ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​​នេប៉ាល់​គ្រោង​​​​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​និង​វៀតណាម​ ខណៈ​មិន​មាន​របៀបវារៈ​ច្បាស់លាស់


រូបឯកសារ៖ មេដឹកនាំនេប៉ាល់លោក ខាត់ហ្គា ប្រាសាត​ សាម៉ា អូលី (Khadga Prasad Sharma Oli)​ រក្សាភាពស្ងៀមស្ងាត់​អំឡុងពេល​រំឭកវិញ្ញាណក្ខន្ធអ្នកបាត់បង់ជីវិតដោយសារគ្រោះរញ្ជួយដីកាលពីឆ្នាំ ២០១៦។ 
រូបឯកសារ៖ មេដឹកនាំនេប៉ាល់លោក ខាត់ហ្គា ប្រាសាត​ សាម៉ា អូលី (Khadga Prasad Sharma Oli)​ រក្សាភាពស្ងៀមស្ងាត់​អំឡុងពេល​រំឭកវិញ្ញាណក្ខន្ធអ្នកបាត់បង់ជីវិតដោយសារគ្រោះរញ្ជួយដីកាលពីឆ្នាំ ២០១៦។ 

ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​នេប៉ាល់​ លោក​ ខាត់ហ្គា ប្រាសាត​ សាម៉ា អូលី (Khadga Prasad Sharma Oli) គ្រោង​នឹង​​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា​នៅ​សប្តាហ៍​ក្រោយ​ ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សកិច្ច​ក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​ចំនួន​ពីរ​គឺ​កម្ពុជា​និង​វៀតណាម។

ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​នេប៉ាល់​ លោក​ ខាត់ហ្គា ប្រាសាត​ សាម៉ា អូលី (Khadga Prasad Sharma Oli) គ្រោង​នឹងបំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា​នៅ​សប្តាហ៍​ក្រោយ​ ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សកិច្ច​ក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​ចំនួន​ពីរ​គឺ​កម្ពុជា​និង​វៀតណាម។​

ក្រុម​អ្នក​វិភាគ​យល់​ថា​ គោលដៅ​ចម្បង​នៃ​ទស្សនកិច្ច​របស់​លោក​ ខាត់ហ្គា ប្រាសាត​ សាម៉ា អូលី នឹង​ផ្តោត​ជា​សំខាន់​លើ​ការ​ពង្រីក​ទំនាក់ទំនង​សេដ្ឋកិច្ច​ និង​ការ​ស្វែង​រក​ការ​គាំទ្រ​ទៅ​វិញ​ទៅ​មក​ក្នុង​ឆាក​នយោបាយ​អន្តរជាតិ។

តាម​សេចក្តី​រាយការណ៍​របស់សារព័ត៌មាន​ Kathmandu Post បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ លោក​ ខាត់ហ្គា ប្រាសាត​ សាម៉ា អូលី​ មេដឹកនាំ​ប្រទេស​នេប៉ាល់ នឹង​ផ្តើម​បំពេញ​ទស្សនកិច្ច​របស់​លោកទៅកាន់​ប្រទេស​វៀតណាម​ ចាប់​ពី​ថ្ងៃ​៩ ដល់​ថ្ងៃ​ទី១២ ​ខែ​ឧសភា និង​មក​កាន់​ប្រទេស​កម្ពុជា​ពី​ថ្ងៃ​ទី​១២​ដល់​១៥​ ខែ​ឧសភា។

លោក​បណ្ឌិត​ ឈាង វណ្ណារិទ្ធ​ អ្នក​វិភាគ​កិច្ចការ​តំបន់​បាន​ប្រាប់ VOA ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ បញ្ហា​ពង្រីក​ចំណង​ទាក់ទង​ខាង​សេដ្ឋកិច្ច នឹង​ជា​ចំណុច​អាទិភាព​របស់​មេដឹក​នាំ​ប្រទេសនេប៉ាល់​ ស្រប​ពេល​ដែល​ប្រទេស​នេប៉ាល់​កំពុង​រង​ឥទ្ធិពល​ពី​ប្រទេស​ចិន​ និង​ឥណា្ឌ។

