លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
នៅថ្ងៃសុក្រនេះ អាជ្ញាធរខេត្តកំពង់ឆ្នាំងបានចាប់ឃុំសមាជិកជាន់ខ្ពស់គណបក្សសង្គ្រោះជាតិម្នាក់ដោយសង្ស័យថា សកម្មជននយោបាយរូបនោះប្រព្រឹត្តខុសវិជ្ជាជីវៈខាងសុខាភិបាល។
ស្របពេលដែលតុលាការខេត្តបាត់ដំបងកំពុងដំណើរការសាកសួរអតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិជិត២០នាក់ លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអបអរសាទរជោគជ័យរបស់ក្រុមនគរបាល។ ក្រុមនគរបាលដែលលោកអះអាងថាបានបង្ក្រាបក្រុមចលនាប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលតាមរយៈបដិវត្តពណ៌។
នៅពេលកំពុងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិនដើម្បីចូលរួមសន្និសីទស្ដីពីកិច្ចសន្ទនាអរិយធម៌អាស៊ីលើកទីមួយនោះ ព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តមសីហមុនីបានមានព្រះរាជបន្ទូលគាំទ្រដល់គម្រោងបង្កើតក្រវាត់ផ្លូវពាណិជ្ជកម្មរបស់ប្រទេសចិន។
អ្នកការពារសិទ្ធិកម្មករពីរនាក់កំពុងជាប់ឃុំជាបណ្តោះអាសន្ន ក្រោយពីសមាជិកសហជីពចំនួនពីរបានផ្ទុះជម្លោះនៅក្នុងរោងចក្រមួយក្នុងស្រុកអង្គស្នួលខេត្តកណ្តាល។ ប្រធានសហជីពដែលមានជម្លោះចោទគ្នាទៅវិញទៅមកទាក់ទងទៅនឹងការបង្កហេតុ។
បន្ទាប់ពីអង្គការ Human Rights Watch ក្រុមតំណាងរាស្ត្រអាស៊ានដើម្បីសិទ្ធិមនុស្សបានទទូចឲ្យរដ្ឋាភិបាលកម្ពុជាឲ្យបញ្ឈប់ការយាយីផ្នែកនយោបាយលើបក្សប្រឆាំង ដោយបានរៀបរាប់លម្អិតអំពីករណីហិង្សាចុងក្រោយលើអតីតគណបក្សសង្គ្រោះជាតិ។
ក៏ប៉ុន្តែដំណាលគ្នានឹងការបារម្ភនោះ លោកស្រី រ៉ូណា ស្មីត ក៏បានកត់សម្គាល់ឃើញមានការរីកចម្រើនជាវិជ្ជមានមួយចំនួនក្នុងបេសកកម្មរយៈពេល១១ថ្ងៃនៅកម្ពុជាលើកនេះ។
ការសាកសួររបស់តុលាការខេត្តបាត់ដំបងនឹងធ្វើឡើងជាបន្តបន្ទាប់ជាស៊េរីលើមន្ត្រីអតីតបក្សប្រឆាំងសរុបចំនួន២៥រូបក្នុងរយៈពេលពីរសប្តាហ៍។
ប្រមុខរដ្ឋាភិបាលនៃប្រទេសនេប៉ាល់ លោក ខាត់ហ្គា ប្រាសាត សាម៉ា អូលី (Khadga Prasad Sharma Oli) គ្រោងនឹងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជានៅសប្តាហ៍ក្រោយ ដែលជាផ្នែកមួយនៃដំណើរទស្សកិច្ចក្នុងប្រទេសអាស៊ីអាគ្នេយ៍ចំនួនពីរគឺកម្ពុជានិងវៀតណាម។
ធនាគារពិភពលោកបានព្រមានពីការបាត់បង់ប្រាក់រាប់រយលានដុល្លារអាមេរិកពីការកាត់ផ្តាច់ការអនុគ្រោះពន្ធពីសហភាពអឺរ៉ុប EBA។ មន្រ្តីផ្លូវការរបស់កម្ពុជាបានសម្តែងការព្រួយបារម្ភពីការបាត់បង់នេះ ប៉ុន្តែបានអះអាងថា ប្រទេសចិនអាចនឹងជួយកម្ពុជាបាន។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានលើកទឹកចិត្តឲ្យមានការទម្លាក់ការចោទប្រកាន់លើអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីពីរនាក់ ដែលត្រូវបានតុលាការដោះលែងឲ្យបានស្ថិតនៅក្រៅឃុំកាលពីខែសីហាឆ្នាំ២០១៨។
