លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
តាមបញ្ជីឈ្មោះគណបក្សនយោបាយដែលឈរឈ្មោះសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្តចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាតិ (គ.ជ.ប) គេឃើញមានគណបក្សតូចៗ មួយចំនួនចូលរួមប្រជែងជាមួយនឹងគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
រដ្ឋាភិបាលខ្មែរការពារការខ្ចីប្រាក់ពីបរទេសថានៅមានកម្រិតទាប ហើយលើកទឹកចិត្តស្ថាប័នស្រាវជ្រាវ អ្នកវិភាគឯករាជ្យ សារព័ត៌មានទាំងឡាយ ភាគីពាក់ព័ន្ធផ្សេងទៀត ឲ្យសិក្សាស៊ីជម្រៅអំពីអត្ថន័យនៅក្នុងព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ជៀសវាងបកស្រាយខុសពីខ្លឹមសារពិត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ បានសម្ពោធដាក់ឲ្យប្រើប្រាស់ឡើងវិញស្ពានប្រវត្តិសាស្ត្រជ្រោយចង្វា ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលប្រទេសជប៉ុន បន្ទាប់ពីស្ពាននេះត្រូវបានដាក់ឲ្យស្ថិតក្រោមការជួសជុលឡើងវិញអស់រយៈពេលជាងមួយឆ្នាំមកហើយនោះ។
មន្ត្រីសិទ្ធិមនុស្សមួយរូប យល់ថា នេះជារឿងមួយគួរឲ្យភ្ញាក់ផ្អើល ដែលលោក ស៊ុម ម៉ឺន បានបង្ហាញខ្លួនក្រោយការលាក់ខ្លួនក្នុងស្ថានភាពភ័យខ្លាចជាងពីរខែមកនេះ។
ប្រទេសចំនួន៣ ដែលបានលើកឡើងអំពីបញ្ហាសិទ្ធិពលរដ្ឋខ្មែរក្រោម រួមមាន ប្រទេសតូហ្គូនៅតំបន់អាហ្វ្រិកខាងលិច ប្រទេសម៉ិកសិកនៅតំបន់អាមេរិកខាងជើង និងប្រទេសអេស្ប៉ាញនៅប៉ែកអឺរ៉ុប។
តុលាការសាលាឧទ្ធរណ៍សម្រេចមិនអនុញ្ញាតឲ្យលោក ម៉ឺន មាន បានស្ថិតនៅក្រៅឃុំជួបជុំគ្រួសារ បន្ទាប់ពីអាជ្ញាធរខេត្តព្រះវិហារប្រាប់អ្នកស្រី ភឹម ម៉ៅ ដែលជាម្តាយថា កូនប្រុសអ្នកស្រីនឹងបានស្ថិតនៅក្រៅឃុំ បើអ្នកស្រីឈប់ប្តឹងអាជ្ញាធរចំពោះការបាត់ខ្លួនស្វាមីអ្នកស្រី។
មន្ត្រីជាន់ខ្ពស់របស់គណៈកម្មការអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្មបានផ្តល់ការពន្យល់ថា ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាហេតុផលនៃការផ្តើមនីតិវិធីដកឋានៈអនុគ្រោះពន្ធ EBA ចេញពីកម្ពុជា។
អាជ្ញាធរខេត្តព្រះវិហារមិនទាន់អាចបញ្ជាក់បានថា តើលោក ស៊ុម ម៉ឺន ដែលបានបាត់ខ្លួនក្នុងវិវាទដីធ្លីជាមួយក្រុមហ៊ុនឯកជនក្នុងស្រុកមួយ នៅទីណាឲ្យប្រាកដនោះទេ តែថា កូនប្រុសរបស់លោក ដែលកំពុងជាប់ឃុំ អាចនឹងត្រូវបានដោះលែងនៅក្នុងសប្តាហ៍នេះ។
ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនអះអាងថា រដ្ឋាភិបាលកម្ពុជា មិនទាន់មានការឆ្លើយតបជាក់លាក់ណាមួយ ដើម្បីបំពេញការចង់បានរបស់សហភាពអឺរ៉ុប ដែលបានចាប់ផ្ដើមបញ្ជូនប្រតិភូមកពិនិត្យស្ថានភាពកម្ពុជាក្រោមក្របខណ្ឌប្រព័ន្ធឋានៈអនុគ្រោះពន្ធ EBA។
