កញ្ញា ហ៊ាន សុជាតា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា សុជាតា ផ្តោតលើបញ្ហាសង្គម នយោបាយ បរិស្ថាន អប់រំ យុវជននិងស្ត្រី។
នៅថ្ងៃច័ន្ទនេះ កម្ពុជា និងចិន បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលជាកិច្ចព្រមព្រៀងដំបូងបង្អស់ដែលកម្ពុជាមានជាមួយភាគីបរទេស។
នៅថ្ងៃច័ន្ទនេះ កម្ពុជា និងចិនបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលជាកិច្ចព្រមព្រៀងដំបូងបង្អស់ដែលកម្ពុជាមានជាមួយភាគីបរទេស។ រដ្ឋមន្រ្តីការបរទេសចិនបានលើកឡើងថា ប្រទេសចិននឹងបន្តជួយប្រទេសកម្ពុជា ហើយបានសម្រេចផ្តល់ជំនួយឥតសំណងចំនួន១៤០លានដុល្លារ.
អត្ថបទស្រាវជ្រាវមួយ រកឃើញថាពលករខ្មែរចំណាកស្រុកនៅប្រទេសថៃប្រឈមបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរតាំងពីមុនពេលដែលមានវិបត្តិកូវីដ១៩។ អ្នកជំនាញបារម្ភថា មកទល់ពេលនេះ ផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ច នឹងបន្តគំរាមកំហែងដល់គុណភាពជីវិតរបស់ពលករខ្មែរចំណាកស្រុកទាំងនោះ។
រយៈពេលជាង៥ខែមកហើយដែលសិស្សនិស្សិតចំនួនជាង ៣ លាននាក់នៅកម្ពុជាបានប្តូរពីការសិក្សាក្នុងថ្នាក់មកសិក្សាតាមអនឡាញ ឬទូរទស្សន៍ ដោយសារការរីករាលត្បាតនៃជំងឺកូវីដ១៩។
នៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម អ្នកជំនួញបានចាប់ផ្តើមកាប់ដើមកៅស៊ូដែលពួកគេដាំច្រើនឆ្នាំមកហើយ មកដាំដើមចេកវិញដើម្បីនាំផ្លែចេកទៅលក់នៅប្រទេសចិន។
កសិករចិញ្ចឹមត្រីនិងអ្នកធ្វើស្រែមួយចំនួននៅស្រុកពាមរក៍ ខេត្តព្រៃវែង បង្ហាញក្តីសង្ឃឹមតិចតួចថា ពួកគេនឹងអាចទទួលបានផលប្រយោជន៍ដោយផ្ទាល់ពីកិច្ចព្រមព្រៀងមួយនេះ។
អ្នកវិនិយោគធំៗចាប់ផ្តើមដាំចេកអំបូងលឿងដែលអាចនាំទៅប្រទេសចិនបាន។
បញ្ហាអាកាសធាតុ ថ្លៃដើមខ្ពស់និងតម្លៃទីផ្សារមិនមានលំនឹង ជាមូលហេតុធ្វើកសិករសម្រេចប្ដូរពីធ្វើស្រែមកចិញ្ចឹមត្រីវិញ ។
សិល្បករកម្ពុជា ដែលអាក់ខានការសម្តែងសិល្បៈ ដោយសារការរីករាលដាលនៃវីរុសកូរ៉ូណា បង្ហាញទឹកចិត្តនឹករលឹកឆាកសម្តែង និងកង្វល់ហិរញ្ញវត្ថុ
នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង គ្រូបង្រៀនថ្នាក់បឋមសិក្សា ព្យាយាមបង្រៀនសិស្សជាបណ្តុះតូចនៅខាងក្រៅសាលា ដើម្បីកុំឲ្យសិស្សភ្លេចមេរៀន។
អ្នកនាងនូវ ស្រីលក្ខណ៍ជាអ្នកសម្តែងល្ខោនសៀកកម្ពុជាហ្វារ នៅខេត្តសៀមរាប។ ដោយសារវិបត្តិជំងឺកូវីដប៉ះពាល់វិស័យទេសចរណ៍ អ្នកនាងបានវិលត្រឡប់មកស្រុកកំណើតក្នុងខេត្តបាត់ដំបងវិញ។ អ្នកនាងបន្តការហាត់នៅក្នុងស្រុកកំណើត និងរង់ចាំការសម្តែងឡើងវិញ ក្រោយបាត់ជំងឺកូវីដ១៩។
រដ្ឋាភិបាលកម្ពុជា និងក្រុមអ្នកជំនាញបាននិងកំពុងស្រាវជ្រាវអំពីប៉ារ៉ាស៊ីតមួយប្រភេទ ដែលគេសង្ស័យថាមានផ្ទុកក្នុងខ្លួនអ្នកជំងឺគ្រុនចាញ់មួយចំនួននៅខេត្តបាត់ដំបង។ ទោះជាយ៉ាងណាមន្រ្តីជំនាញថាប៉ារ៉ាស៊ីតប្រភេទនេះ អាចព្យាបាលបាន។
អ្នកបកប្រែភាសាសញ្ញាកម្ពុជា ព្យាយាមសិក្សាសញ្ញាថ្មី និងពិភាក្សាជាមួយសហគមន៍មនុស្សថ្លង់ ថាតើត្រូវធ្វើកាយវិការបែបណា ដើម្បីឲ្យមនុស្សថ្លង់នៅកម្ពុជាទទួលព័ត៌មានអំពីជំងឺកូវីដ១៩នេះ។
អ្នកនាង សន ស្រីនុច មានបទពិសោធន៍បកប្រែភាសាសញ្ញាប្រមាណ១៥ឆ្នាំមកហើយ។ ថ្មីៗនេះ អ្នកនាងក៏បានជួយអប់រំអ្នកថ្លង់ ទាក់ទងនឹងការការពារខ្លួនពីជំងឺរាតត្បាតសាកលកូវីដ១៩។
អង្គការសុខភាពពិភពលោកពុំទាន់រកឃើញថាស្ត្រីមានផ្ទៃពោះងាយឆ្លងមេរោគកូរ៉ូណា ជាងមនុស្សទូទៅនោះទេ។ ហើយគេក៏ពុំទាន់អាចបញ្ជាក់ថា ស្ត្រីមានផ្ទៃពោះដែលផ្ទុកមេរោគកូរ៉ូណា អាចចម្លងមេរោគនេះទៅកាន់ទារកនៅក្នុងផ្ទៃដោយផ្ទាល់ ឬអំឡុងពេលសម្រាលនៅឡើយទេ។
ព័ត៌មានផ្សេងទៀត