លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ នឹងធ្វើការសម្រេចចុងក្រោយនៅថ្ងៃសុក្រទី១៨ ឧសភា លើការដោះលែងឬបន្តឃុំខ្លួនអតីតអ្នកកាសែតពីររូបរបស់វិទ្យុអាស៊ីសេរី គឺលោក អួន ឈិន និងលោក យាង សុធារិន ដែលកំពុងស្ថិតក្នុងពន្ធនាគារអស់រយៈពេលប្រាំមួយខែមកហើយ ក្រោមការចោទពីបទ«ចារកម្ម»។
លោក ប្រេដ អាដាមស៍ (Brad Adams) នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី ថ្លែងថា៖«នៅមុនការបោះឆ្នោតជាតិខែកក្កដា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចាប់ខ្លួនអ្នកកាសែត សកម្មជន និងអ្នកនយោបាយជាច្រើននាក់ដាក់គុក»។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប មានប្រសាសន៍ប្រាប់ VOA នៅថ្ងៃអង្គារនេះថា គ.ជ.ប បានសម្រេចឲ្យមានការិយាល័យបោះឆ្នោតនៅទូទាំង២៥រាជធានី និងខេត្ត ហើយការិយាល័យនីមួយៗ នឹងមានមន្ត្រីចំនួន៦នាក់ ដើម្បីរៀបចំការបោះឆ្នោត។
ផ្ទៃដីមួយផ្នែករបស់មជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិចមួយស្ថិតនៅចំកណ្តាលក្រុងសែនមនោរម្យនៃខេត្តមណ្ឌលគិរីបានក្លាយជាទីតាំងកំសាន្តអារម្មណ៍បន្ទាប់ពីការទន្ទ្រានដីមិនចេះឈប់ឈរ នៅក្នុងមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច។
តាមបញ្ជីចុះឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសភាខែកក្កដាខាងមុខ ដែលត្រូវបានចេញផ្សាយដោយគ.ជ.ប កាលពីថ្ងៃសៅរ៍ មិនមានឈ្មោះរបស់គណបក្សសង្គ្រោះជាតិដែលត្រូវបានគេរំលាយនោះទេ។
គណបក្សប្រឆាំងដែលរដ្ឋាភិបាលបានរំលាយចោលសង្ឃឹមថា ខ្លួនអាចយកជ័យជម្នះក្នុងការបោះឆ្នោតនៅខែកក្កដាខាងមុខ បន្ទាប់ពីឃើញជ័យជម្នះរបស់គណបក្សប្រឆាំងនៅប្រទេសម៉ាឡេស៊ី។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជានិយាយថា គណបក្សសង្រ្គោះជាតិមិនអាចធ្វើបានដូចនៅក្នុងប្រទេសម៉ាឡេស៊ីទេ ពីព្រោះគណបក្សនេះបានស្លាប់បាត់ទៅហើយ។
ភាពមិនប្រាកដប្រជាខាងសេដ្ឋកិច្ចដែលពាក់ព័ន្ធនឹងការបោះឆ្នោតខែកក្កដាឆ្នាំ២០១៨ នៅតែស្ថិតក្រោមការតាមដានរបស់សេដ្ឋវិទូនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា។ ក្រុមសេដ្ឋវិទូបង្ហាញការព្រួយបារម្ភចំពោះការខ្វះខាតកម្មករជំនាញភ្ជាប់នឹងប្រព័ន្ធបចេ្ចកវិទ្យាដើម្បីគ្រប់គ្រងលំនឹងសេដ្ឋកិច្ច។
