កញ្ញា ហ៊ាន សុជាតា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា សុជាតា ផ្តោតលើបញ្ហាសង្គម នយោបាយ បរិស្ថាន អប់រំ យុវជននិងស្ត្រី។
កញ្ញា ចាន្ធី រដ្ឋា ដែលមានសម្បុរសនិងមានរាងខ្ពស់ស្តើង បានថ្លែងថាការស្ម័គ្រចិត្តនេះ ជាឱកាសដែលខ្លួនអាចបម្រើសង្គម ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតសាកលមួយនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលភាគច្រើនមានវ័យលើស៦០ឆ្នាំ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ដែលទទួលស្គាល់ដោយអង្គការ WHO។
នៅព្រឹកថ្ងៃព្រហស្បតិ៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុន AstraZeneca ដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) នៅមន្ទីរពេទ្យកាល់ម៉ែត្រ។
នៅយប់ថ្ងៃអង្គារ ទី២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ចំនួន ៣២៤.០០០ ដូស តាមរយៈកម្មវិធីផ្ដល់វ៉ាក់សាំងកូវីដ១៩ ជាសាកលរបស់អង្គការ WHO ដែលហៅថាកូវ៉ាក់ (COVAX)។
លោក ប៉ា ចន្ទរឿន អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គម និងបានចងក្រងសៀវភៅអំពី«ទស្សនវិជ្ជាថ្នាក់បញ្ចប់»ជំនួយស្មារតីក្នុងការកំណត់គោលដៅជីវិត បានប្រាប់ VOA ថា សិស្សជនបទដែលមករៀននៅភ្នំពេញ ប្រឈមមុខបញ្ហាត្រូវដោះស្រាយជីវភាពប្រចាំថ្ងៃ ការហូបចុក ទិញសម្ភារៈសិក្សា
លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោក ហ៊ុន សែន និងជាមេបញ្ជាការកងទ័ពជើងគោក បានក្លាយជាមនុស្សដំបូងគេដែលបានទទួលចាក់វ៉ាក់សាំងចិនជាផ្លូវការ។
នៅថ្ងៃពុធ ទី១០ ខែកុម្ភៈនេះ រដ្ឋាភិបាលកម្ពុជាចាប់ផ្តើមចាក់វ៉ាក់សាំងស៊ីណូហ្វាមផលិតដោយប្រទេសចិនដល់ឥស្សរជនជាន់ខ្ពស់និងអ្នកសារព័ត៌មានតាមការស្ម័គ្រចិត្ត។
កាលពីថ្ងៃអាទិត្ យទី៧ ខែកុម្ភៈនេះ កម្ពុជាបានទទួលវ៉ាក់សាំងការពារកូវីដ១៩ដែលផលិតដោយក្រុមហ៊ុន Sinopharm ចំនួន ៦០ ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាលចិន។ ពលរដ្ឋកម្ពុជាដែលរស់នៅភ្នំពេញមួយចំនួនបង្ហាញមតិចម្រុះជុំវិញការមកដល់នៃវ៉ាក់សាំងការពារកូវីដ១៩ពីប្រទេសចិន។
វ៉ាក់សាំង Sinopharm មកពីប្រទេសចិននេះ មានអត្រាប្រសិទ្ធភាព ៧៩,៣% ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ ប៉ុន្តែ វ៉ាក់សាំងនេះ មិនទាន់ត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកនៅឡើយទេ។
នៅថ្ងៃអាទិត្យទី៧ ខែកុម្ភៈនេះ កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ SARs-CoV-2 Vaccine (Sinopharm) ចំនួន៦០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាលចិន។
