លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស ស្នើឲ្យអូស្ត្រាលីដាក់បញ្ហាសិទ្ធិមនុស្សជាប្រធានបទសំខាន់ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ដែលមានមេដឹកនាំមកពីប្រទេសដែលមានការរំលោភសិទ្ធិមនុស្សជាច្រើនត្រូវចូលរួមនៅចុងសប្តាហ៍នេះ។
អ្នកស្រី រ៉ូណា ស្មីត៖ «ខ្ញុំសូមបញ្ជាក់ឡើងវិញជាថ្មីម្តងទៀតថា សិទ្ធិមនុស្សគឺសំខាន់ណាស់សម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ដែលស្ថិតស្ថេរ»។
គ.ជ.ប ស្នើឲ្យមានអ្នកសង្កេតការណ៍របស់អ.ស.ប ឃ្លាំមើលការបោះឆ្នោតពេលខាងមុខ តែអ្នកស្រី រ៉ូណា ស្មីតថា អ្នករាយការណ៍ពិសេសរបស់អ.ស.ប មិនបានលើកសំណើរនេះទេក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា។
អង្គការសង្គមស៊ីវិល គណបក្សសង្គ្រោះជាតិ និងចលនាសង្គ្រោះជាតិទាមទារឲ្យមានការស៊ើបអង្កេតឯករាជ្យអំពីអំពើហិង្សានៅខេត្តក្រចេះ ដែលរដ្ឋាភិបាលបដិសេធថា មានតែអ្នករបួសប៉ុណ្ណោះ គឺមិនមានមនុស្សស្លាប់ដូចការអះអាងរបស់ពលរដ្ឋនោះទេ។
ការអំពាវនាវរបស់អ្នកស្រី ស្មីត បានធ្វើឡើងនៅចំពេលដែលប្រទេសកម្ពុជា បានប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ឆ្នាំ ២០១៨ និងនៅពេលមានសេចក្តីរាយការណ៍អំពីការរារាំងរបស់អាជ្ញាធរមិនឲ្យប្រជាពលរដ្ឋនៅតាមសហគមន៍មួយជួបជុំគ្នាប្រារព្ធទិវាអន្តរជាតិនេះ។
ក្រុមអាជ្ញាធរ និងពលរដ្ឋរងគ្រោះដោយការរំលោភដីធ្លី អះអាងផ្ទុយគ្នាអំពីចំនួនតួលេខស្លាប់និងរបួស ដ៏ចម្រូងចម្រាស ក្រោយអាជ្ញាធរខេត្តក្រចេះ បានប៉ះទង្គិចគ្នាដោយហិង្សាជាមួយពលរដ្ឋដែលមានជម្លោះដីធ្លី ចំទិវាសិទ្ធិនារីអន្តរជាតិ។
ប្រទេសកម្ពុជាត្រៀមធ្វើសមយុទ្ធយោធាឈ្មោះនាគមាសជាមួយប្រទេសចិន ក្រោយពីប្រទេសកម្ពុជាបានប្រកាសផ្អាកការធ្វើសមយុទ្ធយោធាជាមួយកងទ័ពសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០១៧។
អ្នកស្រី រ៉ូណា ស្មីត បានសង្កត់ធ្ងន់ផងដែរថា សិទ្ធិមនុស្សមិនគួរត្រូវបានលះបង់សម្រាប់សិ្ថរភាព និងការអភិវឌ្ឍនោះទេ។
ក្នុងជំនួបជាមួយមន្ត្រីរដ្ឋាភិបាលកម្ពុជាវិស័យយុត្តិធម៌ អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍របស់អ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបង្ហាញក្តីបារម្ភអំពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ។
លោក ម៉ម សូណង់ដូ ដែលបានលាលែងពីតំណែងប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់លោក បានប្រកាសចូលនយោបាយ និងធ្វើជាប្រធានគណបក្សនេះវិញ។
ដំណើរទស្សនកិច្ចនេះចំពេលដែលប្រទេសកម្ពុជា កំពុងប្រឈមការប៉ុនប៉ងដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដោយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ និងការបោះឆ្នោតព្រឹទ្ធសភាដែលគ្មានវត្តមានរបស់គណបក្សប្រឆាំង។
