជូនដំណឹងដល់ពលករដែលកំពុងធ្វើការនៅប្រទេសថៃថា ពួកគេមានពេលត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៨ ដាក់ពាក្យស្នើសុំការអនុញ្ញាតខាងច្បាប់ដើម្បីធ្វើការបណ្តោះអាសន្ននៅប្រទេសថៃ។
លោក ហ៊ុន សែន ដែលកំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រា្តលី ប្រកាសថា មូលនិធិថ្មីមួយគឺមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជានឹងដំណើរការនៅខែមេសាដើម្បីជួយរកថវិកាបន្ថែមលើមូលនិធិ ដែលមានស្រាប់របស់លោកវេជ្ជបណ្ឌិត Beat Richner (បេអាត រិចឆ្នឺរ )។
«គណបក្សភ្លើងទៀន» អតីតគណបក្ស សម រង្ស៊ីរបស់លោកសម រង្ស៊ី អាចរំលាយខ្លួនឯងបាន ក្រោយពីបានធ្វើសមាជគណបក្ស។
អ្នកស្រី រ៉ូណា ស្មីតប្រេសិតអ.ស.បអំពាវនាវឡើងវិញដល់រដ្ឋាភិបាលកម្ពុជាឲ្យស្តារលំហសម្រាប់ប្រជាជនកម្ពុជាគ្រប់រូបអាចអនុវត្តន៍សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតឡើងវិញ ដោយគ្មានសេចក្តីភ័យខ្លាច ឬការបំភិតបំភ័យ។
ព័ត៌មានផ្សេងទៀត