កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
រដ្ឋមន្រ្តីស្តីទីនៃក្រសួងការបរទេសកម្ពុជាលើកឡើងថា ក្រសួងមិនខ្វល់ពីការផ្អាកទិដ្ឋាការហាមមិនឲ្យមន្រ្តីរបស់ខ្លួនចូលសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែលោកបារម្ភថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីរដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងប៉ះពាល់ដល់ការនាំចេញផលិតផលរោងចក្រកាត់ដេរពីកម្ពុជា។
ខណៈដែលស្ថានការណ៍ទំនាក់ទំនងកម្ពុជាអាមេរិកបន្តកើនកម្តៅ លោកហ៊ុន សែន បន្តការវាយប្រហារអាមេរិក តាមបែបចម្អកដោយ អញ្ជើញឯកអគ្គរដ្ឋទូតអាមេរិក ទៅទស្សនា និងជួយដោះគ្រាប់បែកគីមីនៅខេត្តស្វាយរៀង។
នៅពេលស្ថានការណ៍នយោបាយកំពុងកើនកម្តៅ និងក្រោយមានការរិះគន់ជាបន្តបន្ទាប់ថា គណបក្សកាន់អំណាចមិនគោរពរដ្ឋធម្មនុញ្ញ ក្រុមប្រឹក្សាធម្មនុញ្ញអះអាងថា រដ្ឋាភិបាលលោក ហ៊ុន សែន គោរពរដ្ឋធម្មនុញ្ញយ៉ាងខ្ជាប់ខ្ជួន២៤ឆ្នាំមកនេះ។
មេធាវីរបស់លោក កឹម សុខាបានដើរចេញពីសាលសវនាការសាលាឧទ្ធរណ៍ បន្ទាប់ពីសភាស៊ើបសួរតុលាការនេះច្រានចោលសំណើដែលពួកគេសុំឲ្យលោក កឹម សុខា បានចូលរួមក្នុងកិច្ចពិភាក្សាដេញដោល។
អតីតឧបនាយករដ្ឋមន្ត្រីរូបនេះបន្ថែមក្នុងលិខិតនោះថា ការនឹករំឭកនោះ ក៏មានលាយឡំដោយសេចក្តីក្រៀមក្រំ ភិតភ័យ និងបាត់បង់ភាពកក់ក្តៅ នៅពេលដែលប្រជាពលរដ្ឋត្រូវរស់នៅក្នុងបរិយាកាសអាប់អួរ ដោយសារមានការធ្វើវិសោធនកម្មច្បាប់រឹតត្បិតគណបក្សនយោបាយ ការបិទអង្គការអន្តរជាតិ និងសារព័ត៌មានឯករាជ្យ ពិសេសទំនាស់កាន់តែខ្លាំងរវាងគណបក្សធំៗទាំងពីរ រហូតដល់មើលមុខគ្នាមិនចំ។
គណបក្សសង្គ្រោះជាតិបើកយុទ្ធនាការលើកបដាដាក់នៅខាងមុខទីស្នាក់ការបក្សរបស់ខ្លួនសុំឱ្យដោះលែងលោក កឹម សុខា ដែលកំពុងជាប់ឃុំពីបទក្បត់ជាតិ តែអ្នកនាំពាក្យក្រសួងមហាផ្ទៃលើកឡើងថា ការលើកបដានេះជាផ្នែកមួយនៃសកម្មភាពបដិវត្តន៍ពណ៌។
នៅថ្ងៃសុក្រនេះ សាលាឧទ្ធរណ៍ និងអគ្គនាយកដ្ឋានពន្ធនាគារ បានឆ្លើយដាក់គ្នាទៅវិញទៅមក លើការសម្រេចនាំខ្លួនលោក កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុងទៅចូលរួមសវនាការសាលាឧទ្ធរណ៍ នៅថ្ងៃអង្គារខាងមុខ បន្ទាប់ពីអគ្គនាយកដ្ឋានពន្ធនាគារបានបង្ហាញការបារម្ភពីបញ្ហាសន្តិសុខ សុវត្ថិភាពរបស់លោក កឹម សុខា ក្នុងពេលដឹកជញ្ជូននិងវត្តមាននៅសាលាឧទ្ធរណ៍។
តុលាការចេញដីកាបង្គាប់ឲ្យឃុំខ្លួនសកម្មជនបរិស្ថានរបស់អង្គការមាតាធម្មជាតិ២នាក់ ពីបទថតរូបដោយគ្មានការអនុញ្ញាត និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ប៉ុន្តែមិនមានជនដែលអ្នកទាំងពីរញុះញង់នោះទេ។
ប្រជាជនខ្មែរកំពុងប្រារព្ធពិធីកាន់បិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិមួយរបស់ខ្មែរ។ ការប្រារព្ធពិធីបុណ្យកាន់បិណ្ឌនៅឆ្នាំនេះ ធ្វើឡើងស្របពេលដែលស្ថានការណ៍នយោបាយកំពុងកើនកម្តៅ ទាំងក្នុងប្រទេស និងជាមួយបរទេសមួយចំនួន។
