ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ថ្លែង​ដោយ​សង្ឃឹម​និង​ក្រៀមក្រំ​ក្នុង​ការ​សម្រេច​ចិត្ត​ឈប់​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃពុធ បានពន្យល់ពលរដ្ឋអាមេរិក និងពិភពលោកអំពីមូលហេតុដែលគាត់សម្រេចចិត្តមិនឈរឈ្មោះបោះឆ្នោតឡើងវិញក្នុងការប្រជែងតំណែងប្រធានាធិបតីឆ្នាំ ២០២៤។ ថ្លែងពីការិយាល័យប្រធានាធិបតី លោក Biden ក៏បានគូសបញ្ជាក់អំពីបញ្ហាប្រឈមបន្ទាន់ ដែលលោកមើលឃើញនៅពេលដែលប្រទេសជាតិយកចិត្តទុកដាក់លើការបោះឆ្នោតខែវិច្ឆិកា។ អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA នៅសេតវិមានអ្នកស្រី Anita Powell រាយការណ៍។ លោក សឹង សុផាត ប្រែសម្រួល៕

XS
SM
MD
LG