ការទាមទារឲ្យមានការដោះលែងយ៉ាងដូច្នេះ ត្រូវបានធ្វើឡើង នៅពេលដែលការឃុំខ្លួនលោក កឹម សុខា បានឈានដល់គម្រប់ខួប ៦ខែ នៃការជាប់ក្នុងមន្ទីរឃុំឃំាងនៅឯខេត្តត្បូងឃ្មុំ ដែលស្ថិតនៅខាងកើតទន្លេមេគង្គនិងមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម។
ក្រុមមន្ត្រីរដ្ឋាភិបាលថ្នាក់ជាតិ និងមូលដ្ឋាន នៅមិនទាន់ទទួលបានព័ត៌មានលម្អិត ពាក់ព័ន្ធនឹងបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅឡើយទេនៅពេលដែល VOA សាកសួរ។
ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ទទួលបានដំណឹងតិចតួចពីចលនាសង្គ្រោះជាតិ ហើយពួកគេសម្តែងការភ័យខ្លាចក្នុងការនិយាយពីចលនាដែលមានគោលដៅសំខាន់ក្នុងការទាមទារសេរីភាពដល់មេដឹកនាំ និងក្រុមមន្ត្រី សកម្មជន និងតំណាងរាស្រ្តគណបក្សប្រឆាំងដែលកំពុងជាប់ឃុំនិងការអំពាវនាវឲ្យមានការបោះឆ្នោតសេរីត្រឹមត្រូវ និងយុត្តិធម៌នៅខែកក្កដា ឆ្នាំ ២០១៨។
មេដឹកនាំសហជីព អះអាងថា ប្រសិនបើទំនិញកម្ពុជាមិនអាចនាំចូលសហភាពអឺរ៉ុបមែននោះ នោះអ្នករងគ្រោះគឺកម្មករកាត់ដេរ ធនាគារ និងប្រតិបត្តិករគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាដើម។
តំណាងពលរដ្ឋ៥០គ្រួសារ ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនរបស់លោក លី យ៉ុងផាត់ ត្រូវបានបញ្ជូនទៅពន្ធនាគារខេត្តកោះកុងពីបទប្រើអំពើហិង្សា ប៉ុន្តែមន្ត្រីសិទ្ធិមនុស្សនិយាយថា លោកគ្រាន់តែទាមទារកម្មសិទ្ធិដោយអហិង្សា។
គណបក្សកាន់អំណាចរបស់លោកហ៊ុន សែនយកអាសនៈទាំងអស់នៃការបោះឆ្នោតព្រឹទ្ធសភាដែលបានបញ្ចប់ដោយគ្មានបក្សប្រឆាំង និងចំណាប់អារម្មណ៍ពីពលរដ្ឋទេ។
ប្រជាពលរដ្ឋសាមញ្ញគ្មានចំណាប់អារម្មណ៍នឹងការបោះឆ្នោតព្រឹទ្ធសភា រីឯគណបក្សប្រឆាំងសង្គ្រោះជាតិដែលត្រូវបានរំលាយ បានបន្តចោទថា ការបោះឆ្នោតលើកនេះមិនស្របច្បាប់ និងគ្មានប្រជាធិបតេយ្យឡើយ ខណៈគណបក្សប្រជាជនកម្ពុជាអបអរជ័យជម្នះ។
បន្ទាប់ពីការតវ៉ាសុំឲ្យមានការចុះបញ្ជីដីទំហំ ១០៣ហិកតាក្នុងស្រុកគិរីសាគរ ត្រូវបានអាជ្ញាធរខេត្តកោះកុងមិនអើពើនោះ តំណាងប្រជាពលរដ្ឋមួយរូប ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរមានសមត្ថកិច្ច ក្រោយពីតំណាងប្រជាពលរដ្ឋរូបនោះ ចូលទៅបោះបង្គោលលើព្រំដីនោះ។ ក្រុមមន្ត្រីសិទ្ធិមនុស្សថ្លែងថា អាជ្ញាធរ មិនបានយកចិត្តទុកដាក់ចំពោះការតវ៉ារបស់ប្រជាពលរដ្ឋរងគ្រោះដោយការរំលាភបំពានដីធ្លីពីអ្នកមានអំណាច តែបែរជាមកចាប់ជនរងគ្រោះទៅវិញ។
ក្រោយពីមានការរិះគន់ដោយអ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អ.ប.ស.អំពីការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា មន្ត្រីអ.ស.ប.លើកទឹកចិត្តឲ្យកម្ពុជាបន្តសហប្រតិបត្តិការក្នុងវិស័យនេះ។
ព័ត៌មានផ្សេងទៀត