ក្រោយពីវិទ្យុអាស៊ីសេរីបានប្រកាសបិទការិយាល័យនៅកម្ពុជា ក្រសួងព័ត៌មានប្រកាសថា អ្នកសារព័ត៌មានរបស់វិទ្យុនេះនឹងត្រូវប្រឈមការចាប់ខ្លួន បើពួកគេបន្តចុះយកព័ត៌មាននិងរាយការណ៍ក្នុងប្រទេសកម្ពុជា។
បន្ទាប់ពីអាមេរិកដាក់ទណ្ឌកម្មឈប់ចេញទិដ្ឋាការដល់មន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសនិងគ្រួសារ រដ្ឋាភិបាលកម្ពុជាយល់ព្រមបន្តទទួលយកជនជាតិកម្ពុជាដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋនៅអាមេរិក។
ការបិទវិទ្យុអាស៊ីសេរី ដែលទទួលការឧបត្ថម្ភដោយសហរដ្ឋអាមេរិក និងផ្សាយចេញពីសហរដ្ឋអាមេរិកនេះ ធ្វើឡើងមិនប៉ុន្មានថ្ងៃក្រោយពីកាសែតជាភាសាអង់គ្លេស ឌឹ ខែមបូឌាដេលី បានប្រកាសបិទទ្វារពាក់ព័ន្ធការទារពន្ធដារដ៏ច្រើន។
លោក សុន ឆ័យ បន្ថែមថា ដើម្បីឲ្យមានភាពផ្លាស់ប្តូរការដឹកនាំតាមបែបប្រជាធិបតេយ្យ គណបក្សសង្គ្រោះជាតិនៅតែប្រកាន់ជំហរចូលរួមក្នុងការបោះឆ្នោតក្នុងឆ្នាំ២០១៨ ខាងមុខ។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានច្រានចោលការចោទប្រកាន់ដែលថា សហរដ្ឋអាមេរិកបានគាំទ្រពីក្រោយគណបក្សប្រឆាំងដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា ដោយថា«ជាការចោទប្រកាន់ដែលមិនមានភស្តុតាងច្បាស់លាស់ ឬមិនគួរឲ្យទុកចិត្ត»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាព្រឹកថ្ងៃចន្ទនេះព្រមានថា គណបក្សសង្គ្រោះជាតិអាចនឹងត្រូវរំលាយចោល ប្រសិនបើគណបក្សនេះមានជាប់ពាក់ព័ន្ធនឹងករណី លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលទើបត្រូវបានតុលាការសម្រេចចោទប្រកាន់និងឃុំខ្លួននៅពន្ធនាគាររឿងក្បត់ជាតិ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអ.ស.ប.បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបនឹងការរិះគន់របស់អ្នកនាំពាក្យឧត្តមស្នងការអ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) លើសភាពកាណ៍បច្ចុប្បន្ននៅកម្ពុជា។
ប្រធានស្តីទីគណបក្សអំណាចខ្មែរប្រកាសពីការដាក់ញត្តិទៅស្ថានទូតនានា និងពិចារណាធ្វើបាតុកម្មទាមទារយុត្តិធម៌ដល់អតីតប្រធានគណបក្សរបស់ខ្លួន។
មន្ត្រីកម្ពុជាស្វែងរកការចរចាជាមួយសហរដ្ឋអាមេរិក ក្រោយពីព័ត៌មានការរឹតបន្តឹងការផ្តល់ទិដ្ឋាការដល់ជនជាតិកម្ពុជា វាពិសេសមន្ត្រីរដ្ឋាភិបាល និងក្រុមគ្រួសាររបស់ពួកគេ។
«បញ្ហាហ្នឹងមិនមែនបិទដោយសារតែវិទ្យុហ្នឹងផ្សាយអាស៊ីសេរី ឬ VOA ទេ។ ពីព្រោះនៅក្នុងកិច្ចសន្យានៅពេលដែលសុំបើកស្ថានីយ គឺម្ចាស់ស្ថានីយទាំងអស់សុទ្ធតែបានបញ្ជាក់ថា នៅពេលជួលម៉ោងរបស់ខ្លួន គឺត្រូវឆ្លងសុំការអនុញ្ញាតពីក្រសួងព័ត៌មាន។ អីចឹងវិទ្យុមួយចំនួននោះគឺអត់បានឆ្លង អីចឹងក្រសួងគឺត្រូវតែបិទហើយក្នុងពេលបច្ចុប្បន្ននេះ ដែលត្រូវការមានការរឹតបន្តឹងផ្នែកច្បាប់ក្នុងការផ្សព្វផ្សាយនេះ»។
ព័ត៌មានផ្សេងទៀត