យ្យ។ ប៉ុន្តែគេមិនដឹងថា បេក្ខភាពអនុប្រធានាធិបតីរបស់អ្នកស្រី Harris ដើម្បីតទល់នឹងលោក Donald Trump និងលោក J.D. Vance ពីគណបក្សសាធារណរដ្ឋ ជាអ្នកណានោះទេ។
អ្នកទាំងពីរ ព្យាយាមទាក់ទាញអ្នកបោះឆ្នោតដែលមិនទាន់សម្រេចចិត្តនៅក្នុងរដ្ឋដែលមានអ្នកគាំទ្រគណបក្សទាំងពីរប្រហាក់ប្រហែលគ្នា។ ការប្រកួតនេះ ត្រូវគេរំពឹងថានឹងបន្តឡើងកម្តៅ ដោយសារថ្ងៃបោះឆ្នោតនៅសល់តែជាង៣ខែទៀតប៉ុណ្ណោះ។
ខណៈលោកស្រីធ្វើយុទ្ធនាការដើម្បីក្លាយជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រធានាធិបតេយ្យបន្ទាប់ពីលោកប្រធានាធិបតី Joe Biden បានបញ្ចប់យុទ្ធនាការរបស់លោកនោះ ប្រតិកម្មនៅទូទាំងប្រទេស បែរជាមានភាពស្ងប់ស្ងាត់។
សេតវិមានកាលពីថ្ងៃចន្ទ បានលាតត្រដាងគម្រោងរបស់លោក Biden ដើម្បីកែប្រែតុលាការកំពូល តែគម្រោងនេះ ហាក់ដូចជាមានលទ្ធភាពតិចតួចក្នុងការទទួលបានការអនុម័តដោយសភាដែលមានចំនួនសមាជិកមកពីគណបក្សធំៗទាំង២ប្រហាក់ប្រហែលគ្នា ហើយនៅសល់ពេលមិនដល់១០០ថ្ងៃទៀតផងមុនថ្ងៃបោះឆ្នោត។
សមាជិកព្រឹទ្ធសភាខាងបក្សសាធារណរដ្ឋតំណាងរដ្ឋ Ohio រូបនេះបានធ្វើឱ្យសាធារណជនស្គាល់លោកនៅឆ្នាំ ២០១៦ នៅពេលលោកបោះពុម្ពផ្សាយសៀវភៅកំណត់ប្រវត្តិផ្ទាល់ខ្លួនដែលលក់ដាច់ខ្លាំងមួយឈ្មោះថា «Hillbilly Elegy» ដោយប្រើឈ្មោះ J.D. Vance ដែលពាក្យពេញនៃពាក្យ J.D. គឺ James David។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Barack Obama និងលោកស្រី Michelle Obama ដែលជាភរិយារបស់លោក បានផ្តល់ការគាំទ្រដល់អ្នកស្រី Kamala Harris ជាបេក្ខជនប្រធានាធិបតីខាងបក្សប្រជាធិបតេយ្យ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានAP។
សមាជិកសភាស្ដាំនិយមជ្រុលរបស់អ៊ីស្រាអែលបានរិះគន់ខ្លាំងៗលើអនុប្រធានាធិបតីអាមេរិកអ្នកស្រី Kamala Harris កាលពីថ្ងៃសុក្រចំពោះការអំពាវនាវរបស់អ្នកស្រីឱ្យមានបទឈប់បាញ់គ្នានិងក្ដីបារម្ភរបស់អ្នកស្រីចំពោះការឈឺចាប់របស់មនុស្សនៅក្នុងតំបន់ហ្កាហ្សា។
ថ្លែងពីការិយាល័យប្រធានាធិបតី លោក Biden ក៏បានគូសបញ្ជាក់អំពីបញ្ហាប្រឈមបន្ទាន់ ដែលលោកមើលឃើញនៅពេលដែលប្រទេសជាតិយកចិត្តទុកដាក់លើការបោះឆ្នោតខែវិច្ឆិកា។
ការសម្រេចចិត្តរបស់លោកប្រធានាធិបតី Joe Biden ដកខ្លួនចេញពីការប្រកួតប្រជែងតំណែងប្រធានាធិបតីមួយអាណត្តិទៀតធ្វើឱ្យរញ្ជួយដល់យុទ្ធនាការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ប៉ុន្មានថ្ងៃបន្ទាប់ពីគណបក្សសាធារណរដ្ឋតែងតាំងលោក Donald Trump ជាបេក្ខជនផ្លូវការ។
លោក Biden បានថ្លែងថា៖ «ខ្ញុំគោរពការិយាល័យនេះ។ ប៉ុន្តែខ្ញុំស្រឡាញ់ប្រទេសរបស់ខ្ញុំច្រើនជាង»។
លោកប្រធានាធិបតី Joe Biden បានត្រឡប់ទៅកាន់សេតវិមានវិញកាលពីថ្ងៃអង្គារ បន្ទាប់ពីរយៈពេលមួយសប្តាហ៍ពេញដែលលោកមិនបានបង្ហាញមុខជាសាធារណៈ ប៉ុន្តែនៅតែអាចឱ្យសារព័ត៌មានចេញផ្សាយអំពីលោកយ៉ាងច្រើន
បន្ទាប់ពីអនុប្រធានាធិបតីអាមេរិកអ្នកស្រី Kamala Harris ទទួលបានការគាំទ្រយ៉ាងក្រាស់ក្រែលពីគណបក្សប្រជាធិបតេយ្យឱ្យធ្វើជាបេក្ខជនប្រធានាធិបតីរបស់គណបក្ស សំណួរនៅពេលនេះគឺថា តើអ្នកស្រីនឹងជ្រើសរើសអ្នកណាឱ្យមកឈរឈ្មោះធ្វើជាបេក្ខជនអនុប្រធានាធិបតីដើម្បីប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខ។
ព័ត៌មានផ្សេងទៀត