យុទ្ធនាការជិះកង់នេះ មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១០ ខែធ្នូ ដែលនឹងមកដល់រាជធានីភ្នំពេញនៅថ្ងៃ១០ ខែធ្នូ ដើម្បីចូលរួមប្រារព្ធទិវាសិទ្ធិមនុស្ស ជាមួយក្រុមអង្គការសង្គមស៊ីវិល ដែលគ្រោងជួបជុំមនុស្សប្រមាណ២ពាន់នាក់ នៅទីលានប្រជាធិបតេយ្យ។
ក្នុងថ្ងៃប្រឡងនេះ រដ្ឋមន្ត្រីក្រសួងអប់រំបានថ្លែងថា ការប្រឡងឆ្នាំនេះមានការវិវត្តល្អប្រសើរ តែអ្នកតាមដានសង្គមយល់ថា ក្រសួងគួរពង្រឹងសមត្ថភាពសិស្ស និងកែប្រែយន្តការប្រឡង ជាជាងការដាក់បន្ទុក ឬសម្ពាធដល់សិស្សនៅក្នុងថ្ងៃប្រឡងបែបនេះ។
កាលពីសប្តាហ៍មុន ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាសហរដ្ឋអាមេរិកលោក Gregory Meeks បានធ្វើដំណើរមកកម្ពុជា ដើម្បីចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន ហៅកាត់ថា AIPA ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ។
ក្រោយមានករណីរំលូតកូនដោយមានការធ្វេសប្រហែសពីឆ្មបនៅសម្ភពឯកជនមួយក្នុងខេត្តកំពង់ស្ពឺ ក្រសួងសុខាភិបាលបានស្នើឱ្យអាជ្ញាធររាជធានីខេត្តចុះពិនិត្យកន្លែងផ្តល់សេវាសុខាភិបាលទាំងអស់ឱ្យបានតឹងរ៉ឹង និងធានាថា ពួកគេអនុវត្តទៅតាមច្បាប់ដែលមានជាធរមាន។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី ប្រាប់វីអូអេថា ក្រសួងត្រូវចុះអង្កេតឱ្យបានច្បាស់លាស់លើករណីនេះ ព្រោះមិនមានអ្នកណាម្នាក់ចង់ឱ្យកើតរឿងនេះទេ តែលោកស្នើឱ្យគ្រូពេទ្យកាន់ខ្ជាប់គុណធម៌។
ក្រុមអង្គការសង្គមស៊ីវិលទាំង២៤នោះបានផ្តល់អនុសាសន៍រួមគ្នាចំនួន៦ចំណុចឱ្យរដ្ឋមន្ត្រីថ្មី លោក ឌិត ទីណា ជួយដោះស្រាយបញ្ហាប្រឈមកន្លងមក ដោយពួកគេស្នើឱ្យក្រសួងពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់លើសកម្មភាពកាប់បំផ្លាញព្រៃឈើ និងធនធានធម្មជាតិផ្សេងទៀត។
លោក ប៉ោ មករា ប្រធានប្រតិបត្តិគណបក្សប្រជាធិបតេយ្យមូលដ្ឋានខេត្តកណ្តាល ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ការចាកចេញរបស់លោក យ៉ង សាំងកុមារបានប៉ះពាល់ដល់ទឹកចិត្តអ្នកគាំទ្រ និងរូបលោកផងដែរ តែទោះជាយ៉ាងណា លោកគោរពការសម្រេចចិត្តរបស់លោកកុមារ។
នៅពេលជួបសំណេះសំណាលជាមួយកសិករនៅខេត្តកែប លោក ឌិត ទីណា បានលើកឡើងថា កសិករមិនជួបផលវិបាក ដោយសារកង្វះស្បៀងទេ តែការខាតបង់របស់ពួកគេ គឺបណ្តាលមកពី ការដាំដុះដំណាំ និងចិញ្ចឹមសត្វច្រើនពេក ដែលផ្គត់ផ្គង់ក្នុងគ្រួសារខ្លួនឯងមិនអស់ផង។
សមាជិករដ្ឋសភាអាមេរិក មកពីរដ្ឋញូវយ៉ក លោក Gregory Meeks បានថ្លែងថា លោកចង់ឃើញការបោះឆ្នោតមួយដែលសេរី និងយុត្តិធម៌ ហើយសំឡេងសង្គមស៊ីវិលត្រូវបានទទួលយក និងអ្នកដែលចង់ចូលរួមប្រកួតប្រជែងត្រូវបានអនុញ្ញាតឲ្យចូលរួមផងដែរ។
លោក ទៀ បាញ់ បានសង្កត់ធ្ងន់ ថា បញ្ហាប្រឈមថ្មីៗកំពុងបង្កការគំរាមដល់សន្តិសុខ និងវឌ្ឍនភាព ក្នុងតំបន់ និងសកលលោក ដែលភាគីពាក់ព័ន្ធ ត្រូវរកដំណោះស្រាយឲ្យបានទាន់ពេលវេលា។