ក្រុមអង្គការសង្គមស៊ីវិល សហគមន៍ និងសមាគមសំខាន់ៗក្នុងប្រទេសកម្ពុជា ជិត៨០ បានអំពាវនាវឲ្យមានការគោរពវិជ្ជាជីវៈសារព័ត៌មាន បន្ទាប់ពីចាងហ្វាងថ្មីនៃកាសែតភ្នំពេញប៉ុស្តិ៍ បានបណ្ដេញនិពន្ធនាយក របស់កាសែតដែលមានអាយុ២៦ឆ្នាំនេះ កាលពីថ្ងៃចន្ទ ហើយបុគ្គលិកជាង១០នាក់ទៀតបានសុំលាឈប់ពីការងារ។
យោងតាមការផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទ បានឲ្យដឹងថា លោក Sivakumar បានចេញសេចក្ដីប្រកាសមួយកាលពីថ្ងៃអាទិត្យដោយបានបញ្ជាក់ភាពជាម្ចាស់ថ្មីរបស់កាសែតភ្នំពេញប៉ុស្តិ៍ នឹងតម្កល់ទុកកេរដំណែលរយៈពេល២៦ឆ្នាំរបស់កាសែតនេះ និងគោលការណ៍និពន្ធ ក៏ដូចជាឯករាជ្យភាពដោយគ្មានការបំពានច្បាប់និងបទបញ្ញត្តិទាំងឡាយរបស់កម្ពុជា។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិកនៅសប្ដាហ៍នេះ បានអំពាវនាវសារជាថ្មី ដោយទាមទារឲ្យអាជ្ញាធរកម្ពុជា ទម្លាក់ចោលការធ្វើទុកបុកម្នេញតាមប្រព័ន្ធតុលាការលើក្រុមសមាជិក សកម្មជន និងតំណាងរាស្ត្រគណបក្សប្រឆាំង។
លោក កៃ គឹមសុង និពន្ធនាយកកាសែតឌឹភ្នំពេញប៉ុស្តិ៍ ដែលត្រូវបានបណ្ដេញចេញ បានបញ្ជាក់ថា លោកបានធ្វើការទៅតាមវិជ្ជាជីវៈសារព័ត៌មានរបស់លោក ហើយថាការបណ្ដេញចេញនេះ ជាសិទ្ធិរបស់ម្ចាស់ថ្មីនៃកាសែតភ្នំពេញប៉ុស្តិ៍។
គណបក្សឆន្ទៈខ្មែររបស់លោក គង់ មុនីកា កូនប្រុសពៅរបស់លោក គង់ គាំនិងគណបក្សមាតុភូមិយើងរបស់លោក ច័ន្ទ ប៊ុនហន បានលើកឡើងថា៖«គណបក្សយើងខ្ញុំ ថ្កោលទោសអំពើខ្វះការទទួលខុសត្រូវ មួលបង្កាច់ បន្ទាបបន្ថោកសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ ដែលក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងក្រោមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានគាំទ្រ និងលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ស្ថិរភាព សន្តិភាព និងការអភិវឌ្ឍន៍សម្រាប់ប្រទេស និងប្រជាពលរដ្ឋគ្រប់កាលៈទេសៈ»។
នៅក្នុងការប្រារព្ធទិវាសេរីភាពសារព័ត៌មានសកលលោក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចេញសារនយោបាយអបអរនិងបានផ្តោតលើប្រធានបទស្តីពី «ប្រព័ន្ធផ្សព្វផ្សាយយុត្តិធម៌ និងនីតិរដ្ឋ»។ លោក ហ៊ុន សែន ក៏មិនខុសពីក្រុមមន្ត្រីរបស់លោកផងដែរ ពោលគឺលោក មិនបានលើកឡើងពីការបង្រ្កាបយ៉ាងចាស់ដៃរបស់រដ្ឋាភិបាលលោកទៅលើបណ្តាញព័ត៌មានឯករាជ្យ និងការចាប់ខ្លួនអតីតអ្នកកាសែតរបស់វិទ្យុអាស៊ីសេរីពីរនាក់ដែលបានកើតឡើងកាលពីឆ្នាំមុនទេ។
