នៅថ្ងៃពុធ ទី១០ ខែកុម្ភៈនេះ រដ្ឋាភិបាលកម្ពុជាចាប់ផ្តើមចាក់វ៉ាក់សាំងស៊ីណូហ្វាមផលិតដោយប្រទេសចិនដល់ឥស្សរជនជាន់ខ្ពស់និងអ្នកសារព័ត៌មានតាមការស្ម័គ្រចិត្ត។ ការចាក់វ៉ាក់សាំងដំណាក់កាលដំបូងនេះ ធ្វើឡើងនៅតាមមន្ទីរពេទ្យរដ្ឋចំនួន៤គឺមន្ទីរពេទ្យកាល់ម៉ែតមន្ទីរពេទ្យព្រះអង្គឌួងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនិងមន្ទីរពេទ្យកុមារជាតិ។ អ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថាមុនពេលសាមីជនស្ម័គ្រចិត្តទទួលចាក់វ៉ាក់សាំងពួកគេត្រូវដឹងពីស្ថានភាពសុខភាពផ្ទាល់ខ្លួននិងពិភាក្សាជាមួយក្រុមគ្រូពេទ្យអំពីប្រវត្តិជំងឺ៕