នៅព្រឹកថ្ងៃព្រហស្បតិ៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុន AstraZeneca ដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ កម្ពុជាស្ថិតក្នុងចំណោមប្រទេសដំបូងក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិចដែលបានទទួលវ៉ាក់សាំងតាមរយៈកម្មវិធីផ្ដល់វ៉ាក់សាំងកូវីដ១៩ ជាសកលរបស់អង្គការ WHO ដែលហៅថាកូវ៉ាក់ (COVAX)។ វ៉ាក់សាំងចំនួន ៣២៤.០០០ ដូសដំបូងនេះ បានមកដល់កម្ពុជា កាលពីយប់ថ្ងៃអង្គារ៍ទី២ ខែមីនាកន្លងទៅ។ យន្តការ COVAX ដែលធានាសមធម៌ក្នុងការទទួលបានវ៉ាក់សាំងគ្រប់គ្នាៗនេះ នឹងផ្តល់វ៉ាក់សំាងសរុប៧ លានដូសមកឲ្យកម្ពុជា៕
នាយករដ្ឋមន្ត្រីកម្ពុជាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ខណៈពលរដ្ឋរង់ចាំអាទិភាពចាក់វ៉ាក់សាំង

១
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកមេដៃបង្ហាញអ្នកសារព័ត៌មាន ខណៈលោកទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។

២
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ដែលបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) នៅមន្ទីរពេទ្យកាល់ម៉ែត្រ ភ្នំពេញ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

៣
លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ភរិយារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកមេដៃបង្ហាញអ្នកសារព័ត៌មាន ខណៈលោកស្រីទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។

៤
ពលរដ្ឋកម្ពុជាមួយចំនួន ឈរមើលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca នៅមន្ទីរពេទ្យកាល់ម៉ែត្រ ភ្នំពេញ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

៥
លោកស្រី Li Ailan តំណាងអង្គការ សុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា មានវត្តមាននៅមន្ទីរពេទ្យកាល់ម៉ែត្រ ខណៈនាយករដ្ឋមន្ត្រីកម្ពុជា ទទួលការចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca នៅភ្នំពេញ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

៦
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល មានវត្តមាននៅមន្ទីរពេទ្យកាល់ម៉ែត្រ ខណៈនាយករដ្ឋមន្ត្រីកម្ពុជា ទទួលការចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca នៅភ្នំពេញ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

៧
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងលោកស្រី Li Ailan តំណាងអង្គការ សុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា មានវត្តមាននៅមន្ទីរពេទ្យកាល់ម៉ែត្រ ខណៈនាយករដ្ឋមន្ត្រីកម្ពុជា ទទួលការចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca នៅភ្នំពេញ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

៨
លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជា មានវត្តមាននៅមន្ទីរពេទ្យកាល់ម៉ែត្រ ខណៈនាយករដ្ឋមន្ត្រីកម្ពុជា ទទួលការចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca នៅភ្នំពេញ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

៩
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ដែលបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) នៅមន្ទីរពេទ្យកាល់ម៉ែត្រ ភ្នំពេញ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។ (ខាន់ សុគុំមនោ/វីអូអេ)

១០
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ដែលបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) នៅមន្ទីរពេទ្យកាល់ម៉ែត្រ ភ្នំពេញ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។ (ខាន់ សុគុំមនោ/វីអូអេ)

១១
ពលរដ្ឋកម្ពុជាមួយចំនួន ឈរមើលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca នៅមន្ទីរពេទ្យកាល់ម៉ែត្រ ភ្នំពេញ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)