«ខ្ញុំ​មើល​ទៅ​ សំខាន់​លើ​សេដ្ឋកិច្ច​ទេ​ ទំនាក់​ទំនង​ហ្នឹង​ណា៎ សង្កត់​ធ្ងន់​លើ​សេដ្ឋកិច្ច​... ខ្ញុំ​គិត​ថា​ ខាង​ប្រព័ន្ធ​នយោបាយ​ ខាង​អីហ្នឹង​ ប្រហែល​ជា​មិនមែន​ជា​ប្រធានបទ​សំខាន់​អីទេ​ អាហ្នឹង​ សំខាន់​រឿង​សេដ្ឋកិច្ច​ទេ​ បើ​ខ្ញុំ​មើល​ទៅ»។

កាល​ពី​ខែ​ធ្នូ ​ឆ្នាំ​២០១៨ កម្ពុជា​និង​នេប៉ាល់ ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ និង​អនុស្សារណៈ​ ចំនួន​បួន​ រួម​មាន​ កិច្ច​ព្រមព្រៀង​ស្តីពី​ការ​លើក​លែង​ទិដ្ឋាការ​លើ​លិខិត​ឆ្លង​ដែន​ការទូត​ និង​ផ្លូវការ​ កិច្ច​ព្រម​ព្រៀង​ស្តីពី​សេវាកម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​ អនុស្សារណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​ការ​ពិគ្រោះ​យោបល់​រវាង​ក្រសួង​ការបរទេស​ប្រទេស​ទាំងពីរ​ ​និង​អនុស្សារណៈ​នៃ​ការ​យោគយល់​គ្នា​ស្តីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌។

លោក ​ឯម សុវណ្ណារ៉ា​ អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ យល់​ឃើញ​ថា​ មេដឹកនាំ​ប្រទេស​នេប៉ាល់​ កំពុង​សម្លឹង​ការ​គាំទ្រ​ពី​កម្ពុជា​ និង​វៀតណាម​ នៅ​ឆាក​នយោបាយ​អន្តរជាតិ ដែល​ដូច​នឹង​អ្វី ដែល​កម្ពុជា​ និង​វៀតណាម​បាន​ធ្វើ​កាល​ពី​កន្លង​មក​ ដើម្បី​ស្វែង​រកការ​គាំទ្រសមាជិកភាពក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​មិន​អចិន្ត្រៃយ៍នៃ​អង្គការ​សហប្រជាជាតិ។

VOA ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​លោក ​កេត សោផាន់​ អ្នក​នាំពាក្យ​ក្រសួងការ​បរទេស​កម្ពុជា​បាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ​ ដោយ​ទូរស័ព្ទ​លោក​រោទិ៍គ្មាន​អ្នក​ទទួល។

តាម​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន​ Kathmandu Post ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​ លោក​ ប្រាឌីព គូម៉ា យ៉ាវ៉ាលី​ (Pradeep Gyawali) ​រដ្ឋមន្ត្រី​ការបរទេស​នេប៉ាល់ ត្រូវ​បាន​សម្រង់​សម្តី​ ជា​ភាសា​អង់គ្លេស​ និង​ត្រូវ​បាន​ប្រែសម្រួល​ជា​ភាសា​ខ្មែរ​ក្នុង​ន័យ​ដើម​ថា៖

«ប្រទេស​កម្ពុជា​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ បន្ទាប់​ពី​ទទួល​បាន​សន្តិភាព​ ដែល​កាល​ពី​ពេល​មុន​មក​នោះ​ របប​ខ្មែរក្រហម​ បាន​បង្ក​ការ​បំផ្លិចបំផ្លាញ​យ៉ាងខ្លាំង។ កម្ពុជា​បាន​ធ្វើ​កិច្ចការ​ដ៏​ល្អ​ នៅ​ក្នុង​វិស័យ​ទេសចរណ៍។ យើង​ចង់​ទាក់ទាញ​អ្នក​ទេសចរ​ពី​ប្រទេស​កម្ពុជា​ផង​ដែរ»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG