កម្ពុជាបានប្រារព្ធទិវាបេតិកភណ្ឌ ដែលជាឱកាសមួយផ្ដល់ឲ្យសាធារណជនអាចចូលទស្សនាអគារ ឬទីតាំងនានា ដែលជាធម្មតាមិនត្រូវបានបើកជាសាធារណ: ឬមានការរឹតត្បិតក្នុងការចូលទស្សនា។
ស្ថាប័នដែលបើកឲ្យចូលទស្សនា រួមមាន ស្ថានទូតបារាំងនៅកម្ពុជា សាលារាជធានីភ្នំពេញ និវេសនដ្ឋានឯកអគ្គរាជទូតអង់គ្លេស និវេសនដ្ឋានឯកអគ្គរដ្ឋទូតអូស្ត្រាលី ការិយាល័យអង្គការយូណេស្កូ សាលាដេកាត អគារទីភ្នាក់ងារអភិវឌ្ឍន៍បារាំងនិងភោជនីយដ្ឋានវ៉ាន់ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ អភិរក្សអង្គរនៅសៀមរាប និងសណ្ឋាគារឡឺរ៉ូយ៉ាល់នៅភ្នំពេញ និងសៀមរាបជាដើម។
អគារទាំងនោះ ភាគច្រើនសុទ្ធតែមានវ័យចំណាស់ និងមានលក្ខណៈប្រវត្តិសាស្ត្រសាងសង់នៅក្នុងអំឡុងសតវត្សទី២០។
ខាងក្រោមនេះជាកម្រងរូបភាព ដែលក្រុមការងារ VOA បានផ្តិតយក នៅឯស្ថានទូតបារាំង និវេសនដ្ឋានឯកអគ្គរាជទូតអង់គ្លេស និងសាលារាជធានីភ្នំពេញ។