លោក ស៊ុន ណារិន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើបញ្ហានយោបាយ សិទ្ធិមនុស្ស សង្គម និងបរិស្ថាន។
មានករណីឆ្លងចំនួន ៤៤៦ នាក់ ដែលក្នុងនោះភាគច្រើនឆ្លងនៅរាជធានីភ្នំពេញ ដែលមានចំនួន ៣៣១ នាក់ ខេត្តព្រះសីហនុ ៨២ នាក់ និងខេត្តកណ្តាល ២១ នាក់។ ក្រសួងបន្តថា មានករណីស្លាប់ថ្មីចំនួន ៥ នាក់ទៀត ដែលនាំឲ្យករណីស្លាប់សរុបចំនួន ៥៩ នាក់នៅទូទាំងប្រទេស។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលនៃអង្គការសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថាសង្គមស៊ីវិលមានការព្រួយបារម្ភតាំងពីដើមមកចំពោះការផ្សព្វផ្សាយវិធានការនេះមិនបានទូលំទូលាយនិងការអនុវត្តលឿនពេក ដែលនាំឲ្យប្រជាពលរដ្ឋមិនបានដឹង ហើយមិនបានចូលរួមអនុវត្ត។
ក្រសួងសុខាភិបាលឲ្យដឹងថាមនុស្ស៥នាក់ដែលជាជនជាតិខ្មែរ ក្នុងនោះមានស្រ្តី៣នាក់និងបុរស២នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩ ដែលនាំឲ្យករណីស្លាប់សរុបក្នុងប្រទេសកម្ពុជាមាន៥៤នាក់។
នៅថ្ងៃអង្គារនេះ ក្រសួងសុខាភិបាលបានប្រកាសថាមនុស្សប្រមាណ៤៣០នាក់ ត្រូវបានរកឃើញថាឆ្លងជំងឺកូវីដ១៩ ដែលនាំឲ្យករណីឆ្លងសរុបចាប់ពីថ្ងៃទី២០ ខែកុម្ភៈ មានចំនួនប្រមាណ៦.៩០០នាក់។ ចំណែកករណីស្លាប់មានចំនួន៤៩នាក់ គិតត្រឹមថ្ងៃអង្គារ។
ការចាប់ខ្លួន ចោទប្រកាន់និងកាត់ទោសភ្លាមៗ ធ្វើឡើងតាមការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោកថាការកាត់ទោសនេះ ដើម្បីធានាប្រសិទ្ធភាពនៃការបិទខ្ទប់ទីក្រុងភ្នំពេញ ទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។
ក្រសួងសុខាភិបាលបានឲ្យដឹងថាមនុស្ស៦២៤នាក់ បានឆ្លងជំងឺកូវីដ១៩ ដែលនាំឲ្យករណីឆ្លងសរុបចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ មានចំនួន៦.៤៧០នាក់។
លោក ហ៊ុន សែន បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃសុក្រនេះថា លោកនឹងធ្វើ ដំណើរទៅទីក្រុងហ្សាការតា នៅថ្ងៃទី ២៤ ខែមេសា ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន ដែលលោកថាជា «ភារកិច្ចខានមិនបាន»។ ប៉ុន្តែលោកមិនបានបញ្ជាក់ថាជាកិច្ចប្រជុំអ្វីនោះទេ។
ក្រសួងសុខាភិបាលនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា ករណីឆ្លងសរុបមានជាង៤.៦០០នាក់នៅក្នុងព្រឹត្តិការណ៍២០កុម្ភៈ។ ក្រសួងបញ្ជាក់ថា មនុស្សជាង២.៨០០នាក់ កំពុងសម្រាកព្យាបាលនិងរង់ចាំការបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា អ្នកជំនាញអង្គការសហប្រជាជាតិជាធម្មតាមើលឃើញពីការខ្វះខាតលើការគោរពសិទ្ធិមនុស្សក្នុងបញ្ហាជំងឺកូវីដ១៩ ទៅតាមគោលការណ៍គោរពសិទ្ធិមនុស្សអន្តរជាតិ។
ក្រសួងសុខាភិបាលបានឲ្យដឹងថាមនុស្ស១៧៧នាក់ទៀតបានឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ ខណៈរដ្ឋាភិបាលអំពាវនាវឲ្យពលរដ្ឋស្នាក់នៅផ្ទះក្នុងពេលបុណ្យចូលឆ្នាំខ្មែរដែលចាប់ផ្តើមនៅថ្ងៃពុធ ទី១៤ ខែមេសានេះ។
