លោក ស៊ុន ណារិន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើបញ្ហានយោបាយ សិទ្ធិមនុស្ស សង្គម និងបរិស្ថាន។
វ៉ាក់សាំងដែលមួយដូសមានតម្លៃ១៥ដុល្លារនេះ ត្រូវបានបញ្ជូនមកតាមយន្តហោះចិនឈ្មោះChina Southern ដែលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោងប្រមាណ១០ព្រឹក កាលពីថ្ងៃអង្គារ ទី១១ ខែឧសភា។
អ្នកស្រី ហាយ សុភី អាយុ៣៨ឆ្នាំ ជាកម្មកររោងចក្រម្នាក់ បានឲ្យដឹងថា ក្រោយពីអ្នកស្រីបង្ហោះវីដេអូអំពាវនាវសុំជំនួយ អាជ្ញាធរខណ្ឌបានចុះទៅចែកអំណោយដល់ក្រុមគ្រួសារអ្នកស្រីនិងអ្នកភូមិផ្សេងទៀតដែលមានអង្ករ២៥គីឡូក្រាម មីមួយកេស ត្រីខ និងទឹកត្រី១យួរក្នុងមួយគ្រួសារ។
ក្រសួងសុខាភិបាលឲ្យដឹងថាមនុស្ស៦នាក់ទៀតបានស្លាប់ ដោយសារជំងឺកូវីដ១៩ ដែលនាំឲ្យករណីស្លាប់សរុបបានកើនឡើងដល់១២៦នាក់។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ និងជាអ្នកតាមដានសង្គមមួយរូប មានប្រសាសន៍ថា ដើម្បីសម្រេចផែនការចាក់វ៉ាក់សាំងនេះបាន ទាល់តែកម្ពុជាសម្រុកចាក់ ហើយធានាថា មានវ៉ាក់សាំងបង្ការជំងឺនេះមកដល់កម្ពុជាជាបន្តបន្ទាប់ ដោយមិនមានបញ្ហាអ្វី។
លោក ឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់ VOA នៅថ្ងៃសុក្រថា អាជា្ញធរថ្នាក់ជាតិកំពុងរង់ចាំរបាយការណ៍ពីថ្នាក់ខេត្ត ដើម្បីបូកសរុបអំពីផលប៉ះពាល់នៃខ្យល់កន្រ្តាក់ពីរថ្ងៃជាប់គ្នានេះ។
លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃពុធថា៖ «ពលរដ្ឋដែលមានបំណងត្រឡប់មកភូមិដ្ឋានមកធ្វើការ ឬមកលេងសាច់ញាតិ ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃជាកំហិត»។
ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លោក Pablo Kang បានបង្ហោះសារលើប្រព័ន្ធTwitter របស់លោកថា លោកបានជួបជាមួយក្រុមគ្រួសាររបស់អ្នកជាប់ឃុំនោះ កាលពីចុងឆ្នាំមុន។ ប៉ុន្តែឥឡូវពួកគេត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ។
លោក ភួន ពុទ្ធារិទ្ធ អាយុ២៩ឆ្នាំ ជាបងប្រុសរបស់សកម្មជនម្នាក់ឈ្មោះ ភួន កែវរស្មី បានចាត់ទុកការកាត់ទោសនេះ អយុត្តិធម៌សម្រាប់ប្អូនស្រីរបស់លោកនិងសកម្មជនផ្សេងទៀត ដោយលើកឡើងថាតុលាការមិនឯករាជ្យនោះទេ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃអង្គារនេះ ក្រសួងបានឲ្យដឹងថា ករណីឆ្លងថ្មីមានចំនួន ៩៣៨ នាក់ ដែលភាគច្រើននៅរាជធានីភ្នំពេញ ដែលមានចំនួន ៦០៨ នាក់ ខេត្តកណ្តាល ១៧៥ នាក់ ព្រះសីហនុ ៧៧ នាក់ និងខេត្តបន្ទាយមានជ័យ ៥១ នាក់។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍និងសន្តិភាព ជំរុញឲ្យអាជ្ញាធរជួយដល់ប្រជាជនដែលរងគ្រោះគ្រប់គ្នា ឲ្យពួកគេទទួលបានអំណោយ ជាពិសេសពលរដ្ឋនៅតំបន់ក្រហម ដោយសារមិនអាចចេញទៅក្រៅបាន។
