លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថា កងកម្លាំងរាជអាវុធហត្ថ ប្រមាណជាង ២.០០០ ពាន់នាក់ ត្រូវបានដាក់តាមគោលដៅនីមួយៗរួចហើយ ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពរបស់គណៈប្រតិភូ។
លោក វណ្ណ ប៊ុនណា អះអាងថា ក្នុងកិច្ចប្រជុំអាស៊ានអាចមានភាពតានតឹងមួយចំនួនដែរ ជាពិសេសការសម្របសម្រួលយន្តការការទូត ដើម្បីឱ្យភាគីទាំងអស់ចេញជាសេចក្តីថ្លែងការណ៍រួមបាន។ ដូច្នេះលោកថា វាសំខាន់ដែលកម្ពុជាជាប្រធានអាស៊ានត្រូវសម្របសម្រួលក្នុងអង្គប្រជុំឱ្យបានល្អ ដើម្បីអាចចេញសេចក្តីថ្លែងការណ៍មួយបាន។
ក្រុមស្ត្រីថ្ងៃសុក្រ នៅព្រឹកថ្ងៃសុក្រ បានប្រមូលផ្តុំគ្នានៅខាងមុខស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដោយស្រែកស្នើសុំឱ្យសហរដ្ឋអាមេរិក និងប្រទេសសមាជិកអាស៊ានជួយជំរុញឱ្យមានការដោះលែងក្រុមគ្រួសាររបស់ពួកគេដែលកំពុងជាប់ឃុំនៅពន្ធនាគារ។
លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់វីអូអេថា កម្ពុជាត្រូវត្រៀមខ្លួនក្នុងការផលិតឱ្យបានច្រើនដើម្បីកុំឱ្យប្រឈមនឹងការហូរចូលនៃទំនិញពីប្រទេសដែលជាសមាជិក RCEP។
លោក ហ៊ុន សែន ថ្លែងថា ភាពជាអ្នកដឹកនាំ អ្វីដែលសំខាន់ គឺចេះដាក់ចេញគោលនយោបាយ និងដឹកនាំឱ្យបានត្រឹមត្រូវ ហើយវាមិនចំាំបាច់ថា មានជំនាញកសិកម្មឡើយ។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សអង្គការលីកាដូ ថា រដ្ឋាភិបាលកម្ពុជាត្រូវតែមានយន្តការ ដើម្បីកែលម្អលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ឱ្យមានភាពល្អប្រសើរ ដើម្បីឱ្យសហគមន៍អឺរ៉ុប ក៏ដូចជាសហរដ្ឋអាមេរិកទទួលស្គាល់។
លោក យាង សុធារិន្ទ ប្រាប់វីអូអេថា តុលាការបានប្រគល់លិខិតឆ្លងដែនឱ្យលោកវិញហើយ នៅរសៀលថ្ងៃសុក្រនេះ។
គណបក្សភ្លើងទៀនបញ្ជាក់ទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបើទោះបីជាលោក សម រង្ស៊ី ជាស្ថាបនិកគណបក្សនេះក្តី ក៏គណបក្សនេះមិនស្ថិតក្រោមការបញ្ជារបស់អ្នកណាម្នាក់នោះទេ។
លោកថា លោកនឹងមិនរត់ចេញពីទឹកដីកម្ពុជាក្រោម ដែលជាទឹកដីកំណើតរបស់លោកនោះទេ។ ដើម្បីឱ្យតុលាការទុកចិត្ត លោកក៏បានស្នើចៅក្រមដាក់លក្ខខណ្ឌកំណត់លើលិខិតឆ្លងដែនរបស់លោក ដោយហាមប្រាមមិនឱ្យរូបលោកចាកចេញពីកម្ពុជាក្រោមទៅក្រៅប្រទេស
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានព្រមានដោយមិនបញ្ចេញឈ្មោះគណបក្សនយោបាយថា នឹងប្រឈមផ្លូវច្បាប់ ប្រសិនបើរកឃើញថាមានទំនាក់ទំនងជាមួយលោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយកាលពីឆ្នាំ២០១៧។
អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយមួយចំនួនបានជំរុញរដ្ឋាភិបាលឱ្យអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ឱ្យបានពេញលេញ ទាក់ទងនឹងការគោរពសិទ្ធិមនុស្ស និងត្រូវធានាដំណើរការបោះឆ្នោតមួយដែលត្រឹមត្រូវ សេរី និងយុត្តិធម៌។
ដើម្បីជំរុញឱ្យយុទ្ធសាស្ត្រនេះកាន់តែមានប្រសិទ្ធភាពនោះ លោក ហ៊ុន សែន សន្យាថានឹងលើកលែងទោសមនុស្សជំនិត និងអ្នកគាំទ្ររបស់លោក សម រង្ស៊ី ប្រសិនបើពួកគេព្រមផ្តាច់ខ្លួនចេញពីអតីតមេដឹកនាំបក្សជំទាស់រូបនេះ។
នៅក្នុងថ្ងៃដំបូងនៃយុទ្ធនាការចុះឈ្មោះបោះឆ្នោត នាថ្ងៃព្រហស្បតិ៍ ទី ២០ ខែតុលានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត ឱ្យទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
បើតាមលោក ហ៊ុន សែន យុទ្ធសាស្ត្រនេះ នឹងបោសសម្អាតបណ្តាញក្រុមជំទាស់ដែលមានសម្ព័ន្ធភាពជាមួយនឹងលោក សម រង្ស៊ី ដែលកំពុងនៅជាឆ្អឹងទទឹងកដល់គណបក្សប្រជាជនកម្ពុជា។
ទោះបីខ្វះជំនាញកសិកម្មក៏ដោយ លោក ឌិត ទីណា មានសុទិដ្ឋិនិយមថា បទពិសោធន៍របស់លោក ដែលធ្លាប់ធ្វើការនៅក្រសួងមុនៗ បូករួមការស្វែងយល់បន្ថែមទៀតទាក់ទងចំណេះដឹងកសិកម្មនឹងធ្វើឱ្យលោកអាចកាន់ចង្កូតដឹកនាំវិស័យកសិកម្មនេះរីកចម្រើនទៅមុខបាន។
នៅក្នុងឧប្បត្តិតលិចទូកដនោះ មានកុមារ ៤នាក់ ដែលជាសិស្សសាលាបានរស់រានមានជីវិត ក្នុងចំណោមសិស្សសាលាចំនួន ១៥នាក់ ដែលស្ថិតនៅលើទូក ជាមួយ កម្មករទូក ២នាក់ និងអ្នករួមដំណើរជាកសិករពីរនាក់ទៀត ដែលបានរួចផុតពីការស្លាប់ដោយសារការលិចទូកនោះដែរ។
បន្ទាប់ពីទទួលបានការផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភាឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា នឹងក្លាយជារដ្ឋមន្ត្រីវ័យក្មេងទី ៣ បន្ទាប់ពីលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោក សាយ សំអាល់ ដែលជារដ្ឋមន្ត្រីក្រសួងបរិស្ថាន។
ករណីលិចទូកដនេះ បានកើតឡើងក្នុងចន្លោះភូមិអំពិលទឹក និងភូមិកោះចំរើន នៅឃុំកំពង់ភ្នំ ស្រុកលើកដែក នៅវេលាម៉ោងប្រមាណ ៧ យប់ នាថ្ងៃទី ១៣ ខែតុលាកន្លងទៅ។
រដ្ឋលេខាធិការក្រសួងការងារ លោក ហេង សួរ ថ្លែងក្នុងសប្តាហ៍នេះថា ក្រសួងការងារបានព្យាយាមសម្របសម្រួលបញ្ចប់វិវាទការងាររបស់ក្រុមហ៊ុនណាហ្គាវើលដ៍ (NagaWorld) តែការសម្របសម្រួលនោះបានបរាជ័យ ដោយហេតុផលថា ភាគីវិវាទមិនព្រមទទួលយកការផ្សះផ្សា និងប្រកែកយកត្រូវតែរៀងៗខ្លួន។
ព័ត៌មានផ្សេងទៀត