សហភាពអឺរ៉ុប បានទុកពេលឲ្យរដ្ឋាភិបាលកម្ពុជា១៨ខែ ដើម្បីកែប្រែស្ថានការណ៍ប្រជាធិបតេយ្យ ហើយធ្វើយ៉ាងណាធានាឲ្យមានសេរីភាពដល់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការសង្គមស៊ីវិលដែលមិនចំណុះនឹងរដ្ឋាភិបាល និងផ្តល់សិទ្ធិនយោបាយពេញលេញដល់ក្រុមអ្នកនយោបាយគណបក្សជំទាស់។
ខណៈដែលអ្នកស្រី រ៉ូណា ស្មីត ប្រេសិតពិសេសរបស់អ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សកំពុងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានចេញឃ្លីបវីដេអូដែលបញ្ជាក់ឲ្យដឹងពីការស្លាប់កូនប្រុសរបស់សកម្មជនគណបក្សសង្គ្រោះជាតិនៅខេត្តកំពង់ចាម។
អ្នកស្រីអង់សាន ស៊ូជី មេដឹកនាំប្រទេសមីយ៉ាន់ម៉ា បានផ្តើមដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃរបស់អ្នកស្រីនៅប្រទេសកម្ពុជានៅថ្ងៃអង្គារនេះ។
តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន លោកស្រី អង់ សានស៊ូជី ទីប្រឹក្សារបស់រដ្ឋនៃសាធារណរដ្ឋមីយ៉ាន់ម៉ា បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩។
ស្ថិតក្នុងស្ថានភាពដែលរដ្ឋាភិបាលត្រូវបង្ខំចិត្តកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី ដែលកំពុងប្រឈមការខ្វះខាតក្នុងរដូវក្តៅនេះ មន្ទីរពេទ្យមួយចំនួន បានរងផលប៉ះពាល់ពីការមិនមានថាមពលអគ្គិសនីគ្រប់គ្រាន់ ដើម្បីបំពេញសេចក្តីត្រូវការក្នុងការធ្វើប្រតិបត្តិការក្នុងមន្ទីរពេទ្យ។
របាយការណ៍ថ្មីមួយបានបង្ហាញថា គម្រោង BRI នេះ បង្កប់មហិច្ឆតានយោបាយភូមិសាស្ត្ររបស់ចិន ហើយវានឹងបង្កហានិភ័យជាច្រើន ដូចជា ការធ្វើឲ្យបាត់បង់ផ្នែកខ្លះនៃអធិបតេយ្យជាតិ។
អ្នកវិភាគផ្តល់ការព្រមានថា សុខភាពសេដ្ឋកិច្ចកម្ពុជាអាចលែងមានភាពរឹងប៉ឹង បើប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ធ្វើឲ្យបាត់បង់ការអនុគ្រោះពាណិជ្ជកម្មពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ខណៈដែលប្រទេសនេះមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីប្រជែងយកទីផ្សារក្នុងតំបន់ខ្លួន។
ការធ្លាក់ចុះនូវការគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារផ្សេងទៀត ក៏ជាផ្នែកមួយដែលអាចនឹងធ្វើឲ្យកម្ពុជាបានបាត់បង់ឋានៈអនុគ្រោះពន្ធ ដែលអនុញ្ញាតឲ្យកម្ពុជាចំណេញប្រាក់ប្រមាណជា៧០០លានដុល្លារក្នុងមួយឆ្នាំៗពីការនាំចេញទំនិញដោយមិនបង់ពន្ធ។
កាលពីខែកុម្ភៈ ឆ្នាំ២០១៩ នេះ គណៈកម្មការសហភាពអឺរ៉ុបប្រកាសចាប់ផ្តើមដំណើរការជាផ្លូវការដែលអាចឈានទៅដកហូតបណ្តោះអាសន្ននូវឋានៈអនុគ្រោះពន្ធពាណិជ្ជកម្មពីប្រទេសកម្ពុជា ដោយសារតែការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្ស និងការអនុវត្តលទ្ធិប្រជាធិបតេយ្យ។
នៅ៣ឆ្នាំបន្ទាប់ពីម្រេចកំពតរបស់កម្ពុជាត្រូវបានសហភាពអឺរ៉ុបទទួលស្គាល់ជាផ្លូវការថា ជា«ផលិតផលសម្គាល់ភូមិសាស្ត្រ» ដែលទទួលបានការការពារនោះ សហភាពអឺរ៉ុបក៏បានទទួលស្គាល់ផលិតផល«ស្ករត្នោតកំពង់ស្ពឺ»ជាផលិតផលសម្គាល់ភូមិសាស្ត្រនៅដើមខែមេសានេះ។
ព័ត៌មានផ្សេងទៀត