លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
ការចុះបញ្ជីឈ្មោះគណបក្សនយោបាយ ដើម្បីចូលរួមការបោះឆ្នោតខែកក្កដា បានចាប់ផ្ដើមនៅថ្ងៃចន្ទនេះ ហើយនឹងបញ្ចប់ទៅនៅថ្ងៃទី១៤ ខែឧសភា។
ក្រុមសកម្មជនធនធានធម្មជាតិជាង១០នាក់ បានប្រមូលផ្តុំគ្នាក្នុងអគារមួយដើម្បីធ្វើពិធីសាសនារំឭកដល់លោកឈុត វុទ្ធី អ្នកការពារព្រៃឈើកម្ពុជាដែលគេបាញ់សម្លាប់ក្នុងខេត្តកោះកុង។ ក្រុមសកម្មជនបញ្ជាក់ថា កម្តៅនយោបាយនាពេលបច្ចុប្បន្ន បូករួមនឹងការរឹតបន្តឹងសិទ្ធិជួបប្រជុំ មិនអនុញ្ញាតឲ្យពួកគេធ្វើពិធីរំឭកនេះ ក្នុងបរិយាកាសគគ្រឹកគគ្រេងនោះឡើយ។
អង្គការ Global Witness នេះ ថា អ្វីដែលខ្លួនរកឃើញនឹងអាចក្លាយជាប្រភពមួយសម្រាប់ប្រជាពលរដ្ឋខ្មែរសិក្សាស្រាវជ្រាវថា នរណាជាម្ចាស់ និងជាអ្នកក្ដោបក្ដាប់ក្រុមហ៊ុនទាំងនោះ ដែលនឹងបើកផ្លូវឲ្យពួកគេយកអំណាចបានមកវិញ ហើយនិងអាចធ្វើឲ្យមេដឹកនាំរបស់ពួកគេ មានការទទួលខុសត្រូវចំពោះការរំលោភអំណាច។
កាលពីខែមីនាកន្លងទៅ រដ្ឋាភិបាលកម្ពុជាបានប្រកាសពីជោគជ័យក្នុងបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃមួយនៅខេត្តកោះកុងដោយអះអាងថា មានប្រជាពលរដ្ឋចំនួន៣៧៥គ្រួសារ បានយល់ព្រមទទួលយកដំណោះស្រាយជាប្រាក់និងដី ដើម្បីបញ្ចប់វិវាទជាមួយក្រុមហ៊ុនស្ករអំពៅចំនួនពីរ។ ក៏ប៉ុន្តែកាលថ្ងៃពុធ ទី២៥ ខែមេសា តំណាងពលរដ្ឋចំនួនជាង៣០០គ្រួសារផ្សេងទៀតថ្លែងថា ទំនាស់នេះ មិនទាន់បញ្ចប់នៅឡើយទេ ហើយថាការតវ៉ានៅភ្នំពេញអាចនឹងកើតមានឡើងនៅពេលឆាប់ៗនេះ។
ការបង្កើតគ្លីនិកតាមសហគមន៍នេះ អាចកាត់បន្ថយបានយ៉ាងច្រើន ឬដល់កម្រិតសូន្យតែម្ដង នៅករណីមានការឆ្លងជំងឺគ្រុនចាញ់នៅភូមិដាច់ស្រយាលជាច្រើនក្នុងប្រទេសមីយ៉ាន់ម៉ា។
គណៈកម្មាធិការជាតរៀបចំការបោះឆ្នោតបានកែប្រែបទបញ្ជាផ្ទៃក្នុងមួយចំនួន ដោយក្នុងនោះមានការដាក់ឲ្យទំនេរគ្មានប្រាក់បៀវត្សមិនលើសមួយឆ្នាំចំពោះមន្ត្រីបោះឆ្នោតនៅថ្នាក់ឃុំ-សង្កាត់។ អតីតមេបក្សប្រឆាំងលោក សម រង្ស៊ី បានថ្កោលទោសដំណើរការរៀបចំការបោះឆ្នោតដែលគ្មានគណបក្សប្រឆាំងសង្គ្រោះជាតិចូលរួម ហើយបានស្នើឲ្យមានការលើកពេលបោះឆ្នោត។ អ្នកសង្កេតការណ៍បោះឆ្នោតដែលមិនរណបនឹងរដ្ឋាភិបាលលើកឡើងថា ការអំពាវនាវរបស់អ្នកនយោបាយនឹងមិនមានឥទ្ធិពលលើការសម្រេចចិត្ត ចូលរួមសង្កេតការណ៍ការបោះឆ្នោតនាពេលខាងមុខនោះឡើយ។