ករណីឆ្លងសរុបក្នុងព្រឹត្តិការណ៍២០កុម្ភៈ មាន១៤.៨០៦នាក់ ដែលក្នុងនោះមានជាង៩.៨១៨នាក់កំពុងសម្រាកព្យាបាល។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃពុធនេះ ក្រសួងបានឲ្យដឹងថា មនុស្ស ៦៩៧ នាក់ឆ្លងជំងឺកូវីដ១៩ ដែលភាគច្រើននៅភ្នំពេញដែលមានចំនួន ៥៥៨ នាក់ ខេត្តកណ្តាល៧២នាក់ ខេត្តបន្ទាយមានជ័យ៤៣នាក់ និងខេត្តព្រះសីហនុ១៦នាក់។
លោក ឯម សុវណ្ណារ៉ា អ្នកអត្ថាធិប្បាយនយោបាយនៅកម្ពុជា មានថាពីដំបូងឡើយ ពលរដ្ឋកម្ពុជាមានភាពស្ទាក់ស្ទើរលើប្រសិទ្ធភាពវ៉ាក់សាំងរបស់ចិន ដោយសារមិនទាន់មានការទទួលស្គាល់ពីអង្គការ WHO តែក្រោយមកដោយសារមានការឆ្លងទ្រង់ទ្រាយធំក្នុងព្រឹត្តិការណ៍២០កុម្ភៈ ចរន្តនៃការចាក់វ៉ាក់សាំងបានកើនឡើងខ្លាំង។
មានកម្មករ១.៥៩៨នាក់នៅរាជធានីភ្នំពេញ ត្រូវបានរកឃើញថាឆ្លងជំងឺកូវីដ១៩។ កម្មករឆ្លងផ្សេងទៀតមកពីរោងចក្រនៅខេត្តកណ្តាល តាកែវ ព្រះសីហនុ ស្វាយរៀង កំពង់ឆ្នាំង និងខេត្តកំពង់ចាម។
បើប្រៀបធៀបទៅនឹងប្រទេសដែលជាសមាជិកអាស៊ាន កម្ពុជាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋរបស់ខ្លួនច្រើនជាងប្រទេសផ្សេង ដែលរហូតមកដល់ពេលនេះ បានប្រមាណ១លាន៣សែននាក់ ទាំងអ្នកចាក់លើកទីមួយនិងលើកទីពីរបញ្ចូលគ្នា។
រដ្ឋាភិបាលក៏បានកំណត់តំបន់បិទខ្ទប់ ជា «តំបន់ក្រហម» ដែលសំដៅលើភូមិសាស្រ្តដែលឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ «តំបន់លឿងទុំ» សំដៅលើការរាលដាលកម្រិតមធ្យម និង «តំបន់លឿង» សំដៅលើការរាលដាលកម្រិតមធ្យម។
ការសម្រេចបញ្ចប់បម្រាមហាមឃាត់ការធ្វើដំណើរឆ្លងខេត្តដែលត្រូវបានកំហិតតាំងពីថ្ងៃទី៦ ខែមេសា មុនចូលឆ្នាំខ្មែរនេះ កើតឡើង បើទោះជំងឺកូវីដ១៩នៅបន្តឆ្លងច្រើនក្នុងប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញដែលកំពុងត្រូវបានបិទខ្ទប់។
ក្នុងសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃសុក្រនេះ ក្រសួងឲ្យដឹងថា អ្នកឆ្លងជំងឺកូវីដ១៩ មានចំនួន ៦៥៥នាក់ ដែលក្នុងនោះភាគច្រើននៅភ្នំពេញដែលមានចំនួន ៥២២ នាក់និងខេត្តព្រះសីហនុមានចំនួន ១១៣ នាក់។ ករណីឆ្លងសរុបចាប់ពីថ្ងៃទី ២០ ខែកុម្ភៈ មានចំនួនសរុប ៨.៣០១នាក់។
លោក ហ៊ុន សែន រួមជាមួយមន្រ្តីជាន់ខ្ពស់កម្ពុជាមួយចំនួន ក្នុងនោះមានរដ្ឋមន្រ្តីការបរទេសលោក ប្រាក់ សុខុន ផងដែរ បានចាកចេញពីរាជធានីភ្នំពេញកាលពីរសៀលថ្ងៃសុក្រ ខណៈទីក្រុងភ្នំពេញត្រូវបានបិទខ្ទប់ ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
រាជធានីភ្នំពេញត្រូវបានបិទខ្ទប់ចាប់តាំងពីថ្ងៃទី១៥ ខែមេសាមក រហូតដល់ថ្ងៃទី២៨ ខែមេសា ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩។ ទីក្រុងដែលមានមនុស្សកកកុញ និងចរាចរណ៍ស្ទះស្ទើរតែរាល់ថ្ងៃ ប្រែក្លាយជាកន្លែងស្ងប់ស្ងាត់។ ក៏ប៉ុន្តែការធ្វើដំណើរចាំបាច់មួយចំនួន ក៏ត្រូវបានអនុញ្ញាតដោយកងកម្លាំងការពារ។
ព័ត៌មានផ្សេងទៀត