កំណត់និពន្ធ៖ នៅថ្ងៃអាទិត្យទី៧ ខែកុម្ភៈនេះ កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ SARs-CoV-2 Vaccine (Sinopharm) ចំនួន៦០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាលចិន។ ចិនសន្យាផ្ដល់ជំនួយវ៉ាក់សាំងដល់កម្ពុជាសរុប ១ លានដូស។ កាលពីពាក់កណ្ដាលខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្ដូរចិត្តព្រមទទួលយកវ៉ាក់សាំងចិន ខុសពីការថ្លែងលើកមុនដែលលោកថា កម្ពុជាត្រូវរង់ចាំវ៉ាក់សាំងដែលទទួលស្គាល់ពីអង្គការសុខភាពពិភពលោកប៉ុណ្ណោះ។ អ្នកសារព័ត៌មានទាំងពីររូបរបស់វីអូអេដែលបានទៅកន្លែងទទួលយកវ៉ាក់សាំងនោះ ត្រូវបានក្រុមការងារពិធីការ និងកងកម្លាំងប្រដាប់អាវុធ អញ្ជើញឲ្យចាកចេញពីពិធីទទួលវ៉ាក់សាំងនេះ ក្រោមហេតុផលថា «មិនត្រូវបានអញ្ជើញឲ្យចូលរួម»។