តាមប្រកាសរបស់ក្រសួងកសិកម្មស្តីពីមន្ទីរពិសោធន៍ដដែលនេះ បានបញ្ជាក់ឲ្យដឹងថា មន្ទីរពិសោធន៍ផលិតផលកសិកម្ម និងចំណីអាហារនេះ នឹងផ្តល់ការវិភាគគុណភាព និងសុវត្ថិភាពលើចំណីអាហារនៃផលិតផលកសិកម្ម ដែលអនុលោមទៅតាមបទដ្ឋានជាតិអាស៊ាន FAO WHO Codex Alimentarius Commission (CAC) និងស្តង់ដារតម្រូវនៃបណ្តាប្រទេសនាំចូលផ្សេងៗ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.បបានប្រាប់ VOA នៅថ្ងៃពុធនេះថា ព្រឹត្តិការណ៍នៅខេត្តតាកែវនេះ គឺជាផ្នែកមួយនៃការបណ្តុះបណ្តាលនិងការពន្យល់អំពីនីតិវិធីបោះឆ្នោតតាមតំបន់ភូមិភាគនិមួយៗនិងខេត្តទូទាំងប្រទេស។
កម្មករជាច្រើនរយនាក់បានមកប្រមូលផ្ដុំគ្នានៅមុខសួនច្បារខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីប្រារព្ធទិវាពលកម្មអន្តរជាតិថ្ងៃទី ០១ ខែឧសភា ដែលបានឈានដល់ខួបលើកទី១៣២ នៅឆ្នាំ២០១៨នេះ។ ពួកគេបានលើកឡើងពីការលំបាកមួយចំនួននៅក្នុងវិស័យដែលពួកគេកំពុងបម្រើការងារក្នុងនោះមានបញ្ហាប្រាក់ឈ្នួលមិនគ្រប់គ្រាន់ ការប្រើប្រាស់កិច្ចសន្យាការងារខ្លីៗនិងការរើសអើងសហជីពជាដើម។ ដោយប្រឈមនឹងបញ្ហាទាំងនេះ ពួកគេនិយាយថា ពួកគេបានដឹងពីរឿងនយោបាយតិចតួចបំផុត ឬក៏មិនដឹងតែម្ដង។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិអ្នកស្រី រ៉ូណា ស្មីត បានទាមទារឲ្យរដ្ឋាភិបាល លុបចោលបម្រាមហាមឃាត់ក្រុមមន្ត្រីគណបក្សប្រឆាំង១១៨នាក់ មិនធ្វើនយោបាយ និងសង្កត់ធ្ងន់ថា ការបោះឆ្នោតខាងមុខនេះគឺជាការបោះឆ្នោតបោកបញ្ឆោត បើគ្មានគណបក្សប្រឆាំងចូលរួមទេនោះ។ ប៉ុន្តែ មន្ត្រីអ្នកនាំពាក្យគ.ជ.ប. បានថ្លែងថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅតាមការគ្រោងទុក ទោះបីមិនមានវត្តមានរបស់គណបក្សសង្គ្រោះជាតិក៏ដោយ។
ក្រុមសហជីព និងមន្ត្រីសាលារាជធានីភ្នំពេញ បានខ្វែងគំនិតគ្នាលើការហែក្បួនដាក់ញត្តិនៅរដ្ឋសភា ក្នុងថ្ងៃប្រារព្ធទិវាពលកម្មអន្តរជាតិ ០១ ឧសភា ខួបលើកទី១៣២ ឆ្នាំ ២០១៨។
កាលពីថ្ងៃអាទិត្យកន្លងទៅ កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត បានវិលត្រឡប់មកកម្ពុជាវិញ ពីប្រទេសជប៉ុន បន្ទាប់ពីលោកបានបញ្ចប់ទស្សនកិច្ចរយៈពេលប្រាំថ្ងៃនៅទីនោះ។
ព័ត៌មានផ្សេងទៀត