លោក ហ៊ុន សែន ថ្លែងថា៖ «ប៉ុន្តែដល់តែរឿងថា អីណាអប្សរាក្បាលត្រងោលត្រូវតែដោះលែង អ្នកនេះត្រូវតែដោះលែង ដោះអី ខ្ញុំអត់ដឹង ព្រោះអីខ្ញុំអត់បានស្តាប់ ខ្ញុំអត់ ឮសម្តី Joe Biden និយាយអ៊ីចឹងផង»។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល ថា ការបង្កើនអាសនៈតំណាងរាស្ត្រនៅតាមខេត្តដែលមានអាសនៈមួយគឺជារឿងសំខាន់ និងជារឿងល្អដើម្បីបញ្ចៀសការគ្រប់គ្រងដោយគណបក្សតែមួយ។
អាជ្ញាធរអាមេរិក បានឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់របស់ក្រសួងកសិកម្មកម្ពុជាមួយរូប នៅពេលមន្ត្រីរូបនោះ កំពុងត្រៀមចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិក្នុងបុរី New York ឆ្ពោះទៅកាន់ប្រទេសប៉ាណាម៉ា ដើម្បីចូលរួមកិច្ចប្រជុំអនុសញ្ញាការពារសត្វ និងរុក្ខជាតិជិតផុតពូជ។
អ្នកជំនាញនយោបាយ និងអ្នកតាមដានសង្គមកម្ពុជាយល់ថា កម្ពុជាបានបាត់បង់ឱកាសដ៏កម្រមួយ ជាមួយប្រទេសមហាអំណាចទាំង២០ ដោយសារតែកម្ពុជាមិនបានដាក់តំណាងសម្រាប់ថ្លែងការណ៍ ឬចូលរួមសង្កេតជំនួបកំពូលនោះ។
ដោយសារឆ្លងកូវីដ១៩ លោក ហ៊ុន សែនបានលុបចោលការចូលរួមរបស់លោកក្នុងកិច្ចប្រជុំG20 និងកិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC នៅទីក្រុងបាងកកប្រទេសថៃ ដែលធ្វើឡើងនៅក្នុងសប្តាហ៍នេះ។ លោក ហ៊ុន សែន បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញ នៅវេលាម៉ោងជិត៧យប់។
ការសម្រេចមិនផ្តល់កាតសម្រាប់ចូលយកព័ត៌មានក្នុងសន្និសីទរបស់នាយករដ្ឋមន្រ្តីរងការរិះគន់ថា ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ធិសេរីភាពអ្នកសារព័ត៌មាន ឬការផ្តល់សិទ្ធិសេរីភាពដល់អ្នកសារព័ត៌មានមិនស្មើគ្នា និងជាការរើសអើងលើស្ថាប័នសារព័ត៌មាន។
លោក ហ៊ុន សែន ប្រាប់អ្នកសារព័ត៌មានដែលចោទជាសំណួរឱ្យទៅសួរសហរដ្ឋអាមេរិកវិញ។ លោកបញ្ជាក់ថា ក្នុងជំនួបរវាងលោក និងលោកJoe Biden ប្រធានាធិបតីអាមេរិក ភាគីទាំងពីរបានពិភាក្សាជាទូទៅ ដែលរួមមានការបោះឆ្នោតថ្នាក់ជាតិរបស់កម្ពុជានៅឆ្នាំក្រោយជាដើម។
ក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសពីភាពជោគជ័យរបស់ខ្លួនក្នុងការធ្វើជាប្រធានអាស៊ាន និងស្នើឱ្យរក្សាមជ្ឈភាពអាស៊ាន ឬភាពជាអ្នកនៅកណ្តាលរបស់អាស៊ានដើម្បីការពារភាពរឹងមាំរបស់សមាគមមួយនេះ។
នៅក្នុងជំនួបទ្វេភាគីរវាងលោក ហ៊ុន សែន ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នៅពេលខាងមុខ អ្នកតាមដានសង្គមក៏ស្នើសហរដ្ឋអាមេរិកជំរុញរដ្ឋាភិបាលកម្ពុជាជជែកគ្នាត្រង់អំពីបញ្ហាមូលដ្ឋាននៅរាម និងការគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឱ្យបានពេញលេញ។
គណបក្សប្រឆាំងមួយនេះកត់សម្គាល់ថា លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៃបណ្តាប្រទេសមួយចំនួននៅអាស៊ានបានកំពុងធ្លាក់ចុះគួរឱ្យព្រួយបារម្ភ ដែលក្នុងនោះរួមមានប្រទេសភូមា ថៃ និងកម្ពុជាផងដែរ។
ព័ត៌មានផ្សេងទៀត