មេដឹកនាំប្រទេសកម្ពុជា គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅសប្ដាហ៍នេះ បានប្រកាសពីជោគជ័យនៃការកម្ចាត់ជំងឺគ្រុនចាញ់ ដោយធ្វើឱ្យអត្រានៃអ្នកស្លាប់ដោយជំងឺនេះ បន្តធ្លាក់ចុះមកត្រឹមកម្រិតទាបបំផុតមួយ។ នេះបើយោងតាមសារលិខិតរបស់លោក ហ៊ុន សែន ដែលធ្វើឡើងសម្រាប់ប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់នាថ្ងៃទី២៥ ខែមេសាខាងមុខនេះ។
ក្រសួងរដ្ឋចំនួនពីរដែលទទួលបន្ទុកខាងហិរញ្ញវត្ថុ និងទូរគមនាគមន៍ បានអំពាវនាវសារជាថ្មីនៅឆ្នាំ២០១៨ ដល់ក្រុមហ៊ុនជាប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ឲ្យសងបំណុលដល់រដ្ឋ បើមិនចង់ប្រឈមនឹងចំណាត់ការផ្លូវច្បាប់។ ក្រសួងទាំងពីរបានកំណត់ឱសានវាទឲ្យក្រុមហ៊ុនទាំងអស់ត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៨នេះ ដើម្បីទូទាត់បំណុលជូនរដ្ឋជាកំហិត។
ព្រឹទ្ធសភាអាណត្តិថ្មីនោះ នឹងលែងមានសំឡេងជំទាស់ទៀតហើយ ដោយហេតុថា ស្ថាប័នអនុម័តច្បាប់កំពូលមួយនេះ នឹងគ្របដណ្ដប់ស្ទើរតែទាំងស្រុង ដោយសមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្នកជំនាញក្នុងវិស័យកសិកម្មយល់ថា ការធ្វើទំនើបកម្មក្នុងវិស័យកសិកម្មនៅមិនទាន់លឿននៅឡើយទេ ដោយសារតែបញ្ហាក្បាលដីសម្រាប់ធ្វើកសិកម្មនៅមានទំហំតូច និងកម្សោយវិនិយោគលើការកសាងប្រព័ន្ធធារាសាស្ត្រ។
«ប៉ុន្តែ យើងផ្តល់ឲ្យអាជ្ញាប័ណ្ណ ក៏យើងជូនព័ត៌មានទៅអគ្គក្រុមប្រឹក្សានៃអង្គការពាណិជ្ជកម្មក្រៅប្រទេសពាណិជ្ជកម្មពិភពលោកដែរ មុននឹងប្រតិបត្តិនៅកម្ពុជានេះ»។
ជាការភ្ញាក់ផ្អើលមួយ ដែលថ្នាំប៉ារ៉ាសេតាម៉ុលសាមញ្ញ និងមានតម្លៃថោក អាចការពារតម្រង់នោមរបស់អ្នកមានជំងឺគ្រុនចាញ់ធ្ងន់ធ្ងរ។ ហេតុដូចនេះ វាមានសក្តានុពលក្នុងការបន្ថយការស្លាប់បង្កដោយជំងឺគ្រុនចាញ់។
ដោយការព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងបន្តរីកចម្រើនខ្លាំងក្លាសម្រាប់ឆ្នាំ២០១៨ ធនាគារពិភពលោកដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ក៏បានឲ្យដឹងពីហានិភ័យដែលអាចនឹងបង្កឡើងនៅឆ្នាំនេះ។
ដោយហេតុថា កម្ពុជាក៏កំពុងឆ្ពោះទៅរកការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅពេលខាងមុខនេះ លោក សាយ ឈុំ ក៏បានលើកឡើងក្នុងសារលិខិតរបស់លោកថា ប្រជាពលរដ្ឋខ្មែរ នឹងមានសិទ្ធិក្នុងការបង្កើតរដ្ឋសភាដែលនឹងនាំដល់ការជ្រើសតាំងរដ្ឋាភិបាលថ្មីមួយ។