អាជ្ញាធរនឹងបន្តដាក់នូវវិធានការរដ្ឋបាល២សប្តាហ៍ទៀត ចាប់ពីថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដោយមានការហាមប្រាមការធ្វើដំណើរចន្លោះពីម៉ោង៨យប់ដល់ម៉ោង៥ព្រឹក។
លោក Chad Roedemeier អ្នកនំាពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «យើងនៅតែរក្សាទ្វារចំហជានិច្ច សម្រាប់ពិភាក្សាលើបញ្ហាបំណុលជាមួយរដ្ឋាភិបាលកម្ពុជា»។ លោកមិនបានបញ្ជាក់អំពីមូលហេតុនៃភាពមិនត្រូវរ៉ូវគ្នាលើការដោះស្រាយបញ្ហាបំណុលនេះទេ។
កម្ពុជារហូតមកដល់ពេលនេះ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋបានប្រមាណ ១លាននាក់ ដែលភាគច្រើនបំផុតជាវ៉ាក់សាំងរបស់ចិនគឺស៊ីណូហ្វាម (Sinopharm) ដែលផលិតដោយរដ្ឋចិន និងវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ដែលផលិតដោយក្រុមហ៊ុនចិននៅទីក្រុងប៉េកាំង។
អង្គការសុខភាពពិភពលោក(WHO)ប្រចាំនៅកម្ពុជា បានព្រមានពីគ្រោះមហន្តរាយដែលនឹងកើតឡើង ដោយសារជំងឺកូវីដ១៩ ដោយអំពាវនាវឲ្យពលរដ្ឋកម្ពុជាទាំងអស់ចូលរួមសកម្មភាពប្រកបដោយទំនួលខុសត្រូវ ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ និងបន្តទៅមុខទៀត។
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍ថា កម្មកររោងចក្រប្រមាណ ៥០ នាក់ ត្រូវបានរកឃើញថាមានជំងឺកូវីដ១៩។ លោកបន្តថា ក្រុមគ្រូពេទ្យបន្តយកសំណាករបស់កម្មករដែលធ្វើការនៅក្នុងរោងចក្រនោះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី ៨ ខែមេសា ក្រសួងបានឲ្យដឹងថា មនុស្ស ២ នាក់ដែលម្នាក់ជាបុរសអាយុ ៦៨ ឆ្នាំ និងម្នាក់ទៀតជាបុរសអាយុ ៤៩ ឆ្នាំ រស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យដូចគ្នា បានស្លាប់ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី ៧ ខែមេសា។
ពួកគេទាំង ៣ នាក់ បានប្រព្រឹត្តសកម្មភាពល្មើសនឹងមាត្រា ៣ នៃច្បាប់ស្តីពីកូវីដ១៩ ដែលចែងពីវិធានការសុខាភិបាលដែលតម្រូវឲ្យប្រជាពលរដ្ឋធ្វើអនាម័យ ពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាពសង្គម និងអនុវត្តតាមវិធានការសុខាភិបាលផ្សេងទៀត។
បើតាមសេចក្តីថ្លែងការណ៍របស់សមាគម៍ទាំងពីរ សម្រាប់អតិថិជនដែលឆ្លងជំងឺកូវីដ១៩ នឹងទទួលបាននូវការរៀបចំឥណ្ឌទានឡើងវិញដោយស្វ័យប្រវត្តិ ប្រសិនបើអតិថិជនយល់ព្រម។
បណ្តាញសហគមន៍ សមាគមនិងអង្គការក្រៅរដ្ឋាភិបាលជាង១០០ស្ថាប័ន នៅថ្ងៃអង្គារនេះ បានអំពាវនាវជាថ្មីឲ្យរដ្ឋាភិបាលជួយធ្វើអន្តរាគមន៍ដល់ការផ្អាកបង់ប្រាក់សងដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារ យ៉ាងតិចរយៈពេល៣ខែ។
លោក ហ៊ុន សែន បានបញ្ជាឲ្យក្រសួងសុខាភិបាលរៀបចំ«ក្រមប្រតិបត្តិ»មួយសម្រាប់ការព្យាបាលនៅតាមផ្ទះ ហើយដល់ពេលណាមួយ នឹងមានការអនុវត្ត ដោយសារស្ថានភាពឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍២០កុម្ភៈ មិនទាន់ថមថយនៅឡើយ។
ព័ត៌មានផ្សេងទៀត