នៅយប់ថ្ងៃអង្គារទី២ ខែមីនា ឆ្នាំ២០២១នេះកម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុន AstraZenecaចំនួន៣២៤.០០០ ដូស តាមរយៈកម្មវិធីផ្ដល់វ៉ាក់សាំងកូវីដ១៩ ជាសាកលរបស់អង្គការ WHO ដែលហៅថាកូវ៉ាក់ (COVAX)។ លោកស្រី ឱ វណ្ណឌីនអ្នកនាំពាក្យក្រសួងសុខាភិបាលមិនទាន់បញ្ជាក់ពីគម្រោងចាក់វ៉ាក់សាំងនិងការកំណត់ក្រុមអាទិភាព ដែលអាចចាក់វ៉ាក់សាំងផលិតនៅប្រទេសឥណ្ឌានេះនៅឡើយទេ។លោកស្រីថា ព័ត៌មានលម្អិតនឹងត្រូវប្រកាសដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅពេលលោកគ្រោងទៅចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZenecaដែលទទួលស្គាល់ដោយអង្គការWHOនេះនៅមន្ទីរពេទ្យកាល់ម៉ែត្រនាថ្ងៃទី៤ ខែមីនាខាងមុខ៕