យោងតាមអនុក្រិត្យរបស់លោក ហ៊ុន សែន ចុះថ្ងៃទី ៤ ខែមេសា បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីការកាត់ដីចេញពីដីឯកជនរបស់រដ្ឋក្នុងទំហំខាងលើនេះ រដ្ឋាភិបាលធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋជាច្រើនគ្រួសារ ក៏ដូចជាប៉ុស្តិ៍រដ្ឋបាលនិងអង្គភាពកងរាជអាវុធហត្ថ។
រថភ្លើងដើរដោយថាមពលប្រេងម៉ាស៊ូតទាំង៣ គ្រឿងនោះ នឹងធ្វើដំណើរចេញពីស្ថានីយ៍បច្ចុប្បន្នដែលជាស្ថានីយ៍រថភ្លើងកណ្តាលហើយបន្តដំណើរតាមផ្លូវដែកចម្បងមានស្រាប់មួយ មានប្រវែង ៨,៤គីឡូម៉ែត្រ រួចបត់តាមផ្លូវដែលស្របតាមផ្លូវលេខ ១០៥K និងមានប្រវែង១,៦ គីឡូម៉ែត្រ។
លិខិតលោក ហ៊ុន សែនបានបញ្ជាក់ឲ្យដឹងទៀតថា នៅពេលដែលកម្ពុជាមានសន្តិសុខ និងសនិ្តភាពពេញលេញនេះ សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំកន្លងទៅត្រូវបានប៉ាន់ស្មានថា អាចសម្រេចបានកំណើន ៦,៩ភាគរយ។ កំណើនដ៏រឹងមាំនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការរីកចម្រើននៃវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម និងសេវាកម្ម ដូចជាទេសចរណ៍ និងអចលនទ្រព្យជាដើម។
ក្រុមអង្គការសង្គមស៊ីវិលមិនទាន់បញ្ជាក់បានថា ពួកគេនឹងដាក់ពង្រាយអ្នកសង្កេតការណ៍ដើម្បីឃ្លាំមើលការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៨នៅឡើយនោះទេ ដោយពួកគេរង់ចាំការចុះឈ្មោះគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះជាមុនសិន។
អ្នកស្រី ឡុង សុគន្ធី ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចស្ទាក់ចាប់ខ្លួន ក្នុងពេលអ្នកស្រីកំពុងធ្វើដំណើរមកកាន់ទីរួមខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១៨។ ភ្លាមៗក្រោយការចាប់ខ្លួននោះ អ្នកស្រីត្រូវបានកម្លាំងមានសមត្ថកិច្ចនាំខ្លួនទៅឃុំក្នុងពន្ធនាគារ ខេត្តបន្ទាយជ័យ។
ការដាក់ញត្តិរបស់ជាជនជាតិដើមភាគតិច«ជង» កើតមានឡើង ពេលដែលរដ្ឋបាលឃុំជំនាប់ នៅស្រុកថ្មបាំង បានដាក់ឱសានវាទឲ្យ តំណាងជនជាតិដើមភាគតិចជងនៅសហគមន៍ស្ទឹងអារ៉ែង រុះរើទីស្នាក់ការសហគមន៍ដែលមិនទាន់ត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាល ឲ្យបានមុនថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៨។
ព័ត៌មានផ្សេងទៀត