គិតមកត្រឹមថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនានេះ គឺគម្រប់ពីរខែហើយ ចាប់តាំងពីតំណាងសហគមន៍ដីធ្លីខេត្តព្រះវិហារឈ្មោះស៊ុម ម៉ឺន បាន់បាត់ខ្លួន បន្ទាប់ពីសាក្សីជាច្រើនបានអះអាងថា គាត់ត្រូវបានក្រុមទាហានវាយដំ និងចាប់ខ្លួនខុសច្បាប់។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កម្ពុជាត្រូវរស់ដោយខ្លួនឯង ដើម្បីការពារឯករាជ្យភាពរបស់ខ្លួន។ លោកបន្ថែមថា ប្រព័ន្ធឋានៈអនុគ្រោះពន្ធនេះ ក៏នឹងមិនអាចឲ្យកម្ពុជា ក្លាយជាប្រទេសអ្នកមាននោះដែរ។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយឯករាជ្យ យល់ថា បំណងរបស់លោកនាយករដ្ឋក្នុងការកែរដ្ឋធម្មនុញ្ញ គឺអាចត្រូវយកមកពិចារណា តែថាគណៈកម្មការមជ្ឈិមបក្សរបស់គណបក្សកាន់អំណាច អាចនឹងប្រើយន្តការប្រជាធិបតេយ្យ ដើម្បីសម្រេចថានឹងចាត់តាំងឥស្សរជនរូបណា ដើម្បីជំនួសលោកហ៊ុន សែន។
រដ្ឋាភិបាលខ្មែរមិនទាន់បង្ហាញការវិវត្តន៍វិជ្ជមាន ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញនៅឡើយទេ ហើយលោកហ៊ុន សែនក៏ប្រកាសប្តឹងមន្ត្រីគណបក្សប្រឆាំងមួយរូបចំពោះរឿងជេរប្រមាថអាយុជីវិតលោក។ ចំណែកតុលាការក៏បានចេញការចាប់ខ្លួនថ្នាក់ដឹកនាំគណបក្សប្រឆាំងជាបន្តបន្ទាប់។
កម្រិតទឹកនៅតាមទំនប់វារីអគ្គិសនីជាច្រើន បានថយចុះដល់កម្រិតមួយដែលមិនអាចអនុញ្ញាតឲ្យម៉ាស៊ីនផលិតថាមពលដំណើរការបាននោះទេ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ការណ៍នេះគឺជាមូលហេតុចម្បងមួយនៃការខ្វះភ្លើងដើម្បីផ្គត់ផ្គង់ក្នុងប្រទេស។
ប្រធានាធិបតីកូរ៉េខាងត្បូងបានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ដែលក្រុមអ្នកវិភាគមើលឃើញថា ដំណើរទស្សនកិច្ចនេះ នឹងផ្តោតសំខាន់លើការពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងបញ្ហាសន្តិសុខ។
ទំព័រហ្វេសប៊ុករបស់លោកសម រង្ស៊ី បានសរសេរក្នុងន័យដើមថា៖ «សូមមន្ត្រីគណបក្សសង្គ្រោះជាតិ កុំចាញ់បោក កុំចាញ់ការសម្លុត និងកុំចាញ់ការប៉ុនប៉ងទិញទឹកចិត្ត ពីសំណាក់ជនពាល ហ៊ុន សែន ដែលចង់ឲ្យពួកយើងទៅសុំសិទ្ធិធ្វើនយោបាយពីគាត់»។
លោកគី តិច ប្រធានក្រុមមេធាវីការពារក្តីរដ្ឋាភិបាល មិនទាន់ផ្តល់ព័ត៌មានលម្អិត ចំពោះបុគ្គលដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចោទថា បានប្រមាថលោកនោះទេ ដោយខាងក្រុមមេធាវីកំពុងសិក្សាពីដំណើររឿង។
បន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់មួយនៅសិប្បកម្មផលិតឥដ្ឋ ដែលបានធ្វើឲ្យក្មេងស្រីម្នាក់ពិការដៃម្ខាងនោះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចាត់វិធានការភ្លាមៗ ដោយការត្រៀមប្ដឹងម្ចាស់សិប្បកម្មនេះ។
លោកហ៊ុន សែន បានថ្លែងបន្ថែមទៀតថា កម្ពុជាមិនចាំបាច់កែរដ្ឋធម្មនុញ្ញ ដើម្បីដាក់ទោសប្រហារជីវិត លើអ្វីដែលលោកយល់ថា ជាអំពើតិរច្ឆាន ពោលគឺការណ៍ដែលឪពុកបង្កើតរំលោភកូនស្រីខ្លួនឯង ឬក៏ជីតាបង្កើតរំលោភចៅស្រីរបស់ខ្លួនឯងជាដើម។
ស្ពានជ្រោយចង្វាដែលត្រូវបានបិទដើម្បីជួសជុលឡើងវិញកាលពីខែកញ្ញាឆ្នាំ២០១៧ នឹងត្រូវដាក់ឲ្យដំណើរការឡើងវិញនៅដើមខែមេសាឆ្នាំនេះ។ គិតរហូតមកដល់ពេលនេះ ការងារស្តានិងជួសជុលស្ពាននេះឡើងវិញ សម្រេចបាន៩៧% ហើយ។
ព័ត៌មានផ្សេងទៀត