កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានរំឭកពីការកាត់ទោសមេដឹកនាំមួយចំនួនក្នុងប្រទេសកាន់របបប្រជាធិបតេយ្យ ដូចជា កូរ៉េខាងត្បូង និងថៃជាដើម ដោយលោកថា ប្រទេសទាំងនោះក៏មិនបានគិតដល់ឆន្ទៈពលរដ្ឋផងដែរ។
គម្រោងបែងចែកអាសនៈសភារបស់គណបក្សសង្គ្រោះជាតិត្រូវបានធ្វើឡើង ក្រោយពេលសភាអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ចំនួន៤ ពាក់ព័ន្ធនឹងការបោះឆ្នោត ដើម្បីបែងចែកអាសនៈរបស់គណបក្សដែលត្រូវរំលាយឲ្យទៅគណបក្សផ្សេងៗ។
លោក ហេង ណារ៉េត អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ប្រាប់ VOA នារសៀលថ្ងៃអង្គារនេះថា អនុក្រឹត្យស្តីពីការគ្រប់គ្រងថង់ប្លាស្ទិកដែលបានប្រកាសឲ្យប្រើកាលពីថ្ងៃទី១០ ខែតុលា ត្រូវចាប់ផ្តើមអនុវត្តនៅតាមផ្សារទំនើបគ្រប់រាជធានីខេត្តមុននឹងអនុវត្តនៅតាមគ្រប់កន្លែងលក់ទំនិញទូទាំងប្រទេសក្នុងឆ្នាំ២០២០ខាងមុខ។
នៅព្រឹកថ្ងៃច័ន្ទនេះ ក្រុមតំណាងរាស្ត្រ ទាំង៦៧រូបនៃគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ដែលមានវត្តមានក្នុងសភា បានលើកដៃអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ចំនួនបួនពាក់ព័ន្ធនឹងការបោះឆ្នោត ដើម្បីបែងចែកអាសនៈរបស់គណបក្សដែលត្រូវរំលាយឲ្យទៅគណបក្សផ្សេងៗយ៉ាងរលូន ខណៈតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិធ្វើពហិការមិនចូលប្រជុំ។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានប្រាប់អ្នកសារព័ត៌មានថា គណៈកម្មការជំនាញនឹងធ្វើរបាយការណ៍ជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍ដើម្បីសម្រេចថា នឹងត្រូវដាក់ជូនទៅអង្គប្រជុំពេញអង្គដើម្បីពិនិត្យ អនុម័ត ឬអត់។
គណបក្ស៦នឹងមានអាសនៈនៅក្នុងសភា បើគណបក្សសង្គ្រោះជាតិត្រូវរំលាយចោល ហើយលោក ហ៊ុន សែន អះអាងថា «កម្ពុជានៅតែជាឋានសួគ៌លោកិយនៃបក្សនយោបាយ» ជាពិសេសគណបក្សរបស់លោក។
តំណាងរាស្ត្រគណបក្សកាន់អំណាចស្នើបង្កើតមាត្រាថ្មីដើម្បីបែងចែកអាសនៈសភារបស់គណបក្សដែលត្រូវរំលាយចោល ប៉ុន្តែក្រុមអ្នកឃ្លាំមើលនយោបាយយល់ថា សំណើនេះនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត។
តុលាការកំពូលនៃប្រទេសកម្ពុជាបានទុកពេល២០ថ្ងៃឱ្យគណបក្សសង្គ្រោះជាតិត្រៀមឆ្លើយតទល់នឹងបណ្តឹងរំលាយគណបក្ស ស្របពេលដែលសហគមន៍អន្តរជាតិ និងអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យរិះគន់វិធានការនេះ។
ក្រសួងមហាផ្ទៃបានព្រមានលុបចោល និងចាត់វិធានការផ្លូវច្បាប់លើអង្គការសមាគមណា ដែលជាប់ពាក់ព័ន្ធនឹងការធ្វើសកម្មភាពតវ៉ាផ្សេងៗរបស់ប្រជាពលរដ្ឋ។ តែអ្នកឃ្លាំមើលស្ថានការណ៍សង្គម និងសិទ្ធិមនុស្សយល់ឃើញថា វាធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការងាររបស់អង្គការ សមាគម និងសិទ្ធិក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។
