វីអូអេ បានជួបសម្ភាសន៍ពលរដ្ឋអាមេរិកាំងនៅតាមដងផ្លូវនានាក្នុងទីក្រុងញូវយ៉ក អំពីប្រតិកម្មរបស់ពួកគេ ចំពោះការដកខ្លួនរបស់លោក Biden នេះ៕
អ្នកវិភាគថា តាមផ្លូវច្បាប់ ការទាមទារឱ្យលោក Biden ចុះចេញពីតំណែងនេះគឺគ្មានន័យនោះទេ ដោយលោក Biden មានសិទ្ធិពេញលេញក្នុងការបំពេញតួនាទីសម្រាប់រយៈពេលដែលនៅសេសសល់នៃអាណត្តិរបស់លោក។
ទោះបីជាលោកបានបង្ហាញការគាំទ្រដល់អ្នកស្រី Harris ក្តី ក៏សមាជិកគណបក្សប្រជាធិបតេយ្យនឹងត្រូវពង្រឹងការគាំទ្ររបស់បក្សដល់អ្នកស្រី ប៉ុន្តែស្របពេលជាមួយគ្នានោះ ក៏មានគូប្រជែងមួយចំនួនទៀតនៅក្នុងបក្ស ដែលនឹងលេចមុខនៅសន្និបាតជាតិរបស់បក្សប្រជាធិបតេយ្យ។
សមាជិកក្រុមនឹងមាន «បទពិសោធអនុវត្តច្បាប់ និងសន្តិសុខយ៉ាងទូលំទូលាយ ដើម្បីធ្វើការពិនិត្យឯករាជ្យរយៈពេល៤៥ ថ្ងៃអំពីផែនការ និងសកម្មភាពដែលធ្វើឡើងដោយកងអង្គរក្សថ្នាក់ដឹកនាំរបស់សហរដ្ឋអាមេរិក និងអាជ្ញាធររដ្ឋ និងមូលដ្ឋាន។
បន្ទាប់ពីលោក Biden បានធ្វើការប្រកាសដ៏ភ្ញាក់ផ្អើលដកខ្លួនចេញពីការប្រកួតកាលពីថ្ងៃអាទិត្យ លោកBiden បានចេញការគាំទ្រដល់លោកស្រី Harris ដើម្បីប្រឈមអតីតប្រធានាធិបតីលោក Donald Trump បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ។
អ្នកស្រី Kamala Harris អនុប្រធានាធិបតីជាស្ត្រីទីមួយដំបូងរបស់សហរដ្ឋអាមេរិកអាចត្រូវបានគេតែងតាំងឱ្យធ្វើជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ។
ការសម្រេចចិត្តរបស់លោកប្រធានាធិបតី Joe Biden ក្នុងការបញ្ចប់យុទ្ធនាការបោះឆ្នោតប្រកួតតំណែងប្រធានាធិបតីមួយអាណត្តិទៀតនិ ងការគាំទ្រអនុប្រធានាធិបតីរបស់លោកគឺលោកស្រី Kamala Harris ជាអ្នកបន្តវេនពីលោកបានធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំងក្លានៅទូទាំងប្រទេសកាលពីថ្ងៃអាទិត្យ។
ក្រសួងការបរទេសអាមេរិកបានបដិសេធមិនបញ្ចេញមតិលើការសន្ទនាការទូតលក្ខណៈឯកជនរវាងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងសមភាគីរបស់លោកទាក់ទិននឹងការសម្រេចចិត្តរបស់លោក Biden នេះ។
លោក Biden បានកាន់តំណែងនិងបំពេញតួនាទីធំៗនៅក្នុងនយោបាយអាមេរិកនាអំឡុងរយៈពេល ៣៦ ឆ្នាំចុងក្រោយនេះ ក្នុងនាមជាសមាជិកព្រឹទ្ធសភានៃគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ Delaware ពីឆ្នាំ ១៩៧៣ ដល់ឆ្នាំ ២០០៩ និងក្នុងនាមជាអនុប្រធានាធិបតីក្រោមរដ្ឋបាលរបស់អតីតប្រធានាធិបតីលោក Barack Obama។
លោកប្រធានាធិបតី Joe Biden បានប្រកាសកាលពីថ្ងៃអាទិត្យថា លោកនឹងបញ្ចប់ការប្រឹងប្រែងស្វែងរកការឈ្នះការបោះឆ្នោតឡើងវិញ ហើយបានគាំទ្រអនុប្រធានាធិបតី អ្នកស្រី Kamala Harris ឱ្យក្លាយជាបេក្ខភាពប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យនៅលើសន្លឹកឆ្នោតខែវិច្ឆិកា។
ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីមានការកើនឡើងនូវសម្ពាធពីសម្ព័ន្ធមិត្តនៃគណបក្សប្រជាធិបតេយ្យរបស់លោក Biden ឱ្យលោកដើរចេញបន្ទាប់ពីការជជែកដេញដោលកាលពីថ្ងៃទី ២៧ខែមិថុនា។
ការប្រកាសនេះ ធ្វើឲ្យការបោះឆ្នោតប្រធានាធិបតីក្រឡាប់ចាក់ បន្ទាប់ពីការជជែកដេញដោលគ្នាដែលបានជំរុញឱ្យសមាជិកសភាជាច្រើនរូបជំរុញឱ្យលោក Biden ដកខ្លួនចេញពីការប្រកួតប្រជែង។
ព័ត៌មានផ្សេងទៀត