លោក ប៉ា ចន្ទរឿន អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គមលើកឡើងថាក្រសួងអប់រំគួរតែបង្កើនការលើកកម្ពស់ចំណេះដឹងសិស្សថ្នាក់វិទ្យាល័យឲ្យពួកគេចេះវាយតម្លៃខ្លួនឯងអំពីចំណង់ចំណូលចិត្ត លទ្ធភាព និងសមត្ថភាពរបស់ខ្លួន ក្នុងការរើសមុខវិជ្ជាឯកទេសណាមួយដែលសមស្របសម្រាប់ពួកគេ។
លោកឯកអគ្គរដ្ឋទូតអាមេរិក W. Patrick Murphy ថ្លែងថាការអភិរក្ស និងថែទាំប្រាសាទបុរាណនៅកម្ពុជា មិនត្រឹមតែមានសារៈសំខាន់ចំពោះប្រវត្តិសាស្ត្រ និងវប្បធម៌កម្ពុជាប៉ុណ្ណោះទេ គឺថែមទាំងជួយរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងភាពរុងរឿងនៅកម្ពុជាទៀតផង។
ពលរដ្ឋកម្ពុជាមួយចំនួនយល់ថារដ្ឋបាលរបស់លោក Joe Biden នឹងអាចដោះស្រាយភាពរកាំរកូសទាំងនេះបាន ខណៈប្រជាធិបតេយ្យអាមេរិកត្រូវបានរិះគន់ និងសើចចំអកដោយប្រទេសជាមិត្ត ផងនិងជាសត្រូវរបស់អាមេរិកផងដែរ។
កម្ពុជាមានអ្នកកើតជំងឺមហារីកថ្មីប្រមាណ១ម៉ឺន៥ពាន់នាក់ បើយោងតាមទិន្នន័យឆ្នាំ២០១៨ របស់អង្គការសុខភាពពិភពលោក។
ក្នុងបទសម្ភាសន៍ថ្មីមួយជាមួយ VOA កាលពីថ្ងៃព្រហស្បតិ៍ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនៅកម្ពុជាលើកឡើងថា រដ្ឋាភិបាលកម្ពុជាគួរទទួលស្ដាប់ដោយសន្ដិវិធីនូវមតិរិះគន់ជំទាស់របស់ប្រជាជនខ្លួន មិនថាអ្នកនោះនៅក្នុង ឬនៅក្រៅប្រទេសនោះទេ។
ដំរីឈ្មោះ Kaavan (កាវ៉ាន) ដែលមកដល់កម្ពុជាកាលពីដើមសប្តាហ៍នេះ បានចាប់ផ្តើមសម្របខ្លួនទៅនឹងស្ថានភាពរស់នៅលើទឹកដីកម្ពុជា ជាមួយដំរីញី ៣ក្បាល។ ក្រុមអ្នកតស៊ូមតិដើម្បីការពារសិទ្ធិសត្វរំពឹងថា កម្ពុជានឹងក្លាយជាជម្រកថ្មីសម្រាប់កាវ៉ាន ដើម្បីព្យាបាលសុខភាពផ្លូវចិត្ត និងផ្លូវកាយ។
ក្នុងខួបបីឆ្នាំនៃការរំលាយគណបក្សសង្គ្រោះជាតិ ដោយតុលាការកំពូលនៅថ្ងៃទី១៦ ខែវិច្ឆិកានេះ អ្នកតាមដានស្ថានការណ៍នយោបាយយល់ថាគណបក្សប្រឆាំងនេះ នៅតែជាដៃគូប្រកួតប្រជែងដ៏ខ្លាំងតែមួយគត់ប្រឆាំងនឹងគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន។
ស្របពេលនៃការប្រកួតប្រជែងយ៉ាងស្វិតស្វាញរវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ និង លោក ចូ បៃដិន គូប្រជែងដណ្តើមតំណែងប្រធានាធិបតីនេះ អ្នកតាមដានការបោះឆ្នោតសហរដ្ឋអាមេរិកនៅកម្ពុជាយល់ឃើញផ្សេងគ្នាពីឥទ្ធិពលនៃគោលនយោបាយការបរទេសនៃបេក្ខជនប្រធានាធិបតីទាំងពីរមកលើកម្ពុជា។
លោកស្រី ឆាយគីម សុទ្ធាវី ប្រធាននាយកដ្ឋានសុខភាពសិក្សា ពន្យល់ថាចំណេះដឹងផ្នែកសុខភាពទាំងនេះនឹងជួយឲ្យសិស្សដឹងពីរបៀបថែទាំសុខភាពខ្លួន និងគ្រួសារ និងចេះដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងការរំលោភបំពានដែលអាចប៉ះពាល់ដល់សុខភាពសិស្សទាំងផ្លូវកាយ និងផ្លូវចិត្ត។
ព័ត៌មានផ្សេងទៀត