អតីតគណៈកម្មការរៀបចំបុណ្យសព លោក កែម ឡី បានដាក់ពាក្យសុំពន្យារពេលចូលបំភ្លឺ បន្ទាប់ពីតុលាការកោះហៅសាកសួរពាក់ព័ន្ធនឹងការប្រមូលបច្ច័យបុណ្យ តាមបណ្តឹងរបស់ប្រធានគណបក្សយុវជនកម្ពុជា។
ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ ដឹកនាំដោយលោកមេធាវី គី តិច នៅថ្ងៃសុក្រនេះ បានយកភស្តុតាងចំនួន២១កញ្ចប់ ដាក់ទៅតុលាការកំពូល ដើម្បីប្ដឹងរំលាយគណបក្សសង្គ្រោះជាតិ ហើយអះអាងថា ភស្តុតាងទាំងនោះ គឺគ្រប់គ្រាន់សម្រាប់ឲ្យតុលាការកំពូល រំលាយគណបក្សជំទាស់ដ៏ធំនៅកម្ពុជានេះ។
ក្រសួងព័ត៌មាន ប្រកាសឈប់ផ្តល់បណ្ណសម្គាល់អ្នកសារព័ត៌មាន ឱ្យអ្នកសារព័ត៌មាន The Cambodia Daily និងវិទ្យុអាស៊ីសេរី ដោយអះអាងថា អង្គភាពទាំងពីរនេះបានបិទការិយាល័យនៅកម្ពុជា ស្របពេលវិស័យព័ត៌មានមានការរិតបន្តឹង។
ការរៀបចំឲ្យមានការចូលរួមលេងឆ្នោតដើម្បីអាចទៅរស់នៅសហរដ្ឋអាមេរិកដោយស្របច្បាប់ គឺមានគោលបំណងពង្រឹងភាពចម្រុះនៃជាតិសាសន៍ ហើយកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនទៀតដែលមានចំនួនប្រជាជនតិច កំពុងរស់នៅទីនោះ។
អ្នកស្រី មូរ សុខហួរ អនុប្រធានបក្សប្រឆាំងបានចេញពីកម្ពុជា បន្ទាប់ពីលោក ហ៊ុន សែន ប្រកាសថា នឹងចាប់ខ្លួនមនុស្សបន្ថែមទៀតពាក់ព័ន្ធនឹងទង្វើរបស់លោក កឹម សុខា ដែលត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ។
ជប៉ុនផ្តល់ជំនួយ៣៥លានដុល្លារដល់កម្ពុជាសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តែអ្នកតាមដានស្ថានការណ៍យល់ថា កម្ពុជាគួរពង្រឹងសមត្ថភាពរបស់ខ្លួន ជាជាងបង្កើនការខ្ចី ចៀសវាងវិបត្តិបំណុលធ្ងន់ធ្ងរ។
ក្រសួងធនធានទឹក និងឧតុនិយមអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ និងផ្អាកការធ្វើដំណើរកម្សាន្តទៅកាន់តំបន់មានជ្រោះ ស្ទឹង ព្រែក ខណៈកម្ពស់ទឹកបានហក់ឡើងខ្ពស់ខុសប្រក្រតី។
លោក កឹម សុខា បានសរសេរលិខិតពីក្នុងពន្ធនាគារ ដោយអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយសង្គ្រោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងស្នើឲ្យពលរដ្ឋខ្មែរចូលរួមក្នុងឆាកនយោបាយដោយមិនត្រូវតក់ស្លុត។
លោក ហ៊ុន សែន ស្តីបន្ទោសពលរដ្ឋចំពោះការប្រើប្រាស់បន្លែ និងទំនិញមានសារធាតុគីមីពីបរទេស ប៉ុន្តែអ្នកជំនាញ និងអ្នកឃ្លាំមើលសង្គមលើកឡើងថា ការលើក ឡើងនេះបង្ហាញថា រដ្ឋាភិបាលមិនដឹងតួនាទីរបស់ខ្លួន។
កម្ពុជាបានប្រារព្ធទិវាបេតិកភណ្ឌ ដែលជាឱកាសមួយផ្ដល់ឲ្យសាធារណជនអាចចូលទស្សនាអគារ ឬទីតាំងនានា ដែលជាធម្មតាមិនត្រូវបានបើកជាសាធារណ: ឬមានការរឹតត្បិតក្នុងការចូលទស្សនា។
ក្រសួងមហាផ្ទៃប្រកាសផ្អាកសកម្មភាពអង្គការតស៊ូមតិក្នុងការការពារសិទ្ធិលំនៅឋាន ដីធ្លី និងធនធានធម្មជាតិមួយដែលមានឈ្មោះថា អង្គការសមធម៌កម្ពុជា ដោយយោងលើបណ្តឹងរបស់ពលរដ្ឋមួយក្រុម ដែលចោទថា អង្គការនេះធ្វើសកម្មភាពផ្ទុយពីច្បាប់។
ព័ត៌មានផ្សេងទៀត